no-alternative title

ក្រុមហ៊ុន Nio ចាប់ដៃជាមួយក្រុមហ៊ុន ARM ផលិតស្មាតហ្វូនដែលអាចនឹងបង្ហាញវត្តមានលើកដំបូងក្នុងឆ្នាំ 2023

ដំណើរការផលិតរថយន្តអគ្គិសនីដែលផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាស្មាតហ្វូនបាននឹងកំពុងបន្តកើនមានឡើងជាបន្តបន្ទាប់។ ដោយបច្ចុប្បន្ននេះយើងឃើញមានក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើននៅក្នុងពិភពលោកដូចជា Apple, Huawei និង Xiaomi ជាដើម បានចាប់ផ្តើមហក់ចូលប្រឡូកក្នុងឧស្សាហកម្មផលិតរថយន្តអគ្គិសនីបន្ថែមពីលើឧស្សាហកម្មស្មាតហ្វូនដែលពួកគេមានស្រាប់។

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្ទុយពីក្រុមហ៊ុនធំៗទាំងបីខាងលើនេះ ក្រុមហ៊ុន Nio ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីឈ្មោះមួយក្នុងប្រទេសចិន បែបជាប្រកាសចូលប្រឡូកនៅក្នុងឧស្សាហកម្មផលិតស្មាតហ្វូនបន្ថែមទៀត។ ហើយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះ ក៏បានត្រៀមខ្លួនរួចជាស្រេចហើយជាមួយនឹងការបង្កើតក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ខ្លួនដោយដាក់ឈ្មោះផ្លូវការណ៍ថា Nio Mobile Technologies Co.,Ltd។ 

ដោយក្រុមហ៊ុនថ្មីនេះត្រូវបានគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន Nio ដែលបានបោះទុកសម្រាប់ការវិនិយោគក្នុងចំនួនទឹកប្រាក់ប្រមាណជា 100 លានដុល្លារអាមេរិក។ ហើយអ្នកដែលជាដំណាងក្រុមហ៊ុនបច្ចេកវិទ្យាថ្មីរបស់ Nio គឺលោក Qin Lihong ដែលជាសហស្ថាបនិក និងជានាយកក្រុមហ៊ុនបច្ចុប្បន្ន។ សម្រាប់អាស័យដ្ឋានក្រុមហ៊ុន Nio Mobile Technologies Co.,Ltd គឺមានមូលដ្ឋាននៅតំបន់ Anting ក្នុងទីក្រុងសៀងហៃ។ ហើយក្រុមហ៊ុនបច្ចេកវិទ្យាថ្មីនេះក៏មានអ្នកអភិវឌ្ឍន៍បង្កើត Software និង AI Hardware ផ្លូវការណ៍ហើយដែរ។ Nio Mobile Technologies Co.,Ltd គឺជាក្រុមហ៊ុនបុត្រស័ម្ពន្ធរបស់ Nio ដែលនឹងធ្វើការផ្តោតទៅលើអាជីវកម្មបច្ចេកវិទ្យាទូរស័ព្ទ។ 

ទន្ទឹមនឹងនេះ ក៏មានព័ត៌មានចចាមអារ៉ាមនិយាយថា ទូរស័ព្ទស្មាតហ្វូនដំបូងចេញពីក្រុមហ៊ុន Nio ត្រូវបានគេប៉ាន់ប្រមាណថានឹងមកដល់នៅឆ្នាំក្រោយនេះ។ នាយកប្រតិបត្តិក្រុមហ៊ុន Nio ត្រូវបានគេដកស្រង់សម្តីមុននេះថា ក្រុមហ៊ុន Nio កំពុងរៀបចំផែនការអភិវឌ្ឍទូរស័ព្ទចល័តដែលនឹងចេញលក់ម្តងក្នុងមួយឆ្នាំ។ Nio មានសមត្ថភាពជាច្រើនរួចទៅហើយក្នុងបច្ចេកវិទ្យាទូរស័ព្ទចល័តតាមរយៈរថយន្ត Nio EVs ដែលមានការតភ្ជាប់កម្រិតខ្ពស់របស់ខ្លួន។ ដោយម៉ូដែលទាំងនេះអាចទាញយកអត្ថប្រយោជន៍បានពេញលេញពីបច្ចេកវិទ្យាទំនើប ដើម្បីផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យដោយប្រើនៅលើ Nio EVs។ ដែលវាត្រូវបានគេរំពឹងថាទូរស័ព្ទរបស់ក្រុមហ៊ុន Nio នៅពេលមកដល់នឹងសមស្របនឹងប្រព័ន្ធអេកូ Nio ដែលផ្តល់នូវបទពិសោធន៍ក្នុងការបើកបរកាន់យ៉ាងរលូន។ មិនទាន់មានសេចក្តីថ្លែងការណ៍ផ្លូវការច្បាស់លាស់ណាមួយពី Nio នៅឡើយទេ អំពីគម្រោងផលិតស្មាតហ្វូនរបស់ខ្លួន។

ក្រុមហ៊ុន NIO មិនមែនជាក្រុមហ៊ុនផលិតរថយន្ត EV របស់ចិនដំបូងគេដែលបានព្យាយាមចូលទៅក្នុងវិស័យផ្សេងទៀតនៃទីផ្សារបច្ចេកវិទ្យានោះទេ។ ដោយកាលពីឆ្នាំមុននេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD ក៏ធ្លាប់បានដាក់បង្ហាញជាមួយនាឡិកាឆ្លាតវៃ ដែលអាចប្រើដើម្បីដោះសោរថយន្តរបស់ខ្លួនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន