no-alternative title

BYD នឹងបញ្ចេញរថយន្តអគ្គីសនីម៉ូដែលថ្មី Corvette 07 នៅថ្ងៃទី 09 ខែធ្នូ សប្តាហ៍ក្រោយនេះ

បច្ចុប្បន្នទីផ្សាររថយន្តអគ្គីសនីកំពុងមានប្រជាប្រិយភាពខ្លាំងឡើង ហើយក៏មានក្រុមហ៊ុនផលិតរថយន្តនៅជុំវិញពិភពលោកបានហក់ចូលប្រឡុកក្នុងអាជីវកម្មរថយន្តមួយនេះផងដែរ។ ងាក់មកក្រុមហ៊ុនផលិតរថយន្តដែលមានឈ្មោះបោះសំឡេងក្នុងទីផ្សាររថយន្តរបស់ប្រទេសចិន BYD ឬ Built Your Dreams បានត្រៀមប្រកាសចេញរថយន្តអគ្គិសនីម៉ូដែលថ្មីរបស់ខ្លួននៅថ្ងៃទី 09 ខែធ្នូ ឆ្នាំ 2022 ត្រូវនឹងសប្តាហ៍ក្រោយនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តអគ្គីសនីម៉ូដែលថ្មីរបស់ BYD ដែលត្រៀមបង្ហាញខ្លួននៅពេលខាងមុខនេះមានឈ្មោះថា BYD Corvette 07 ដែលមាននឹងមានចំនួនរហូតដល់ 6 ជម្រើសម៉ូដែល ជាមួយការបំពាក់អាគុយអគ្គិសនីបីទំហំផ្សេងគ្នា ហើយនិងមានតម្លៃចាប់ពីខ្ទង់ $320,00 ដល់ $40,750។ ចំពោះផ្នែកឌីស្សាញបាដាខាងមុខរបស់រថយន្តអគ្គិសនី BYD SUV ម៉ូដែលថ្មីនេះ ត្រូវបានគេដឹងថា រចនាឡើងជាមួយក្រឡាសំណាញ់ wide six-bar grille រំលេចដោយស្លាកសញ្ញា BYD ប្រភេទ Luminous នៅចំកណ្តាល។

BYD Corvette 07  គឺជាប្រភេទរថយន្ត PHEV មានជម្រើសពីរស៊េរី គឺ DM-I និង DM-p ហើយទាំងពីរម៉ូដែលមានបំពាក់មកជាមួយម៉ាស៊ីនសាំងចំនុះ 1.5L Turbo ជាមួយអាគុយអគ្គិសនីកំលាំង 102kW។ ចំពោះម៉ូដែល SUV ថ្មីរបស់ BYD ត្រូវបានគេរំពឹងថានឹងមានបំពាក់មកជាមួយអាគុយអគ្គិសនីទំហំ 18.3kWh និង 36.8kWh ជាមួយលទ្ធភាពបើកបរបានចំងាយផ្លូវ 100 គីឡូម៉ែត្រ និង 205 គីឡូម៉ែត្រ។ គ្រប់ម៉ូដែលស៊េរីថ្មីទាំងអស់នេះអាចជាន់វ៉ាត់ទ្រនិចកុងទ័យពី 0 ទៅ 100 គីឡូម៉ែត្រចំនាយពេល 8.5 វិនាទី, 8.9 វិនាទី និងស្ទុះបំផុតដល់ 4.7 វិនាទី។ សម្រាប់រថយន្តម៉ូដែលថ្មីរបស់ BYD ដែលខ្លាំងជាងគេបំផុតអាចបើកបរបានចំងាយផ្លូវដល់ 1,200 គីឡូម៉ែត្រឯណោះ ហើយ SUV ម៉ូដែលថ្មីនេះ ក៏នឹងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកំលាំង 75kW ផងដែរ។

BYD Corvette 07 DM-I គឺប្រើប្រាស់ម៉ូទ័រអគ្គិសមួយសម្រាប់បង្វិលកង់ខាងមុខដែលអាចបង្កើនកំលាំងទាញបាន 197hp។ ដោយឡែកសម្រាប់ម៉ូដែល Corvette 07 DM-p បានបំពាក់ម៉ាស៊ីនសាំងចំនុះ 1.5L ជាមួយការបំពាក់ម៉ូទ័រអគ្គិសនីចំនួន 2 សម្រាប់ទាញកងទាំងខាងមុខ និងខាងក្រោយ ដោយអាចបង្កើនថាមពលបាន 295kW និងមានកំលាំងរមូល 656Nm។ BYD Corvette 07 គឺជាម៉ូដែលដំបូងរបស់ក្រុមហ៊ុនដែលគាំទ្រជាមួយបច្ចេកវិទ្យាសោរសុវត្ថិភាព  NFC Digital key របស់ Apple បន្ថែមពីលើការប្រើប្រាស់ឧបករណ៍ Android ដោយអនុញ្ញាតិឲ្យម្ចាស់រថយន្តអាចប្រើទូរស័ព្ទ iPhone និង Apple Watch ដើម្បីចាក់ និងបើកសោររថយន្តទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន