នៅថ្ងៃទី 22 ខែមីនា កន្លងទៅនេហ ក្រុមហ៊ុនផលិតរថយន្តម៉ាក Aito បានចេញមកប្រកាសថា រថយន្តអគ្គិសនី Aito M9 ដែលជាម៉ូដែលប្រណិតបស់ខ្លួន គឺមានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃមក។ គួរបញ្ជាក់ថា កាលពីថ្ងៃទី 29 ខែកុម្ភនេះ ការបញ្ជាទិញទៅលើរថយន្តអគ្គិសនីជំនាន់ថ្មីនេះ គឺមានការបញ្ជាទិញមុនបានច្រើនជាង 50,000 គ្រឿងរួចទៅហើយ។
Aito M9 ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ជាមួយតម្លៃចាប់ពី 469,800 យ៉ន់ ដែលប្រហាក់ប្រហែល 65,000 ដុល្លារអាមេរិក ទាំងទៅលើម៉ូដែល BEV និង EREV ហើយរថយន្តអគ្គិសនីថ្មីនេះ គឺមានជម្រើស 5 ពណ៌ ដោយរថយន្តពណ៌សុទ្ធមាន 2 និងរថយន្តដែលមាន 2 ពណ៌ គឺមាន 3 ជម្រើស។
រថយន្តអគ្គិសនីថ្មីនេះ គឺបានចាប់ផ្តើមដឹកជញ្ជូនជាលើកដំបូងចាប់ពីថ្ងៃទី 5 ខែកុម្ភៈកន្លងទៅនេះ។ បន្ទាប់មកពី 2 ថ្ងៃ រថយន្ត Aito គ្រប់ម៉ូដែលទាំងអស់ ទទួលបាននូវការអាប់ដែត OTA ដែលរួមមានដូចជា ការពង្រឹងទៅលើ Navigation cruise assist (NCA), lane centering control (LCC), autonomous valet parking (AVP) រួមជាមួយនិងមុខងារថ្មីៗ 15 ទៀតដែលមាននៅលើរថយន្តថ្មីនេះ។
រថយន្តអគ្គិសនី Aito M9 ថ្មីនេះ គឺមានវិមាត្រ 5230/1999/1800mm និងមានប្រវែងគម្លាតកង់មុខក្រោយ 3110 mm។ បន្ថែមពីនេះ ទៅលើការសាកបញ្ចូលថាមពលវិញ គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យាសាកល្បឿនលឿន fast charging ដោយម៉ូដែល EREV គឺសាកចាប់ពី 20% ទៅ 80% គឺចំណាយពេលត្រឹមតែ 30 នាទី ប៉ុណ្ណោះ ខណៈដែលម៉ូដែល EV សាកថាមពលចាប់ពី 30% ទៅ 80% ចំណាយពេលត្រឹមតែ 15 នាទី។
នៅលើរថយន្តអគ្គិសនីថ្មីនេះ គឺមានលក្ខណ់ប្លែកគេបន្តិច ដោយមានការបំពាក់អេក្រង់ខាងក្នុងចំនួនដល់ទៅ 3 ដោយអេក្រង់ទីមួយមានទំហំ 12.3-អ៊ីង LCD instrument panel និងអេក្រង់ទីពីរមានទំហំ 15.6 អ៊ីង central control screen ខណៈដែលអេក្រង់ទីបីមានទំហំ 16-អ៊ីង co-pilot entertainment screen ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS 4.0។ រថយន្តអគ្គិសនីថ្មីនេះ គឺដំណើរការនៅលើបច្ចេកវិទ្យា HUAWEI ADS® 2.0 ដែលមានការទ្រទ្រង់ដោយ lidar និង three millimeter-wave radars រួមនិង four anti-collision millimeter-wave radars ក៏ដូចជា 12 ultrasonic radars ហើយនិង 11 high-definition cameras ថែមទៀតផង។
សូមជំរាបថា ក្រុមហ៊ុន Aito បានចាប់ដៃគ្នាជាមួយនិងក្រុមហ៊ុនធំៗចំនួន 2 រួមមានដូចជា Huawei និង Seres ដើម្បីផលិតចេញនូវម៉ូដែលថ្មីនេះ ដោយក្នុងនោះ Seres គឺមានការទទួលខុសត្រូវទៅលើការផលិតរថយន្ត ខណៈដែលក្រុមហ៊ុន Huawei គឺមានការទទួលខុសត្រូវទៅលើដំណោះស្រាយនៃបច្ចេកវិទ្យាឆ្លាតវៃ និងប្រព័ន្ធប្រតិបត្តិការនៅលើរថយន្ត។ នៅក្នុងឆ្នាំ 2024 នេះ ក្រុមហ៊ុន Aito បានលក់រថយន្តរបស់ខ្លួនបានជាង 600,000 គ្រឿងហើយ។ សម្រាប់ឆ្នាំ 2025 ខាងមុខនេះ ក្រុមហ៊ុន Aito ក៏នឹងមានគម្រោងទៅលើសង្វាក់ផលិតកម្មម៉ូដែលថ្មី M8 របស់ខ្លួនផងដែរ។