no-alternative title

រថយន្តអគ្គីសនីសេ៊រីថ្មី ដែលដំណើរការជាមួយបច្ចេកវិទ្យាឆ្លាតវៃ Huawei Inside បានប្រកាសចេញលក់ផ្លូវការណ៍ហើយ

ក្រុមហ៊ុនផលិតរថយន្ត ArcFox របស់ប្រទេសចិនបានប្រកាសចេញលក់រថយន្តអគ្គិសនីដំបូងរបស់ខ្លួនដែលបំពាក់ប្រព័ន្ធដំណើរការពេញលិញរបស់ក្រុមហ៊ុន Huawei ឬហៅថា Huawei Inside Full Smart Car solution។ ជាមួយប្រព័ន្ធ Huawei Inside នឹងបញ្ជាទៅលើប្រព័ន្ធសែនស័រទាំងអស់ដែលបានបំពាក់នៅលើ AlphaS ខណៈដែលផ្នែកកាប៊ីនខាងមុខបានដំឡើងជាមួយប្រតិបត្តិការ  Huawei HarmonyOS។ ArcFox AlphaS នឹងចាប់ផ្តើមដាក់លក់នៅក្នុងទីផ្សារប្រទេសចិនជាមួយតម្លៃខ្ទង់ 397,000 យ័ន្ត ឬខ្ទង់ប្រហែល $5,9000 ដុល្លារអាមេរិក។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ArcFox គឺជាក្រុមហ៊ុនផលិតរថយន្តដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនមេឈ្មោះថា BAIC បានរំពឹងសង្ឃឹមក្នុងចិត្តថា ខ្លួនអាចនឹងជម្រុញការលក់រថយន្តអគ្គិសនីរបស់ខ្លួនដែលបំពាក់បច្ចេកវិទ្យា Huawei Inside និង Huawei Harmony OS បានចំនួនច្រើននៅទីផ្សារក្នុងស្រុក។ ArcFox AlphaS គឺជារថយន្តអគ្គិសនីប្រណិតដំបូងគេក្នុងលោកដែលបំពាក់ប្រព័ន្ធប្រតិបត្តិការ Harmony OS រួមជាមួយការបំពាក់នូវប្រព័ន្ធដ៏ឆ្លាតវៃបំផុត។ ជាមួយប្រព័ន្ធបច្ចេកវិទ្យា Huawei Inside គឺជាបច្ចេកវិទ្យាឆ្លាតវៃបំផុតសម្រាប់រថយន្តបើកបរដោយស្វ័យប្រវត្តិ ឬ autonomous driving ដោយបច្ចេកវិទ្យាថ្មីនេះគាំទ្រការធ្វើប្រតិបត្តិការជាមួយប្រព័ន្ធចាប់សញ្ញាស្វ័យប្រវត្តិ LiDar Sensor, radar module ជាមួយនឹងប្រព័ន្ធកាមេរ៉ាចំនួន 9 គ្រាប់ដែលជា Assisted-driving system camera ដែលបានបំពាក់នៅលើ ArcFox AlphaS។

ArcFox AlphaS ជាន់សន្ទុះល្បឿនពី 0 ទៅ 100 គីឡូម៉ែត្រប្រើពេលប្រមាណ 3.5 វិនាទី។ រថយន្តអគ្គិសនីប្រណិតមួយនេះមានបំពាក់មកជាមួយម៉ូទ័រអគ្គិសនីផ្តល់នូវថាមពលបាន 473kW និងប្រព័ន្ធរមូលកំលាំង 655Nm។ រថយន្តនេះអាចបើកបរបាន 200 គីឡូម៉ែត្រ និងគាំទ្របច្ចេកវិទ្យាសាកថ្មកំលាំង 800v ដែលមានលទ្ធភាពអាចសាកថាមពលថ្ម 187kW ដល់ 50% ចំនាយពេលប្រមាណជា 15 នាទី។ ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ផ្លូវការណាមួយទាក់ទងនឹងការនាំចេញ AlphaS ចេញក្រៅទីផ្សារប្រទេសចិននៅឡើយទេ។ បន្ថែមពីនេះ AlphaS ក៏មានជម្រើស Premium មួយទៀតផងដែរ ដែលមានតម្លៃខ្ទង់ 429,000 យ័ន្ត ឬប្រហែលខ្ទង់ $63,000៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន