រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 ត្រួវបានបើកទទួលការកក់ទុកជាផ្លូវការជាមួយនឹងតម្លៃពិសេសបំផុត

បច្ចុប្បន្នគេសង្កេតឃើញថា មានក្រុមហ៊ុនរថយន្តជាច្រើនបានមានវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជាដែលនេះ បានផ្តល់ជាជម្រើសយ៉ាងសម្បូរបែបជូនដល់អតិថិជនក្នុងការជ្រើសរើសរថយន្តទៅតាមតម្រូវការផ្សេងៗគ្នា ប៉ុន្តែវាក៏ជាការពិបាកមួយក្នុងការសម្រេចចិត្តទិញរថយន្តជាមួយនឹងជម្រើសច្រើនបែបនេះដែរ។

 

no-alternative title

ថ្ងៃនេះដែរយើងខ្ញុំសូមមកណែនាំនូវកំពូលរថយន្ត Off-Road Performance មួយដល់ប្រិយមិត្តទាំងអស់គ្នា។ បើនិយាយពីរថយន្ត Pick Up នោះត្រូវតែជារថយន្ត Ford ហើយបើនិយាយពីរថយន្តដែលសមត្ថភាពបើកបរគ្រប់ស្ថានផ្លូវ ឬផ្លូវ Off-Road នោះគេនឹកឃើញដល់ត្រកូល Ford Raptor មុនគេ ដោយសារតែរថយន្ត Ford Raptor ត្រូវបានផលិតឡើងដោយយកគំរូ Ford DNA performance ដែលមានប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជើងក្រោមហាប់ណែនលើសពីរថយន្ត Pick Up ដ៏ទៃ។

ជាក់ស្តែងរថយន្ត Ford Ranger Raptor ទទួលបានភាពល្បីល្បាញខ្លាំងក្នុងប្រទេសកម្ពុជាអស់រយៈពេល 3 ឆ្នាំរួចមកហើយ ដោយត្រូវបានទទួលស្គាល់ពីភាពធន់រឹងមាំ ការឌីហ្សាញរូបរាងអំណាចលើសគេ និងសមត្ថភាពបើកបរគ្រប់ស្ថានភាពផ្លូវរបស់រថយន្តនេះ។ ហេតុផលទាំងនេះហើយទើបប្រិយមិត្តជាច្រើនបានទទួលស្គាល់ថារថយន្ត Ford Ranger Raptor ជាកំពូលរថយន្ត Off-Road Performance មិនចាញ់ទៅនឹងស្តេចរថយន្ត Off-Road Performance Ford F-150 Raptor ប៉ុន្មាននោះទេ។

 

ម៉ូឌែលឆ្នាំថ្មី 2022 នេះរថយន្ត Ford Ranger Raptor មិនធ្វើឲ្យអតិថិជនខកចិត្តនោះទេ ពោលគឺគ្រាន់តែឃើញការឌីហ្សាញរូបរាងថ្មីនេះក៏លុងស្រលាញ់បាត់ទៅហើយ ដែលរថយន្តនេះត្រូវបានកែប្រែចំណុចពិសេសៗជាច្រើនដូចជា៖

-ចំណុចដំបូងដែលបានកែប្រែថ្មីទាំងស្រុងនោះគឺ តែមស្ទីកគ័រ ពណ៍ខ្មៅ លាយជាមួយពណ៍ក្រហម ដែលមានចាប់តំាងពីផ្នែកខាងមុខ ដំបូល ផ្នែកចំហៀងទាំងសងខាង រហូតដល់ផ្នែកខាងក្រោយ ដែលមើលទៅមានភាពស្ព័រខ្លាំងមែនទែន 

-ស៊ុមចង្កៀងផ្នែកខាងមុខក៏បានបន្ថែមនូវឆ្នូតពណ៍ខ្មៅ កាន់តែអំណាច

-កាងផ្នែកខាងមុខត្រូវបានកែប្រែថ្មីដោយផ្នែកខាងក្រោមត្រូវបានក្រូម៉េដោយពណ៍ ទឹកប្រាក់ មិនតែប៉ុណ្ណោះថែមទាំងបានបន្ថែមនូវទំពក់ធ្ពក់ពណ៍ ក្រហម ចំនួន 2 ដែលមើលទៅកាន់តែមានភាពទាក់ទាញ

