no-alternative title

Xiaomi បានប្រកាសចេញលក់កូនម៉ូតូអេឡិចត្រូនិចស៊េរីថ្មីម៉ូដែលថ្មីក្នុងទីផ្សារប្រទេសចិនជាមួយតម្លៃខ្ទង់ប្រហែល $298

ក្រុមហ៊ុន Xiaomi បានប្រកាសចេញកូនម៉ូតូអគ្គិសនីប្រភេទ Scooter ស៊េរីដំបូងម៉ូដែល MIJIA M365 កាលពីអំឡុងឆ្នាំ 2017 ហើយផលិតផលមួយនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលចេញលក់ លើទីផ្សារ។ ជាមួយនឹងការឌីស្សាញឡើងជាមួយរូបរាងតូចច្រឡឹងស្អាតទាក់ទាញ កូនម៉ូតូអគ្គីសនី Scooter របស់ Xiaomi ក៏មានតម្លៃធូរថ្លៃ និងល្អបំផុតសម្រាប់ការជិះលេងកម្សាន្តនៅក្នុងទីក្រុងដែលមានចរាចរណ៍ដ៏មមាញឹក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទាប់ពីទទួលបានទីផ្សារល្អសម្រាប់ Electronic Scooter ជំនាន់ដំបូងរបស់ខ្លួន Xiaomi ក៏បានពង្រីកសែស្រឡាយផលិតផលមួយនេះបន្ថែមទៀតជាមួយនឹងការប្រកាសចេញនូវម៉ូដែល Edition មួយបន្ថែមទៀតដែលមានការបំពាក់នូវគុណសម្បត្តិ និងមុខងារប្រើប្រាស់កាន់តែប្រសើរជាងជំនាន់ដំបូង។ ដោយឡែកនៅពេលនេះ Xiaomi ក៏បានប្រកាសចេញ Electric Scooter ជំនាន់ថ្មីមួយទៀតម៉ូដែល Xiaomi MIJIA Electric Scooter 3 Lite  ឬ Youth Edition ដែលមានតម្លៃខ្ទង់ប្រហែល $298 និងត្រៀមចេញដាក់លក់នៅទីផ្សារប្រទេសចិននៅថ្ងៃទី 05 ខែមេសាខាងមុខនេះ។ កូនម៉ូតូអេឡិចត្រូនិចជំនាន់ថ្មីនេះ គឺមានទំហំស៊ុមតួរខ្លួនស្តើងជាង MIJIA Electronic Scooter 1s ដែលចេញកាលពីឆ្នាំ 2020 ប្រមាណ 10mm ដែលផ្តល់ឲ្យការបើកបរមានស្ថិរភាពជាងមុន។

តួរទាំងមូលរបស់ Electronic Scooter ជំនាន់ថ្មីនេះត្រូវបានផលិតឡើងដោយសារធាតុអាលុយមីញ៉ូមដែលមានគុណភាពខ្ពស់ផ្តល់នូវភាពរឹងមាំដែលធ្វើឲ្យតួររបស់ម៉ូតូមានទំងន់ស្រាល និងងាយស្រួលប្រើជាងមុន និងងាយស្រួលក្នុងការបត់យកតាមខ្លួន។ បន្ថែមពីនៅនេះផ្នែកខាងមុខក៏មានបំពាក់នូវអេក្រង់ទំហំធំល្មមមួយសម្រាប់ផ្តល់នូវបទពិសោធន៍ក្នុងការបញ្ជាលើមុខងារមួយចំនួនថែមទៀតផង។ 

សម្រាប់សមត្ថភាពរបស់ Xiaomi MIJIA Electronic Scooter 3 Lite ក៏ខ្លាំងជាងជំនាន់មុនប្រមាណ 13% ជាមួយនឹងល្បឿនអតិបរមាប្រមាណ 25 គីឡូម៉ែត្រក្នុងមួយម៉ោងជាមួយនឹងកំលាំងផ្តល់នូវថាមពលអគ្គិសនី 250W។ សម្រាប់រយះចំងាយវិញ គឺរត់បានចំងាយប្រមាណ 20 គីឡូម៉ែត្រជាមួយការសាកភ្លើងពេញម្តង។ Xiaomi MIJIA Electronic Scooter 3 Lite មានជម្រើសពណ៌ស និងខ្មៅដែលមាន Highlight បន្ថែមសម្រស់ជាមួយនឹងពណ៌ក្រហមដើម្បីបន្ថែមសោភ័ណ្ឌភាពកាន់តែទាក់ទាញ៕ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន