no-alternative title

Asus Vivobook S16 Flip OLED ស្អាត ប្រណិត ទំនើប ខ្លាំង សក្តិសមបំផុតសម្រាប់ប្រើប្រាស់ក្នុងការងារទូទៅ

កាលពីក្នុងព្រឹត្តិការណ៍ CES2023 កន្លងទៅ ASUS បានធ្វើការប្រកាសចេញស្រឡាយម៉ាស៊ីនកុំព្យូទ័រស៊េរីថ្មីៗរបស់ខ្លួនជាច្រើនគ្រឿងច្រើនម៉ូដែលតម្រូវតាមទីផ្សាររបស់អ្នកប្រើប្រាស់។ ហើយនៅក្នុងថ្ងៃនេះដែរ Asus ក៏បានប្រកាសចេញកុំព្យូទ័រស៊េរីថ្មីដ៏ប្រណិតមួយម៉ូដែលទៀតដែលមានឈ្មោះថា Asus Vivobook S16 Flip OLED-TP3604។ កុំព្យូទ័រ Laptop ស៊េរីថ្មីនេះត្រូវបានក្រុមហ៊ុនធ្វើការរចនាឡើងប្រកបដោយភាពប្រណិត និងមានភាព Premium ខ្លាំង ហើយជាពិសេស Asus បានបំពាក់បច្ចេកវិទ្យាអេក្រង់ OLED និងឈីបជំនាន់ចុងក្រោយរបស់ Intel ទៀតផង។ 

Asus Vivobook S16 Flip OLED បានបំពាក់អេក្រង់ទំហំ 16-inch ប្រភេទ OLED Touchscreen Panel មានល្បឿន refresh rate 120Hz និងគាំទ្រកម្រិតបង្ហាញ 3.2K ឬ 3,200 x 2,000px។ បន្ទះអេក្រង់កុំព្យូទ័រ ស៊េថ្មីនេះមានស្រោបការពារដោយបច្ចេកវិទ្យាកញ្ចក់ Corning Gorilla Glass NBT និងបច្ចេកវិទ្យាចាក់ពណ៌កម្រិតស្តង់ដារ 100% DCI-P3 ព្រមទាំងគាំទ្រការចុចបញ្ជាជាមួយ Asus Stylus Pen កម្រិត 4096-level ថែមទៀតផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់កំលាំងអូសទាញការងារវិញ Vivobook S16 Flip OLED ត្រូវពឹងផ្អែកលើខួរក្បាលជំនាន់ចុងក្រោយគឺ Intel-13th Gen ស៊េរី Core i9-13900H Processor ភ្ជាប់ដោយរ៉េមទំហំ 16GB-3200MHz DDR4 និងមានថាសរឹងផ្ទុកទិន្នន័យប្រភេទ PCIe 3.0 SSD ទំហំ 1TB។ កុំព្យូទ័រស៊េរីថ្មីនេះគាំទ្រការដំឡើងមកជាមួយ Microsoft Windows 11 Home/Pro។ បន្ថែមពីនេះ Asus Vivobook S16 Flip OLED-TP3604 នៅមានភ្ជាប់មកជាមួយបច្ចេកវិទ្យា Wi-Fi 6E, Bluetooth 5.2, USB-C 3.2 Gen 2 ដែលអាចប្រើជា Power Delivery និង DisplayPort, USB-A 3.2 Gen 2, USB-A 2.0, HDMI 2.1, និង 3.5mm headphone jack។

Asus Vivobook S16 Flip OLED មានទំងន់សរុបស្រាលល្មម 1.9 គីឡូក្រាម។ កុំព្យូទ័រស៊េរីថ្មីនេះ មានផ្ទាំងក្តារចុចជាប្រភេទ chicklet keyboard with a 1.4mm key travel មានភ្លើង LED នៅក្រោមគ្រាប់ចុច, មានប្រព័ន្ធ Speaker Harman/Kardon ជាមួយបច្ចេកវិទ្យាសំឡេង Dolby Atmos និងមានថ្មទំហំ 70Wh។ ម៉ាស៊ីន Laptop ដ៏ប្រណិតនេះ ក៏ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីគុណភាពផលិត និងភាពធន់កម្រិត MIL-STD-810H ថែមទៀតផង។ Asus មិនទាន់បង្ហាញពីតម្លៃរបស់ Asus Vivobook S16 Flip OLED ស៊េរីថ្មីរបស់ខ្លួននៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន