no-alternative title

Ford ត្រៀមចាយទុនវិនិយោគចំនួន 50 ពាន់លានដុល្លារសម្រាប់ឧស្សាហកម្មរថយន្តអគ្គិសនីរបស់ខ្លួនរហូតដល់ចុងឆ្នាំ 2026

ក្រោយពីបានប្រកាសរៀបចំរចនាសម្ព័ន្ធក្នុងក្រុមហ៊ុនឡើងជាថ្មីដើម្បីធ្វើការផ្តោតទៅលើគម្រោងនៃការផលិតរថយន្តអគ្គិសនីនៅពេលអនាគត ក្រុមហ៊ុន Ford ត្រូវបានគេរាយការណ៍ថាអាចនឹងកាតបន្ថយបុគ្គលិកដល់ទៅ 8000 នាក់ដែលកំពុងបម្រើការនៅសហរដ្ឋអាមេរិក ដើម្បីសន្សំមូលធនធនធានរបស់ខ្លួនសម្រាប់ការផលិតរថយន្តអគ្គិសនីនៅពេលអនាគតខាងមុខនេះ។ ហើយរថយន្តអគ្គិសនីដំបូងរបស់ Ford ត្រូវបានគេដឹងថាជា Model E ដោយពេលនេះក្រុមហ៊ុនផលិតរថយន្តដ៏មានសក្តានុពលរបស់អាមេរិកមួយនេះ បាននឹងកំពុងធ្វើការពិភាក្សាដើម្បីស្វែងរកប្រភពផលិត និងផ្គត់ផ្គង់ថ្មសម្រាប់ប្រើនៅលើរថយន្តអគ្គិសនីថ្មីរបស់ខ្លួន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមរបាយការណ៍បាននិយាយថា នៅចុងឆ្នាំ 2023 ក្រុមហ៊ុន Ford នឹងមានថ្មអគ្គិសនីគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ក្នុងការផលិតរថយន្តអគ្គិសនីម៉ូដែល Ford Mustang  Mach-E ឲ្យបានចំនួន 27 ម៉ឺនគ្រឿង, Ford Transit EVs បានចំនួន 15 ម៉ឺនគ្រឿង, Ford F150- Lightning បានចំនួន 15 ម៉ឺនគ្រឿង និង 30 ម៉ឺនគ្រឿងសម្រាប់ midsize SUV ស៊េរីថ្មីទាំងអស់សម្រាប់ដាក់លក់នៅទីផ្សារអឺរ៉ុប។ ចំពោះការគម្រោងកាត់បន្ថយចំនួនបុគ្គលិក 8000 នាក់នៅពេលខាងមុខនេះ គឺនឹងមានការប៉ះពាល់ដល់បុគ្គលិកបម្រើការផ្នែក Ford Blue ដែលជាអ្នកទទួលខុសត្រូវចំពោះផ្នែកអាជីវកម្មផលិតម៉ាស៊ីនប្រើប្រាស់ប្រេងឥន្ធនៈដែលជាមូលដ្ឋានស្នូលក្នុងការផលិតរថយន្ត Ford ជាច្រើនទសវត្សរ៍មកហើយ។

ដោយឡែកក្នុងថ្ងៃនេះដែរ Ford បានបញ្ជាក់ផ្លូវការណ៍ថា ខ្លួននឹងប្រើប្រាស់ថ្មប្រភេទ lithium iron phosphate batteries (LFP) ដែលផលិតដោយក្រុមហ៊ុន Contemporary Amperex Technology ហៅកាត់ថា CATL សម្រាប់អនាគតរថយន្តអគ្គិសនី Ford Mustang Mach-E និង Ford F150-Lightning ស៊េរីឆ្នាំ 2024។ Ford និយាយថា សម្រាប់ថ្មនេះគឺប្រើនូវវិធីសាស្ត្រផលិតឡើងថ្មីដោយជំនូសជាមួយ nickel cobalt manganese (NCM) chemistry ដែលស្រដៀងគ្នានឹងវិធីសាស្រ្តផលិតថ្មរបស់ក្រុមហ៊ុន Tesla ដែរ។ 

Ford បាននិយាយថា ខ្លួនមានលទ្ធភាពផលិតជាលិកាថ្មអគ្គិសនីបាន 100% ដែលជាបរិមាណគ្រប់គ្រាន់សម្រាប់ការផលិតរថយន្តបានចំនួន 60 ម៉ឺនគ្រឿងនៅចុងឆ្នាំ 2023 ជាមួយនឹងបច្ចេកទេសវ៉ិចខ្ចប់ដោយក្រុមហ៊ុន  LG Energy Solution ដែលមានមូលដ្ឋាននៅទីក្រុង Wroclaw ប្រទេសហូឡង់ និងក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនី SK Innovation របស់កូរ៉េខាងត្បូង។ ក្រុមហ៊ុន Ford គ្រោងផលិតរថយន្តអគ្គិសនីរបស់ខ្លួនឲ្យចំនួន 2 លានគ្រឿងសម្រាប់ទីផ្សារសកលនៅត្រឹមឆ្នាំ 2026។ ជាមួយគ្នានេះ Ford ក៏បានបញ្ជាក់ថា ខ្លួនបានធ្វើការទុនវិនិយោគក្នុងទំហំសាច់ប្រាក់ 50 ពាន់លានដុល្លារអាមេរិកសម្រាប់ឧស្សាហកម្មរថយន្តអគ្គិសនីរហូតដល់ចុងឆ្នាំ 2026៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន