no-alternative title

ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានប្រកាសសម្ពោធជាផ្លូវការនូវរថយន្ត Land Rover Defender 2020 នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខរថយន្ត Land Rover Defender នៅកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Land Rover Defender ស៊េរីថ្មី 2020 ដែលមានទីតាំងនៅការិយាល័យ Jaguar Land Rover Cambodia កាលពីថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2020 ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Land Rover : Defender 2020 បានបង្កើតឡើងដោយមានរួមបញ្ចូលជាមួយនឹងកម្លាំង Off-road, ការច្នៃប្រឌិតថ្មីនិងមានបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ធ្វើឲ្យបទពិសោធន៍បើកបររបស់អ្នកកាន់តែមានភាពអស្ចារ្យមិនតែប៉ុណ្ណោះរថយន្តនេះនឹងក្លាយជាគូប្រកួតប្រជែងឈានមុខគេក្នុងទីផ្សាររថយន្ត Off-road ផងដែរ។ 

រថយន្តនេះត្រូវ បានផលិតឡើង និងបានធ្វើតេស្តយ៉ាងម៉ត់ចត់ដោយក្រុមវិស្វករ Land Rover ដើម្បីបង្កើតនូវរថយន្តមួយដែលអាចជំនះគ្រប់ឧបសគ្គកាន់តែពិសេសសម្រាប់អតិថិជនដែលចូលចិត្តបើកបរលើផ្លូវប្រភេទ Off-road។Land Rover Defender 2020 ពោរពេញដោយសមត្ថភាពអស្ចារ្យជាមួយនឹងរូបរាងដែលទាក់ទាញភ្នែកបំផុតគ្រប់ផ្នែកពោរពេញដោយភាពទាក់ទាញសម្រាប់ដំណើរទៅគ្រប់កន្លែងជាមួយរថយន្តប្រភេទនេះ កាន់តែធ្វើអោយអ្នកមានទំនុកចិត្ត។ 

ចំណែកឯកាងខាងមុខត្រូវបានរចនាថ្មី រឹងមាំ ធន់នឹងការប៉ះទង្គិចល្អបំផុតសម្រាប់ការបើកបរលើផ្លូវលំបាក។ ចំណែកផ្នែកខាងក្នុងបានបំពាក់ទៅដោយពូកស្បែកមានគុណភាពខ្ពស់ធន់នឹងការប្រើប្រាស់ពេលបើកបរ Off-road ក៏ដូចជាប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ កៅអីនីមួយៗបានរចនាដោយផ្ដល់ទាំងសុវត្ថិភាព និងផាសុកភាពដល់អ្នកបើកបរ។

Land Rover Defender 2020 ការរចនាម៉ូតលំដាប់ពិភពលោក ជាមួយនឹងលក្ខណៈជំនាញក្នុងការបើកបរ ផ្លូវលំបាក ដែលបំពាក់ជាមួយនឹងអំពូលមុខ LED ដែលផ្ដល់នូវភាពទាន់សម័យ រឹងមាំ រួមទាំងមានកង់មុខ ក្រោយដ៏ រឹងមាំដើម្បីបង្ហាញអំពីគោលបំណងរបស់រថយន្ដនេះសម្រាប់ការរត់កាត់លើផ្លូវដ៏អស្ចារ្យជាមួយនិងភាពភ្លឺថ្លា ទាំងខាងមុខនិងខាងក្រោយ។

ជាមួយសមត្ថភាពពិសេស ជាមួយកង់របស់ Land Rover Defender 2020 គ្មានភាពរអិលពេលបើកបរ ហើយបន្ថែមជំនួយនៅពេលដែលបត់បែនស្ថានភាពផ្លូវគ្រប់កាលៈទេសៈ បើទោះជាអ្នកជួបនូវផ្លូវជំរាលស្មុគស្មាញក៏ដោយ នោះ Land Rover Defender នឹងចាប់ដំណើរការប្រព័ន្ធជំនួយដំណើរការជាមួយនឹងប្រព័ន្ធគ្រប់គ្រងពេលចុះជំរាល ដើម្បីប្រាកដថារថយន្ត មិនរអិលថយក្រោយ ឬជ្រុលទៅមុខលឿនពេក។

លោក ង៉ន សាំង អគ្គនាយកក្រុមហ៊ុនអ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន អ អិម អេ ខេមបូឌាសម្រេចចិត្តនាំចូលនូវប្រភេទរថយន្ត Off-Road មួយនេះមកកាន់ទីផ្សារកម្ពុជា គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ក៏ដូចជាដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជាឲ្យប្រើប្រាស់រថយន្តថ្មីផងដែរ។ 

ម៉្យាងទៀត យើងសង្កេតឃើញថា បច្ចុប្បន្ននេះរថយន្តប្រភេទ Off-Road ក៏ទទួលបានការពេញនិយមសម្រាប់អ្នកមានគ្រួសារ និងសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម ដោយសាររថយន្តប្រភេទនេះអាចប្រើប្រាស់បាន គ្រប់កាលៈទេសៈ គ្រប់ស្ថានភាពផ្លូវ មិនថាសម្រាប់ធ្វើការ ឬដំណើរកម្សាន្តនោះទេ។”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន