no-alternative title

realme ត្រៀមខ្លួនប្រកាសចេញនូវ Electric Scooter ដំបូងបំផុតរបស់ខ្លួនសម្រាប់ទីផ្សារប្រទេសឥណ្ឌា

ថ្មីៗនេះ ទីផ្សាររថយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា គឺមានការកើនឡើងខ្លាំងក្លាមែនទែននៅជុំវិញពិភពលោក។ ដោយសារតែនិន្នាការនេះថ្មីនេះហើយ បានបណ្តាលអោយក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន មានការចាប់អារម្មណ៍ទៅលើវិស័យនេះស្ទើរតែគ្រប់គ្នា។ ជាក់ស្តែងនៅពេលនេះ ក្រុមហ៊ុន realme ក៏មានគម្រោងនៅក្នុងការធ្វើរឿងនេះ ដោយក្រុមហ៊ុនស្មាតហ្វូនចិនមួយ គឺបានផ្តោតទៅលើរថយន្ត  EV bandwagon ហើយនិងរបស់របជាច្រើនទៀត ដែលជាផ្នែករបស់ EV។

នៅថ្ងៃនេះ យោងតាមពាក្យចចាមអារ៉ាមចុងក្រោយបំផុត គឺមានការបញ្ជាក់ថា ក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនរបស់ចិននេះ គឺបានសម្រេចចិត្តហក់ចូលទៅក្នុងទីផ្សាររបស់រថយន្តអគ្គិសនីដែរហើយ ស្របពេលដែលកាលពីពេលមុននេះ គឺមានក្រុមហ៊ុនជាច្រនដូច Apple, Xiaomi, OPPO និង Huawei គឺចាប់ផ្តើមចូលទៅក្នុងទីផ្សាររថយន្តស្វ័យប្រវត្តិរួចមកហើយ។ ហើយពេលនេះ ក្រុមហ៊ុនម៉ាកយីហោចិនផ្សេងទៀត ក៏បានចាប់ផ្តើមនៅក្នុង Category នេះផងដែរ។ ក្រុមហ៊ុននេះ ក៏បានស្នើសុំនូវស្លាកសញ្ញាថ្មីនៅក្នុងប្រទេសឥណ្ឌាផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

សម្រាប់ស្លាកសញ្ញាថ្មីនេះ គឺបានស្នើដោយ realme Mobile Telecommunications (Shenzhen) Co Ltd នៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌា។ ក្រុមហ៊ុននេះ ក៏នឹងបានចាប់ផ្តើមប្រកាសចេញញនូវ Electric Scooter ដំបូងបំផុតរបស់ខ្លួនសម្រាប់ទីផ្សារប្រទេសឥណ្ឌាផងដែរ ដែលមានសមិទ្ធិផលថ្មីនេះ គឺមានឈ្មោះហៅថា Ola Electric scooter។ 

សូមជំរាបថា មកដល់ពេលនេះ ក្រុមហ៊ុន OPPO ក៏បានបង្ហាញអំពីដំណោះស្រាយ Carlink Smart Car របស់ខ្លួនផងដែរ ខណៈដែលក្រុមហ៊ុន Xiaomi ក៏បានទម្លាយនូវការវិនិយោគទឹកប្រាក់ចំនួន 10 ពាន់លានដុល្លារអាមេរិក ទៅលើគម្រោងរថយន្តអគ្គិសនីរបស់ខ្លួនកាលពីដើមឆ្នាំនេះថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន