no-alternative title

Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី បានបង្ហាញវត្តមានជាផ្លូវការណ៍នៅប្រទេសកម្ពុជា ជាមួយនឹងរង្វាន់ធំ Ford Ecosport ចំនួន 1 គ្រឿង និងរង្វាន់មាសសុទ្ធយ៉ាងច្រើនសន្ធឹកសន្ធាប់

កាលពីថ្ងៃទី 02 ខែតុលា ឆ្នាំ 2020 នេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមដោយភ្ញៀវកិត្តិយសចំនួនប្រមាណជាង 2000 នាក់ ហើយក្នុងកម្មវិធីនេះដែរក៏មានការចាប់ឆ្នោតផ្សងសំណាងសម្រាប់អតិថិជនដែលបានទិញរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីនេះ យកទៅប្រើប្រាស់មុនថ្ងៃសម្ពោធជាផ្លូវការផងដែរ រង្វាន់ធំនោះគឺរថយន្ត Ford Ecosport ចំនួន 1 គ្រឿង និងរង្វាន់លួងចិត្តមាសសុទ្ធយ៉ាងច្រើនសន្ធឹកសន្ធាប់។

លោក ប្រាក់ ណារុំ ជាអតិថិជន Ford Everest 2.0L Bi-Turbo ដែលមានសំណាងឈ្នះនូវរថយន្ត Ford Ecosport ស៊េរីថ្មីពីក្រុមហ៊ុនផ្ទាល់ក្នុងកម្មវិធីសម្ពោធជាផ្លូវការនេះ។ គាត់បានមានប្រសាសន៏ដោយក្តីរំភើបថា៖ “ខ្ញុំបាទពិតជាសប្បាយរីករាយ និងភ្ញាក់ផ្អើលខ្លាំងមែនទែន ដែលថ្ងៃនេះមានសំណាងបានឈ្នះរថយន្ត Ford Ecosport ស៊េរីថ្មី ពីក្រុមហ៊ុនហ្វដ។” 

ឆ្លៀតក្នុងឱកាសនេះ ផងដែរ គាត់ក៏បានរៀបរាប់ពីបទពិសោធន៏ប្រើប្រាស់របស់គាត់ជាមួយរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី នេះថា៖ “រថយន្តនេះពិតជាមានសមត្ថភាពខ្លាំងដែលអាចអោយខ្ញុំបើកបរបានគ្រប់ស្ថានភាពផ្លូវ ជាពិសេសមានបច្ចេកវិទ្យានិងប្រព័ន្ធសុវត្ថិភាពខ្ពស់ដែលជួយសម្រួលដល់ការបើកបររបស់ខ្ញុំ។” ក្រៅពីនោះអតិថិជនដែលមិនបានឈ្នះរង្វាន់ធំក៏បានទទួលនូវមាស ១ជីជារង្វាន់លួងចិត្តផងដែរ។

រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី គឺជារថយន្ត SUV មួយដែលត្រូវបានទទួលស្គាល់ពីគុណភាព ភាពរឹងមាំ និងបច្ចេកវិទ្យាទំនើបៗពីសំណាក់ប្រជាជនកម្ពុជា។ រថយន្តនេះមាន DNA រួមជាមួយនឹងរថយន្ត Ford Ranger Wildtrak ដែលជារថយន្ត Pick Up ហេតុនេះហើយទើបប្រព័ន្ធជើងហាប់ណែនដែលអាចអោយរថយន្តនេះជំនះបានគ្រប់ស្ថានភាពផ្លូវ និងបូករួមជាមួយនឹងបច្ចេកវិទ្យាមួយចំនួនដែលធ្វើតម្រូវតាមភាពប្រណិតនៃរថយន្ត SUV នេះផងដែរ។ 

លោក ងន សាំង អគ្គនាយកក្រុមហ៊ុនអ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “ ក្រុមហ៊ុន អ អិម អេ ខេមបូឌាសម្រេចចិត្តនាំចូលនូវប្រភេទរថយន្ត Luxury និងOff-road SUV មួយនេះមកកាន់ទីផ្សារកម្ពុជា គឺដោយសារសង្កេតឃើញថា បច្ចុប្បន្ននេះរថយន្តប្រភេទ SUV កំពុងទទួលបានការពេញនិយមប្រើប្រាស់ច្រើនគួរអោយកត់សម្គាល់ពីសំណាក់ប្រជាជនកម្ពុជាយើង និងដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជាឲ្យប្រើប្រាស់រថយន្តថ្មីផងដែរ។” 

លោក Michael Breen នាយកប្រត្តិបត្តិប្រចាំក្រុមហ៊ុន ហ្វដ បានមានប្រសាសន៍ថា៖ “រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី អាចប្រើប្រាស់បាន គ្រប់កាលៈទេសៈ គ្រប់ស្ថានភាពផ្លូវ មិនថាសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ ធ្វើការងារប្រចាំថ្ងៃ ឬដំណើរកម្សាន្តនោះទេ។ ជាពិសេសគឺសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរបែបផ្សងព្រេង និងបើកបរលើស្ថានភាពផ្លូវដែលមានឧបសគ្គផ្សេងៗជាដើម។”

រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី បានធ្វើការផ្លាស់ប្តូរនូវចំណុចធំៗចំនួន 6 ដែលរួមមាន៖

រថយន្តនេះបានបំពាក់នៅម៉ាស៊ីន 2.0L Bi-Turbo ជំនាន់ថ្មី ទំហំ 4 ស៊ីឡាំង កម្លាំងខ្លាំងស៊ីប្រេងតិច ដែលអាចអោយរថយន្តនេះផលិតបាននូវកម្លាំងសេះ រហូតដល់ 213 PS និងកម្លាំងរមួលកង់ 500N.M, 

ប្រើប្រាស់នូវ ប្រអប់លេខ 10 លេខអូតូ បើកបរមានភាពរលូន និងចូលលេខបានល្អជាងមុន, 

ចំណុចដែលអតិថជនកំពុងតែទន្ទឹងរង់ចាំយូរណាស់មកហើយនោះ គឺ Push Button Start-Stop/ Smart Key គឺរថយន្តនេះបានបំពាក់នូវប្រព័ន្ធ Smart Key ដែលងាយស្រួលដល់អតិថជនដែលបញ្ឆេះរថយន្តមិនចាំបាច់ប្រើសោរ ព្រមទាំងចេញចូលរថយន្តដោយគ្រាន់តែយកដៃទៅស៊កនឹងប្រលោះទ្វារនោះវានឹង Unlock អូតូ, 

ផ្នែកខាងក្នុងរចនាឡើងជាមួយនឹងពូកស្បែកបែបប្រណិតពណ៍ការ៉ុត ដែលជាពណ៍ដ៏ពេញនិយមបំផុតសម្រាប់រថយន្តប្រណិតៗមួយចំនួន, 

បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីអមនឹងជាមួយនឹងអេក្រង់ Touch Screen 8អ៊ីញដែលផ្តល់នូវរូបភាពច្បាស់ល្អនិងមានភាពរស់រវើកជាងមុន និងចុងក្រោយចំណុចដែលទាក់ទាញនិងផ្តល់នូវភាពឆ្លាតវៃ ដែលរថយន្ត SUV ជាដៃគូប្រកួតប្រជែងរបស់រថយន្ត Everest 2.0 មិនមានបច្ចេកវិទ្យានេះទេ នោះគឺ Hands-Free Liftgate ដោយបើកឃ្លុបក្រោយដោយគ្រវាសជើង។

ក្រៅពីចំណុចថ្មីទំាង 6 នេះ រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី ក៏មានបំពាក់ជូននូវប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបចុងក្រោយជាច្រើនដែលមានដូចជា៖ 

ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ ពេលមានឧបសគ្គ ឬអ្នកថ្មើជើងឆ្លងកាត់ (Pre-Collision Assist with Pedestrian Detection) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking) នៅពេលមានឧបសគ្គមកពីខាងមុខ, 

ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Parallel Parking Assist) , ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង និងឧបករណ៍ផ្តល់ដំណឹងពេលចេញពីគន្លង (Lane Keeping Alert and Lane Keeping Aid) , ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង និងខាងក្រោយរថយន្ត (Blind Spot Information System with cross traffic alert) , 

ប្រពន្ធ័គ្រប់គ្រងការបើកបរលើគ្រប់ស្ថានភាពផ្លូវ (Terrain Management System) របស់រថយន្ត Ford Everest អាចជួយសម្រួលដល់ការបើកបរនូវជម្រើសផ្លូវបួនប្រភេទផ្សេងគ្នាដូចជា ការបើកបរនៅលើផ្លូវធម្មតា ផ្លូវដែលមានស្ថានភាពព្រិល/មានគ្រួស/មានស្មៅច្រើន ផ្លូវដីខ្សាច់ និងផ្លូវដែលមានដុំថ្មធំៗ ដែលផ្តល់ឲ្យអ្នកបើកបរអាចផ្លាស់ប្តូរនូវការបើកបររបស់ខ្លួននៅតាមស្ថានភាពផ្លូវផ្សេងៗគ្នា។ 

ម៉្យាងទៀតរថយន្តនេះថែមទាំងអាចចុះទឹកបានរហូតដល់ទៅ 800mm, ប្រព័ន្ធបន្ថយល្បឿននិងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control) , ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System), ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត  និងចុះចំណោត (Hill launch assist and hill descent control)។

រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីមានជម្រើសពណ៍ចំនួន៥សម្រាប់អតិថិជនជ្រើសរើសរួមមាន៖ ស ខ្មៅ ទឹកប្រាក់ ទឹកមាស និងប្រផេះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន