no-alternative title

ក្រុមហ៊ុន Tesla បាននាំចេញរថយន្តអគ្គិសនីរបស់ខ្លួនបានជិត 3 លានគ្រឿងនៅក្នុងរយៈពេល 10 ឆ្នាំមកនេះ

នៅពេលនេះ ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិក Tesla កំពុងតែមានទីផ្សារយ៉ាងល្អសម្រាប់រថយន្តអគ្គិសនីនៅលើទីផ្សារសកល។ នៅក្នុងរបាយការណ៍ចុងក្រោយបំផុតនេះ គឺបានទម្លាយថា ក្រុមហ៊ុននេះ បាននាំចេញរថយន្តជិត 3 លានគ្រឿងនៅក្នុងរយៈពេល 10 ឆ្នាំមកនេះ។ គួរបញ្ជាក់ថា ក្រុមហ៊ុននេះ បានចាប់ផ្តើមនាំចេញរថយន្តដំបូងបំផុតរបស់ខ្លួននៅក្នុងឆ្នាំ 2012 រហូតមកដល់ពេលនេះ ក្រុមហ៊ុន Tesla បាននាំចេញរថយន្តអគ្គិសនីជិត 3 លានគ្រឿងនៅក្នុងរយៈពេលជិត 10 ឆ្នាំនេះគិតត្រឹមការបញ្ចប់នៅក្នុងត្រីមាសទី 2 ឆ្នាំ 2022 នេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើន គឺបានបង្ហាញថា សម្រាប់ត្រីមាសទី 2 ឆ្នាំ 2022 នេះ ក្រុមហ៊ុននេះ បាននាំចេញរថយន្តអគ្គិសនីសរុបចំនួន 2,899,877 គ្រឿង។ ផ្អែកទៅលើនិន្នាការនាពេលថ្មីៗនេះ Bloomberg គឺបានរំពឹងថា ការនាំចេញរបស់ក្រុមហ៊ុននេះ ទៅលើរថយន្តអគ្គិសនីនឹងមានចំនួន 3 លានគ្រឿងត្រឹមចុងខែកក្កដា ឬដើមខែសីហានេះ។

ជាមួយគ្នានេះបើតាមរបាយការណ៍នៃការផលិតរថយន្តនៅក្នុងត្រីមាសទី 2 ឆ្នាំ 2022 និងការដឹកជញ្ជូនរបស់ក្រុមហ៊ុននេះបានបង្ហាញថា ក្រុមហ៊ុននេះ បានផលិតរថយន្តចំនួន 258,580 គ្រឿង និងដឹកជញ្ជូនរថយន្តបានចំនួន 254,695 គ្រឿងនៅក្នុងត្រីមាសទី 2 នេះ។ នៅក្នុងឆមាសទី 1 នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Tesla បាននាំចេញរថយន្តចំនួន 564,000 ដែលមានការកើនឡើងពីឆមាសទី 1 ឆ្នាំ 2021 ដែលមានចំនួនត្រឹមតែ 386,200 ប៉ុណ្ណោះ។ នៅក្នុងនោះ ក៏មានរបាយការណ៍ជាច្រើនដែលបញ្ជាក់ថា នៅក្នុងខែមិថុនាឆ្នាំនេះ គឺជាខែដែលមានការផលិតរថយន្តច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន Tesla ។

រថយន្តដែលមានការផលិតច្រើនបំផុតរបស់ក្រុមហ៊ុន Tesla នៅក្នុងឆ្នាំនេះ គឺចេញពីរោងចក្រ Tesla Shanghai។ រោងចក្រ Tesla Shanghai គឺផលិតរថយន្តបានចំនួន 70,000 គ្រឿង។ ថ្មីៗនេះ រោងចក្រនៅអាល្លឺម៉ង់របស់ក្រុមហ៊ុន Tesla គឺផលិតតែរថយន្ត Model Y ប៉ុណ្ណោះ។ ក្រុមហ៊ុននេះ ក៏មានគម្រោងក្នុងផលិតរថយន្ត Model 3 នៅក្នុងពេលអនាគតនៅក្នុងរោងចក្រនេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន