MSI Creator Z16 គឺជាកុំព្យូទ័រយួរដៃស៊េរីថ្មីដែលត្រូវបានក្រុមហ៊ុននាគរាជតៃវ៉ាន់ធ្វើការរចនាសម្រិតសម្រាំងផលិតឡើងយ៉ាងពិសេសសម្រាប់អ្នកប្រើប្រាស់ដែលចង់បានកុំព្យូទ័រយួរដៃបែប Premium កម្រាស់ស្តើងស្លីមស្អាត និងមានម៉ាស៊ីនខ្លាំង។ កុំព្យូទ័រយួរដៃស៊េរីថ្មីនេះមានរាងតូចស្លីមស្រស់ស្អាតដោយតួរខ្លួនទាំងមូលរបស់ម៉ាស៊ីនត្រូវបានពាលពេញដោយលោហៈធាតុផ្តល់នូវភាព Premium ធន់រឹងមាំបំផុតសម្រាប់ការប្រើប្រាស់។
MSI Creator Z16 មានកម្រាស់ស្តើងត្រឹមតែ 1.62cm និងមានទំងន់សរុប 2.3 គីឡូក្រាម។ កុំព្យូទ័រយួរដៃស៊េរីថ្មីនេះបំពាក់មកជាមួយបន្ទះអេក្រង់ទំហំ 16 អ៊ីញជាបន្ទះបង្ហាញ IPS Touch Panel មានល្បឿន refresh rate 120Hz ទ្រទ្រង់កម្រិតបង្ហាញចេញ QHD+ (2560x1600px) លើខ្នាត aspect ratio 16:10 ភ្ជាប់នូវបច្ចេកវិទ្យាចាក់ទឹកពណ៌កម្រិត DCI-P3 100% និង True Pixel Display ដែលផ្តល់អោយការបង្ហាញរូបភាពចេញបានច្បាស់ដិតត្រជាក់ភ្នែកបែបធម្មជាតិពិតៗ។
MSI Creator Z16 ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការលើអង្គ CPU Intel-core i9 ជំនាន់ទី 11 លេខ 11900H នៅលើ Mainboard ស៊េរី HM570 មានល្បឿនអូសខ្លាំងបំផុតដល់ 2.5GHz និងអាច Boost បង្កើនល្បឿនខ្ពស់បំផុតដល់ 4.9GHz។ បន្ថែមពីនេះម៉ាស៊ីនកុំព្យូទ័រយួរដៃស្តើងស្លីមស្អាតមួយនេះនៅមានភ្ជាប់ដោយអង្គក្រាហ្វិច Nvidia GeForce RTX3060 មានល្បឿន Boost clock 1357MHz គាំទ្រដោយរ៉េមទំហំ 6GB GDDR6 និងប្រើថាមពលភ្លើងកំលាំង 65W។
MSI Creator Z16 មានរ៉េមប្រភេទ DDR4-3200MHz ទំហំ 16GB និងអាចបង្កើនទំហំឡើងដល់ 32GB ប្រសិនបើយើងត្រូវការ។ ចំនែកផ្នែកថាសរឹងផ្ទុកទិន្នន័យវិញ គឺមានទំហំធំដល់ទៅ 2TB និងជាប្រភេទ M.2 SSD NVMe។ MSI Creator Z16 មានថ្មទំហំ 4-cell មានផ្ទុកថាមពលកំលាំង 90W និងមានឆ្នាំងសាកភ្លើងកំលាំង 180W ដែលសាកបញ្ចូលតាមរយះរន្ធចម្លងប្រទេស USB-C/Thunderbolt 4។
ចំពោះគុណសម្បត្តិសំខាន់ៗផ្សេងៗទៀតដែលមាននៅលើ MSI Creator Z16 គឺមានដូចជា កាមេរ៉ាវ៉ិបខេមប្រភេទ IR-HD កម្រិត 720px, ប្រព័ន្ធសំឡេង Dynaudio Speaker ចំនួន 2 គ្រាប់កម្រិត 4W គាំទ្របច្ចេកវិទ្យាសំឡេង Nahimic 3/Hi-Res Audio, រន្ធដោតកាស 3.5mm Combo Jack, USB-A3.2 ចំនួនពីរ, Thunderbolt 4/Type-C 4 ចំនួនពីរ, រន្ធដោត microSD, ប្រព័ន្ធប្លូធូស 5.2, Wi-Fi 6E, ប្រព័ន្ធកង្ហារបន្សាយកំដៅម៉ាស៊ីនចំនួន 3 គ្រាប់ភ្ជាប់ជាមួយបំពងសារធាតុត្រជាក់ចំនួន 5 ដើមប្រើបច្ចេកវិទ្យា Cooler Boost Trinity+ និងមានក្តារចុចប្រភេទ miniLED Per key RGB backlight KB (84Key) ជាដើម។
ជាមួយនិងផលិតផលថ្មីនេះដែរ កំឡោះសង្ហា Rainnie Dara ដែលជាបុគ្គលល្បីល្បាញផ្នែកផលិតមាតិកានោះ បានបញ្ជាក់ថា MSI Creator Z16 គឺពិតជាឡែបថបដែលសក្តិសមបំផុតសម្រាប់ការងារប្រចាំថ្ងៃរបស់ Content Creators មែនទែន ដោយសារតែ ម៉ូដែលនេះ មានរូបរាងស្អាត ស្តើង ស្រាល មានភាពងាយស្រួលយកសម្រាប់យកទៅតាមខ្លួន ជាពិសេស គឺអាច Touch Screen បាន ហើយថែមទាំងបំពាក់ដោយ CPU intel core-i9 រួមនិង Wifi 6E ថែមទៀតផង។
MSI Creator Z16 ចេញលក់នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ តើប្រិយមិត្តមានចំណាប់អារម្មយ៉ាងណាដែរទៅលើម៉ាស៊ីនកុំព្យូទ័រយួរដៃ MSI Creator Z16 ស៊េរីថ្មីដ៏ស្រស់ស្អាតតូចច្រឡឹងរបស់ក្រុមហ៊ុននាគរាជតៃវ៉ាន់មួយនេះ? សម្រាប់ព័ត៌មានបន្ថែមសូមចូលទីនេះ https://www.msi.com/Content-Creation/Creator-Z16-A11UX