-ផ្នែកខាងក្រោយបានបំពាក់បន្ថែមនូវកាងខ្យល់ដ៏រឹងមាំពណ៍ខ្មៅ 

-ផ្នែកខាងក្នុងទាំងមូលបានរំលេចដោយពណ៍ខ្មៅ លាយជាមួយថ្នេរពណ៍ក្រហមដែលមើលទៅកាន់តែមានអនុភាព ថាមពល និងកាន់តែផ្តល់នូវទំនុកចិត្តរាល់ពេលបើកបរ

ក្រៅពីចំណុចពិសេសៗដែលបានកែប្រែថ្មីទាំងនេះ Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 ក៏នៅតែបន្តបំពាក់ជូនប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនទៀតរួមមាន៖

-ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Terrain Management System) អាចជួយសម្រួលដល់ការបើកបរនូវជម្រើសផ្លូវ 6 ប្រភេទផ្សេងគ្នាដូចជា៖ ការបើកបរនៅលើផ្លូវធម្មតា ការបើកបរបែបស្ព័រ ផ្លូវដែលមានស្ថានភាពព្រិល/មានគ្រួស/មានស្មៅច្រើន ផ្លូវដីខ្សាច់/ដីភក់ ផ្លូវដែលមានដុំថ្មធំៗ/គ្រួស និងចុងក្រោយគឺ Baja Mode ដែលផលិតឡើងយ៉ាងពិសេសសម្រាប់តែរថយន្ត Ford Raptor ដោយ Mode នេះប្រើសម្រាប់ការបើកបរនៅលើផ្លូវដែលមានឧបសគ្គច្រើន ឬផ្លូវ Off-Road តែអាចបើកបរល្បឿនលឿនបាន 

-បំពាក់ជូនបូម FOX Racing Shox ដែលជាប្រភេទបូមរថយន្តសម្រាប់ Off-Road ដែលមានប្រវត្តិមកពីសហរដ្ឋអាមេរិក និងមានភាពល្បីល្បាញអស់រយៈពេលជាង 40 ឆ្នាំមកហើយ

-ប្រព័ន្ធជើងក្រោមត្រូវបានផលិតឡើងដោយដែកថែបពិសេសដ៏រឹងមាំ (HSLA) 

-ជារថយន្ត Pick Up ដំបូងគេបង្អស់ក្នុងទីផ្សារប្រទេសកម្ពុជាដែលបានបំពាក់មកជាមួយម៉ាស៊ីនជំនាន់ថ្មី 2.0L Bi-Turbo ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 213 PS និងកម្លាំងរមួលដល់ទៅ 500Nm និងប្រអប់លេខ 10 វគ្គអូតូដែលអាចប្រើប្រាស់បានទាំងលេខដៃ និងលេខអូតូ មិនតែប៉ុណ្ណោះថែមទាំងបានបំពាក់នូវ Paddle Shift នៅជាប់នឹងដៃចង្កូតដែលអ្នកបើកបរអាចថែមថយលេខបានយ៉ាងងាយស្រួល

-ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking) 

-ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System)

-ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System) 

-ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្ត (Adaptive Cruise Control) 

-កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត (Rear View Camera)

-សេនសឺផ្នែកខាងក្រោយនៃរថយន្តចំនួន 4 គ្រាប់ (4 Sensors) 

-អាចចុះទឹកបានជម្រៅ 850mm លើសគេ (850mm Water Wading) ដោយបច្ចុប្បន្ននេះក្នុងទីផ្សារប្រទេសកម្ពុជាគឺមានតែរថយន្ត Ford Ranger Raptor តែមួយគត់ដែលមានសមត្ថភាពបើកកាត់ទឹកបានដល់ជម្រៅ 850mm នេះ

រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 ត្រួវបានបើកទទួលការកក់ទុកជាផ្លូវការជាមួយនឹងតម្លៃពិសេស ដូច្នេះសូមបងប្អូនប្រញាប់រួសរាន់ឡើងព្រោះចំនួននៃការផ្តល់ជូនមានកំណត់ រីឯជម្រើសពណ៍មានរហូតដល់ទៅ 4 រួមមាន៖ ស ខ្មៅ ប្រផេះ និងខៀវ។

សម្រាប់ព័ត៍មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរព័ត៍មានបន្ថែមនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖ 

•អគារតាំងបង្ហាញសាខាផ្លូវ ព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 023 214 214

•អគារតាំងបង្ហាញសាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 023 890 880

•អគារតាំងបង្ហាញសាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 990 800 | 087 990 800

•អគារតាំងបង្ហាញសាខាខេត្ត សៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 063 766 661

•អគារតាំងបង្ហាញសាខាខេត្ត កំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 092 888 476។

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ស្មាតហ្វូន OPPO Reno7 ទទួលបាននូវវិញ្ញាបនបត្រ CMIIT ហើយវាគ្រោងនឹងបង្ហាញខ្លួននៅក្នុងខែវិច្ឆិកាខាងមុខនេះ

ស្មាតហ្វូន OPPO Reno7 ទទួលបាននូវវិញ្ញាបនបត្រ CMIIT ហើយវាគ្រោងនឹងបង្ហាញខ្លួននៅក្នុងខែវិច្ឆិកាខាងមុខនេះ

ដោយ ប៉េងលីន
រូបភាពថ្មីចុងក្រោយរបស់ OnePlus 9RT បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់ 600Hz ultra-sensitive touch

រូបភាពថ្មីចុងក្រោយរបស់ OnePlus 9RT បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់ 600Hz ultra-sensitive touch

ដោយ ប៉េងលីន
ទីបំផុត Huawei MatePad Pro 12 កូនកាត់កុំព្យូទ័រជំនាន់ទី3 ដែលដំណើរការដោយ HarmonyOS 2 មានលក់ជាផ្លូវការណ៏នៅស្រុកខែ្មរហើយ

ទីបំផុត Huawei MatePad Pro 12 កូនកាត់កុំព្យូទ័រជំនាន់ទី3 ដែលដំណើរការដោយ HarmonyOS 2 មានលក់ជាផ្លូវការណ៏នៅស្រុកខែ្មរហើយ

ដោយ ប៉េងលីន
REDMI K40S នឹងក្លាយជាស្មាតហ្វូនដែលមានតម្លៃធូថ្លៃជាងគេ ដែលមានបំពាក់នូវបច្ចេកវិទ្យាសាកថ្ម 120W CHARGING

REDMI K40S នឹងក្លាយជាស្មាតហ្វូនដែលមានតម្លៃធូថ្លៃជាងគេ ដែលមានបំពាក់នូវបច្ចេកវិទ្យាសាកថ្ម 120W CHARGING

ដោយ ប៉េងលីន
ស្មាតហ្វូន “Heart of the World” Series នឹងបង្ហាញខ្លួននៅ Hangzhou Grand Theater នៅថ្ងៃទី 13 ខែតុលាស្អែកនេះ

ស្មាតហ្វូន “Heart of the World” Series នឹងបង្ហាញខ្លួននៅ Hangzhou Grand Theater នៅថ្ងៃទី 13 ខែតុលាស្អែកនេះ

ដោយ ប៉េងលីន
រូបភាពថ្មីរបស់ iPhone 14 Pro បានបង្ហាញថា លើអេក្រង់នឹងមានការឌីស្សាញកាមេរ៉ាខាងមុខមានរូបរាងដូចទៅនឹងគ្រាប់ថ្នាំអញ្ចឹង

រូបភាពថ្មីរបស់ iPhone 14 Pro បានបង្ហាញថា លើអេក្រង់នឹងមានការឌីស្សាញកាមេរ៉ាខាងមុខមានរូបរាងដូចទៅនឹងគ្រាប់ថ្នាំអញ្ចឹង

ដោយ ប៉េងលីន