ក្រុមហ៊ុន GWM ប្រចាំប្រទេស Malaysia បានបើកសម្ភោធមជ្ឈមណ្ឌលថ្មីចុងក្រោយបំផុតរបស់ខ្លួនឈ្មោះថា 3S Center ដែលមានទីតាំងនៅក្នុងទីក្រុង Setia Alam ដែលមានផ្ទៃទំហំជាង 6,000 ហ្វីតការ៉េ។ មជ្ឈមណ្ឌលថ្មីនេះមានបន្ទប់តាំងបង្ហាញរថេយន្ត កន្លែងទទួលភ្ញៀវផ្ទាល់ខ្លួន និងកន្លែងផ្តល់សេវាកម្មចំនួន 4 ដែលបម្រើការដោយក្រុមការងារអ្នកបច្ចេកទេសរបស់ GWM ដែលបានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈច្បាស់លាស់ទាក់ទងនឹងរថយន្ត។ សេវាកម្មដែលផ្តល់ដោយមជ្ឈមណ្ឌល GWM Setia Alam 3S Center ចុងក្រោយនេះ រួមមានការលក់រថយន្ត ផ្នែកសេវាកម្ម និងគ្រឿងបន្លាស់រថយន្ត។
មជ្ឈមណ្ឌលសេវាកម្មរបស់ GWM មានសមត្ថភាពផ្តល់សេវាកម្មក្រោយពេលលក់ និងតម្រូវការថែទាំរថយន្តរហូតដល់ 800 គ្រឿងក្នុងមួយខែ។ មជ្ឈមណ្ឌលថ្មី GWM Setia Alam 3S Center មានទីតាំងនៅអាគារ No.5-1, មហាវិថី Setia Avenue, 2, Jln Setia Prima S U13/S, Setia Alam, 40170 Shah Alam, Selangor។ បន្ទប់តាំងបង្ហាញរថយន្ត គឺចាប់បើកពីម៉ោង 9:00 ព្រឹកដល់ម៉ោង 6:00 ល្ងាច ជារៀងរាល់ថ្ងៃ លើកលែងតែថ្ងៃបុណ្យជាតិ។
ម៉ោងប្រតិបត្តិការរបស់មជ្ឈមណ្ឌលសេវាកម្ម គឺពីម៉ោង 8:00 ព្រឹកដល់ម៉ោង 5:30 ល្ងាច ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ ហើយឈប់សំរាកនៅថ្ងៃអាទិត្យ និងថ្ងៃបុណ្យសាធារណៈ។ នាយកគ្រប់គ្រងក្រុមហ៊ុន GWM Malaysia លោក Mike Cui An Qi បាននិយាយថា "ជាមួយនឹងគ្រឿងបរិក្ខារដ៏ទំនើបដែលបានតំឡើងនៅក្នុងមជ្ឈមណ្ឌលថ្មីនេះ យើងមានគោលបំណងផ្តល់នូវបទពិសោធន៍ដែលមិនអាចប្រៀបផ្ទឹមបាន ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើង ដើម្បីបង្កើនការពេញចិត្ត និងផ្តល់ទំនុកចិត្តខ្ពស់សម្រាប់អតិថិជន និងពង្រឹងកេរ្តិ៍ឈ្មោះរបស់យើងទៅលើគុណភាព និងភាពជឿជាក់"។
ទន្ទឹមនឹងការពង្រីកបណ្តាញចែកចាយរបស់ GWM Malaysia ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនមួយនេះ ក៏បានដាក់តាំងបង្ហាញរថយន្តស៊េរថ្មីទំនើបរបស់ខ្លួនម៉ូដែល Ora 07 ដែលជារថយន្តអគ្គិសនីសុទ្ធ all-electric sedan ដែលគ្រោងនឹងចេញលក់នៅថ្ងៃទី 3 ខែមេសាខាងមុខនេះ។ លើសពីនេះ GWM Malaysia ក៏ផ្តល់ជូននូវសេវាកម្មថែទាំរយៈពេល 5 ឆ្នាំ ឬ 75 ម៉ឺនគីឡូម៉ែត្រដោយឥតគិតថ្លៃសម្រាប់អតិថិជនដែលមកមុន បញ្ជាទិញរថយន្ត EV Sedan ស៊េរីថ្មីនេះនៅមុនថ្ងៃដាក់លក់។ នៅពេលនេះរថយន្តអគ្គិសនីស៊េរីថ្មី Ora 07 បានដាក់តាំងបង្ហាញសម្រាប់អតិថិជនទស្សនា និងសាកល្បងនៅក្នុង GWM Showrooms នៅទូទាំងប្រទេសម៉ាឡេស៊ី។
ដោយឡែកកាលពីពេលថ្មីៗនេះ GWM បានធ្វើការកាត់លក់បញ្ចុះតម្លៃសម្រាប់រថយន្តម៉ូដែល Ora Good Cat EV របស់ខ្លួនដល់ទៅ RM26,000 ឬជាង $55,000។ តម្លៃសម្រាប់ Ora Good Cat 400 Pro បច្ចុប្បន្នគឺចាប់ផ្តើមពីជាង $24,108 ខណៈដែលម៉ូដែល 500 Ultra មានតម្លៃចាប់ពីជាង $30,466។ បន្ថែមពីនេះ GWM Malaysia ក៏បានផ្តល់ជូនម្ចាស់ Ora Good Cat ដែលបានជាវរួចហើយជាមួយនឹងការធានារយៈពេលពីរឆ្នាំបន្ថែមទៀតសម្រាប់យានយន្តរបស់ពួកគេរហូតដល់ 15 ម៉ឺនគីឡូម៉ែត្រ។ ដែលនេះ គឺការបន្ថែមពីលើកញ្ចប់ថែទាំឥតគិតថ្លៃដែលមានរយៈពេល 5 ឆ្នាំ ឬ 75 ម៉ឺនគីឡូម៉ែត្រ៕