no-alternative title

រថយន្តអគ្គិសនី Denz N7 ស៊េរីថ្មីឆ្នាំ 2024 នឹងចេញលក់នៅទីផ្សារនាថ្ងៃទី 01 ខែមេសា ឆ្នាំ 2024 ជាមួយតម្លៃ $42,000

Denza គឺជាម៉ាកយីហោរថយន្តអគ្គិសនីមួយក្នុងចំនោមម៉ាកយីជាច្រើនទៀតរបស់ក្រុមហ៊ុន BYD (Build Your Dreams) ។ នៅពេលថ្មីៗនេះ Denza បានប្រកាសពីគម្រោងក្នុងការប្រកាសចេញលក់រថយន្តអគ្គិសនីស៊េរីថ្មីម៉ាក N7 របស់ខ្លួននៅក្នុងទីផ្សារប្រទេសចិន។ បើតាមការបញ្ជាក់ពី Denza រថយន្តអគ្គិសនីស៊េរីថ្មីឆ្នាំ 2024 N7 របស់ខ្លួននឹងមានចេញលក់នៅលើទូទាំងទីផ្សារក្នុងទីក្រុងធំៗចំនួន 70 នៅក្នុងប្រទេសចិន នៅថ្ងៃទី 01 ខែមេសា ឆ្នាំ 2024 ឆាប់ៗនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Danza N7 នឹងចេញលក់ជាមួយជម្រើសពីម៉ូដែល គឺម៉ូដែលកម្រិតមធ្យម Entry-Level និងម៉ូដែលកម្រិតខ្ពស់ High-End Model ដោយនឹងមានតម្លៃចាប់ពីខ្ទង់ $42,000 ទៅដល់ $53,000។ Denza N7 ត្រូវបានរចនាបន្ថែមពីជម្រើសពណ៌ខៀវថ្មីហៅថា “Xizi Blue” ដែលមានពណ៌ភ្លឺរលោងឆ្លុះ ហើយផ្នែកខាងមុខត្រូវបានរចនាឡើងថ្មីខុសពីស៊េរីមុនដែលមើលទៅកាន់តែមានភាពស្រស់ស្អាតប្រណិត ជាមួយរបាំងការពារភក់រចនាឡើងពីដែកក្រុមពិសេស។ ចំនែកផ្នែកខាងក្រោយមានការឌីស្សាញជាមួយភ្លើង LED ភ្លឺច្បាស់កាត់ពីម្ខាងទៅម្ខាងយ៉ាងប្រណិតជាមួយនិមិត្តសញ្ញាអក្សរ EV AWD នៅខាងស្តាំ។ និយាយរួមទៅការឌីស្សាញរបស់ Denza N7 2024 គឺមានភាពប្រណិតទាន់សម័យ ប្រកបដោយភាពរឹងមាំ។

រថយន្ត Mid-Size SUV EV មួយនេះមានបណ្តោយតួខ្លួន 4,860mm X ទទឹងខ្លួន 1,935mm X កម្ពស់ 1,602 mm ហើយនិងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,940 mm និងដំបូលរថយន្តត្រូវបានរចនាឡើងដោយយអាចបើកបានជាមួយទំហំ 1.93㎡ sunroof។ នៅផ្នែកខាងក្នុងមានឌីស្សាញបែប Two-tone Color ដោយមានពណ៌បែបប្រផេះជាមួយពណ៌សក្បុស ដោយនៅផ្នែកកណ្តាលនៃ Dashboard មានអេក្រង់កម្សាន្តទំហំ 17.3-inch, អេក្រង់ខាងក្រោយចង្កូតទំហំ 10.25-inch Full-LCD Instrument Panel, អេក្រង់ Co-pilot ទំហំ 10.25-inch រួមនឹងប្រព័ន្ធបច្ចេកវិទ្យាបាញ់លើអេក្រង់ខាងមុខ AR-HUD ដែលអាចបញ្ចាំងបានច្បាស់ក្នុងទំហំ 50-inch។

ជាមួយគ្នានេះ Denza ក៏បានធ្វើការបង្កើនសមត្ថភាពជាមួយប្រព័ន្ធ DiLink smart car system ជំនាន់ចុងក្រោយដែលអនុញ្ញាតិឲ្យរថយន្តស៊េរីថ្មីនេះអាចគាំទ្រមុខងារបញ្ជាដោយសំឡេង voice recognition, មុខងារចំណាំផ្ទៃមុខ facial recognition, ប្រព័ន្ធសេវា 5G network, មុខងារ in-car karaoke, និងមុខងារបញ្ជារថយន្តតាមរយះកម្មវិធីទូរស័ព្ទដៃ mobile app remote control រួមទាំងមុខងារប្រើប្រាស់ថ្មីៗទំនើបៗចុងក្រោយជាច្រើនទៀត។ Denza N7 2024 បំពាក់នូវកញ្ចក់មើលក្រោយប្រភេទ rearview mirror ជាមួយកាមេរ៉ាក្រោយទំហំ 2MP ភ្ជាប់នូវក្រោមកន្ទុយ Spoiler ហើយនៅចន្លោះកៅអីអ្នកបើក និងអ្នករួមដំណើរមានប្រព័ន្ធបច្ចេកវិទ្យាសាកភ្លើងស្មាតហ្វូនឥតខ្សែកំលាំង 50W Wireless Charging Pad ចំនួនពីរ។ 

ហើយសម្រាប់អេក្រង់ Co-pilot ទំហំ 10.25-inch គឺគាំទ្រមុខងារកំនត់សំខាន់ៗចំនួន 8 ដូចជាមុខងារកំដៅ heating, ខ្យល់កៅអី ventilation, មុខងារម៉ាស្សា massage functions, និងមុខងារសំរាកជើង leg rest ជាមួយកម្រិតសីតុណ្ហភាពពី 0 – 70 degrees rangeជាដើម។ ចំនែកអ្នករួមដំណើរខាងក្រោយ ក៏អាចធ្វើការកំនត់មុខងារផ្ទាល់ខ្លួនជាមួយអេក្រង់នៅកណ្តាលដែលគាំទ្រជាមួយមុខងារថ្មីៗដូចជា electric backrest angle adjustment, ventilation, និង massage។ Denza N7 2024 មានពីរជម្រើស គឺជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ (Single-motor rear-wheel drive) និងម៉ូទ័រពីរ ( dual-motor four-wheel drive) ជាមួយគ្នានេះ ក៏មានជម្រើសម៉ូដែល Entry-level ផងដែរ ដោយម៉ូដែលនេះត្រូវបានស្ថាប័ន MIIT ក្នុងប្រទេសចិនបានបញ្ជាក់ថា គឺប្រើប្រាស់ម៉ូទ័រអគ្គិសនីស៊េរី TZ200XYS កំលាំង 170kWh និងអាចជាន់ល្បឿនលឿនបំផុត (Top-speed) បានដល់ 210km/h។

ដោយឡែកសម្រាប់ម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយអាចផលិតថាមពលកំលាំង 230kW និងប្រព័ន្ធរមូលបាន 360Nm និងអាចជាន់ស្ទុះពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 6.8 វិនាទី ហើយនិងមានភ្ជាប់ដោយកញ្ចប់អាគុយទំហំ 91.3kWh ប្រភេទ Blade Battery ដោយការសាកភ្លើងមួយពេញម្តងអាចបើកបានចំងាយផ្លូវ 702km នេះបើតាមការបញ្ជាក់ពីស្ថាប័ន CLTC។ ចំនែកម៉ូដែល Denza N7 ដែលប្រើម៉ូទ័រអគ្គិសនីពីរវិញ គឺមានភ្ជាប់នូវម៉ូទ័រខាងក្រោយទំហំ 230kW និងម៉ូទ័រខាងមុខទំហំ 160kW អាចជាន់ស្ទុះពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 3.9 វិនាទី។ ហើយម៉ូដែលនេះប្រើកញ្ចប់អាគុយទំហំ 91.3kWh និងអាចបើកបរបានចំងាយផ្លូវ 630km នៅពេលសាកថ្មមួយពេញម្តង។ រថយន្តអគ្គិសនីថ្មី Denza N7 2024 គាំទ្រថាមពលសាកភ្លើងអតិបរមាកំលាំង 230kW៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

ដោយ ប៉េងលីន
Huawei បង្ហាញនូវមុខងារបញ្ជូនរូបភាពតាមប្រព័ន្ធផ្កាយរណប (Satellite) នៅលើស្មាតហ្វូន Pura 70 Ultra

Huawei បង្ហាញនូវមុខងារបញ្ជូនរូបភាពតាមប្រព័ន្ធផ្កាយរណប (Satellite) នៅលើស្មាតហ្វូន Pura 70 Ultra

ដោយ ប៉េងលីន
រូបភាពចុងក្រោយនៃរថយន្តអគ្គិសនី BYD Seal 06 DM-i ត្រូវបានគេទម្លាយចេញនៅមុនការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show

រូបភាពចុងក្រោយនៃរថយន្តអគ្គិសនី BYD Seal 06 DM-i ត្រូវបានគេទម្លាយចេញនៅមុនការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show

ដោយ ប៉េងលីន