no-alternative title

Huawei បាននិយាយថា រថយន្តឆ្លាតវៃរបស់ខ្លួន អាចបើកបរបានចម្ងាយ 1 ពាន់គីឡូម៉ែត្រ ខ្លាំងជាងរថយន្តរបស់ Tesla នាពេលបច្ចុប្បន្ន

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Huawei បានរៀបចំនូវសន្និសិទលើកទី 18 របស់ខ្លួនគឺ Global Analyst Conference នៅក្នុងទីក្រុង Shenzhen។ លោក Xu Zhijun ដែលជាអនុប្រធានរបស់ក្រុមហ៊ុន Huawei បាននិយាយថា ក្រុមហ៊ុន Huawei បាននឹងកំពុងតែផ្តោតទៅលើរថយន្តឆ្លាតវៃរបស់ BU ដែលនេះ គឺជាឧស្សាហកម្មថ្មីរបស់ខ្លួន។ គាត់បានអះអាងថា រថយន្ត Huawei នឹងមានមុខងារជាច្រើនដែលអាចប្រកួតប្រជែងបាននៅលើទីផ្សារ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Huawei បានវិនិយោគទឹកប្រាក់ច្រើនជាង 1 ពាន់លានដុល្លារអាមេរិកនៅក្នុងសមាសភាគនៃរថយន្តឆ្លាតវៃនៅក្នុងឆ្នាំនេះ ហើយក្រុមហ៊ុននេះ បានធ្វើការវិនិយោគទោលើសមាសភាគនៃការស្រាវជ្រាវ និងការអភិវឌ្ឍផងដែរ។ ប្រទេសចិនមានរថយន្តច្រើនជាង 30 លានគ្រឿងជារៀងរាល់ឆ្នាំ ហើយការអភិវឌ្ឍនាពេលអនាគតនឹងច្រើនជាងនេះ។ ជាមួយនឹងតួរលេខនេះ ក្រុមហ៊ុន Huawei មិនចាំបាច់ទៅកាន់ទីផ្សារក្រៅពីប្រទេសចិននោះទេដើម្បីពង្រីកវត្តមានរបស់ខ្លួននោះ។ ក្រុមហ៊ុន Huawei មានក្តីសង្ឃឹមក្នុងការក្លាយជាក្រុមហ៊ុនសកលមួយដែលមានការផ្គត់ផ្គង់មិនត្រឹមនៅក្នុងទីផ្សាររបស់ចិននោះទេ។

លោក Xu Zhijun បាននិយាយថា គ្រប់សមាសភាគទាំងអស់ ដែលក្រុមហ៊ុន Huawei បានធ្វើការផលិតនឹងត្រូវយកមកប្រើប្រាស់។ ជាមយយនឹងការបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ Shanghai Auto Show រថយន្ត HuaweiCar បានផ្តល់អោយអ្នកគ្រប់គ្នានូវបទពិសោធន៍ជាច្រើននៃការបើកបរដោយស្វ័យប្រវត្តិនៅក្នុងទីប្រជុំជន។ លោកបាននិយាយថា ក្រុមការងាររបស់យើងខិតខំប្រឹងប្រែងយ៉ាងល្អបំផុត ហើយខ្ញុំសង្ឃឹមថាវានឹងល្អបំផុត។ យើងមិនមែនអួតអំពីវានោះទេ។ ក្រុមការងារប្រាប់យើងថា រថយន្តរបស់យើងអាចធ្វើដំណើរបានចម្ងាយ 1000 គីឡូម៉ែត្រដែលនេះ ពិតជាល្អជាងក្រុមហ៊ុន Tesla ។

សូមជំរាបថា ខណៈពេលដែលរថយន្តអេឡិចត្រូនិចជាច្រើន ដែលនឹងបង្ហាញវត្តមាននៅលើទីផ្សារនេះ នឹងមានឈ្មោះហៅថា “Huawei Car”។ ក្រុមហ៊ុន Huawei បានអះអាងថា ខ្លួនមិនត្រឹមតែបង្កើតនូវរថយន្តជាច្រើននោះទេ ប៉ុន្តែក្រុមហ៊ុននេះ ក៏មានគោលដៅក្នុងការជួយក្រុមហ៊ុនផលិតរថយន្តជាច្រើនបង្កើតនូវរថយន្តប្រណិតៗជាច្រើនផងដែរ។ នេះមានន័យថាយើងប្រហែលជាមិនឃើញរថយន្តទាំងនេះប្រើប្រាស់នូវឡូហ្គោរបស់ Huawei នោះទេ។ ក្រុមហ៊ុននេះក៏មានគោលដៅក្នុងការបង្កើតនូវរថយន្តប្រណិតជាច្រើនដែលក្រុមហ៊ុននេះនឹងជួយក្រុមហ៊ុនជាច្រើនទៀតដើម្បីសម្រេចនូវសមិទ្ធិផលនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន