no-alternative title

ក្រុមហ៊ុន Huawei បានចាប់ផ្តើមប្រគល់ AITO M5 ដែលជារថយន្តអគ្គីសនីម៉ូដែលដំបូងរបស់ខ្លួន ជូនដល់អតិថិជនហើយ

AITO M5 គឺជារថយន្តអគ្គីសនីជំនាន់ថ្មីមួយរបស់ Huawei ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេស និងមានការសហរការជាមួយនិងក្រុមហ៊ុនធំៗមួយចំនួនទៀតត្រូវបានគេដឹងថា គឺបានបង្ហាញខ្លួនជាលើកដំបូងកាលពីខែធ្នូរឆ្នាំមុននេះ ដែលនេះ គឺជារថយន្តដំបូងបំផុតដែលមានការប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS-powered cockpit។ រថយន្តនេះ ត្រូវបានក្រុមហ៊ុននេះប្រកាសចេញតម្លៃជាលើកដំបូងកាលពីថ្ងៃទី 26th កន្លងទៅនេះ ហើយនៅថ្ងៃទី 5th ខែមីនានេះ ក្រុមហ៊ុន Huawei បានប្រកាសចាប់ផ្តើមប្រគល់រថយន្តអគ្គីសនី AITO M5 នេះ ជូនដល់អតិថិជនរបស់ខ្លួនហើយ ក្រុមហ៊ុននេះក៏បានប្រារព្ធកម្មវិធីសម្ពោធនៅថ្ងៃជាមួយគ្នានេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបង្ហាញរូបភាពមួយពីបណ្តាញសង្គមផ្លូវការណ៌របស់ AITO ដែលចែកចាយដោយ  IT Home បានអោយដឹងថា នៅពេលនេះ ក្រុមហ៊ុននេះ គឺមានប្រគល់រថយន្តអគ្គីសនី AITO M5 ជូនដល់អតិថិជនរបស់ខ្លួន គឺមានចំនួនច្រើនគ្រឿងមែនទែន ដូចអ្វីដែលយើងបានឃើញនេះស្រាប់ ដែលរូបនេះ គឺមើលទៅដូចជានៅក្នុងរោងចក្រ ឬប្រហែលជាកន្លែងស្តុករថយន្តរបស់ក្រុមហ៊ុននេះក៏ថាបាន។

គួរបញ្ជាក់ថា រថយន្តអគ្គីសនី AITO M5 គឺចេញលក់នៅលើទីផ្សារប្រទេសចិនជាមួយនិងជម្រើសផ្សេងៗគ្នា ម៉ូដែលស្តង់ដារ rear-wheel-drive របស់រថយន្តអគ្គីសនី AITO M5 គឺមានតម្លៃចាប់ផ្តើមពី starts from 249,800 Yuan ដែលប្រហែលជា $39,535 និងម៉ូដែ four-wheel-drive មានតម្លៃចាប់ពី 279,800 Yuan ប្រហែលជា $44,284 ខណៈដែលម៉ូដែល four-wheel-drive flagship គឺមាតម្លៃ 319,800 Yuan ដែលប្រហាក់ប្រហែល $50,614។ 

សូមជំរាបថា រថយន្តអគ្គីសនី AITO M5 AITO M5 គឺម៉ូដលថ្មីមួយ ដែលមានការចាប់ដៃគ្នារវាងក្រុមហ៊ុន Huawei ជាមួយនិង Seres ហើយសម្រាប់ឧបករណ៍នានារបស់ក្រុមហ៊ុននេះ គឺត្រូវបាននាំមកពីរោងចក្រធំរបស់ខ្លួនដែលមានមូលដ្ឋានរដ្ឋកាលីហ្វ័រនីញ៉ានៃសហរដ្ឋអាមេរិក។ សម្រាប់ប្រព័ន្ធបញ្ជា និងគ្រប់គ្រងនៅលើរថយន្តនេះ គឺមានការតម្លើងដោយក្រុមហ៊ុន Huawei ហើយក្រុមហ៊ុនចិនមួយនេះ ក៏ជាអ្នកដែលធ្វើការឌីស្សាញផ្នែកខាងក្នុងផងដែរ។

ក្រុមហ៊ុន Huawei បានបញ្ជាក់ថា រថយន្តអគ្គីសនី AITO M5 គឺមានសមត្ថភាពខ្ពស់មែនទែន ដោយអាចរត់នៅលើផ្លូវ 1,000km នៅពេលសាកថ្មពេញម្តង។ រយយន្តនេះមានម៉ាស៊ីនទំហំ 1.5T ប្រើប្រាស់នូវស៊ីឡាំងចំនួន 4 ដែលជាប្រភេទ “range extender” engine។  ជាមួយនិងការប្រកាសចេញលក់ រថយន្តអគ្គីសនី AITO M5 ទំនងជានឹងមានលក់តែនៅក្នុងស្រុកចិនប៉ុណ្ណោះ នៅមិនទាន់មានចេញសម្រាប់ទីផ្សារសកលនៅឡើយទេ។ ក្រុមហ៊ុននេះបានបន្ថែមថា រថយន្តអគ្គីសនី AITO M5 អាចនឹងត្រូវធ្វើការពង្រឹងបបន្ថែមនូវសមត្ថភាពខ្លាំងជាងនេះថែមទៀត ទើបអាចបញ្ចេញលក់ក្រៅស្រុកបាន។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន