no-alternative title

Mazda BT-50 Facelift ស៊េរីថ្មីបំពាក់ម៉ាស៊ីនម៉ាស៊ូតថ្មី 3.0L Turbodiesel និងដំណើរការដោយប៉ុងពីរ បានប្រកាសចេញលក់នៅថៃ

ក្រុមហ៊ុនរថយន្តម៉ាក Mazda ប្រចាំប្រទេសថៃបានធ្វើការប្រកាសចេញលក់រថយន្ត Pick Up ស៊េរីថ្មីរបស់ខ្លួនម៉ូដែល Mazda  BT-50 Facelift ជាផ្លូវការណ៍ជាមួយជម្រើសម៉ូដែល (Option) រហូតដល់ទៅ 7-Option ជាមួយតម្លៃចាប់ពីខ្ទង់ 752,000 បាត ដល់ទៅ 1,272,000 បាត (ជាង $20,635 ទៅ $34,904)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត Mazda BT-50 ស៊េរីថ្មីនេះ ប្រើប្រាស់គ្រោងឆ្អឹងដូចគ្នាទៅនឹងរថយន្ត Isuzu D-Max ដែរ ជាមួយការប្រើប្រាស់ភាសារចនា Kodo design Language របស់ Mazda ផ្ទាល់។ នៅផ្នែកខាងមុខរបស់ BT-50 Facelift ថ្មីនេះមានការឌីស្សាញជាមួយផ្ទាំង Bumper ថ្មីលេចពណ៌ខ្មៅ ជាមួយប៉ាណារចនាជាបន្ទាត់អូសកាត់ស៊ីមេទ្រីគ្នាជាមួយនឹងចង្កៀងបំភ្លឺ និងមាននិមិត្តសញ្ញា Mazda នៅកណ្តាល។ សម្រាប់ម៉ូដែល Mazda BT-50  Facelift ដែលមាន Option ខ្ពស់ទំនើបជាងគេមានបំពាក់នូវយ៉ាន់កង់ប្រភេទដែកអាលុយមីញ៉ូមអាឡយទំហំ 18-inch។ បើតាមការបញ្ជាក់ពី Mazda Thailand រថយន្តស៊េរីថ្មី BT-50 Facelift ប្រៀបបាននឹងរថយន្ត SUV-Style Pickup ដោយសារតែមានការរចនាបញ្ចូលរវាងរថយន្ត SUVs និង Sedan។

 

Mazda BT-50 Facelift គឺជាគូប្រជែងទីផ្សារជាមួយនឹងម៉ូដែល Isuzu D-Max និង Toyota Hilux Revo ស៊េរីថ្មី។ ទៅលើកំលាំងម៉ាស៊ីនវិញ សម្រាប់ម៉ូដែលមធ្យមរបស់ Mazda BT-50 Facelift បំពាក់នូវម៉ាស៊ីនម៉ាស៊ូតចំនុះ 1.9-litre ជាប្រភេទ Bluepower turbodiesel engine របស់ក្រុមហ៊ុន Isuzu ដែលអាចផលិតកំលាំងបាន 150 សេះ និងកំលាំងរមូល 450Nm។ ចំនែកមួយជម្រើសទៀតបំពាក់ម៉ាស៊ីនចំនុះ 3-litre ប្រភេទ Turbodiesel engine ដែលអាចផលិតកំលាំងបាន 190 សេះ និងកំលាំងរមូល 450Nm។ ទាំងពីរជម្រើសម៉ាស៊ីន គឺបំពាក់នូវប្រព័ន្ធប្រអប់លេខ 6 វគ្គស្វ័យប្រវត្តិ (6-speed automatic gearbox)  ឬលេខដៃ 6 វគ្គ (6-speed manual gearbox) ទៅតាមជម្រើសម៉ូដែល ដែលបានជ្រើសរើស។

 

សម្រាប់ម៉ូដែលបំពាក់ម៉ាស៊ីន 3-litre Turbodiesel engine ដំណើរការដោយប្រព័ន្ធបើកបរ 2WD ជំនូសឲ្យ 4WD។ លើកលែងតែម៉ូដែល top-speed double Cab ដែលដំណើរការដោយប្រព័ន្ធ 4WD ហើយម៉ូដែលនេះ ក៏មានបំពាក់នូវប្រព័ន្ធ Rough Terrain Mode system និងប្រព័ន្ធ rear electronic diff-lock system ផងដែរ។ ចំនែកការឌីស្សាញផ្នែកខាងក្នុង មានការឌីស្សាញដូចគ្នាទៅនឹង Isuzu D-Max ដែរ ដោយគ្រាន់តែបំពាក់ឡូហ្គោ Mazda ជំនូសឲ្យឡូហ្គោ Isuzu ប៉ុណ្ណោះ។ សម្រាប់ម៉ូដែល Entry-Level នៃ BT-50 Facelift មានបំពាក់អេក្រង់កម្សាន្តទំហំ 7-inch ដែលគាំទ្រមុខងារ Apple CarPlay និង Android Auto ចំនែលម៉ូដែល High-End Option បំពាក់អេក្រង់ថាច់ស្រ្គីនទំហំ 9-inch និងកៅអីស្បែកដែល Highlight ពីរពណ៌ គឺពណ៌ប្រផេះ និងពណ៌ខ្មៅ។ ចំនែកនៅខាងក្រោយចង្កូតមានអេក្រង់ពណ៌ប្រភេទ TFT ទំហំ 4.2-inch ជំនូសឲ្យទំហំ 7-inch នៅលើ Isuzu D-Max។

សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញ Mazda BT-50 Facelift មានភ្ជាប់នូវប្រព័ន្ធ adaptive cruise control (ACC) ជាមួយមុខងារ  stop & go, មុខងារផ្តល់សញ្ញាលើកញ្ចក់មើលក្រោយនៅពេលមានអ្នកវ៉ាជែង advanced blind spot monitoring (ABSM), មុខងារចរាចរ rear cross-traffic alert (RCTA), មុខងារចាប់ហ្វាំងស្វ័យប្រវត្តិពេលមានឧបសគ្គបន្ទាន់ autonomous emergency braking (AEB),និងមុខងាររក្សាគន្លងផ្លូវ lane departure warning (LDW), ប្រព័ន្ធ collision warning (FCW), pedal misapplication mitigation (PMM), និង auto high beam (AHB) ជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Huawei បង្ហាញនូវមុខងារបញ្ជូនរូបភាពតាមប្រព័ន្ធផ្កាយរណប (Satellite) នៅលើស្មាតហ្វូន Pura 70 Ultra

Huawei បង្ហាញនូវមុខងារបញ្ជូនរូបភាពតាមប្រព័ន្ធផ្កាយរណប (Satellite) នៅលើស្មាតហ្វូន Pura 70 Ultra

ដោយ ប៉េងលីន
រូបភាពចុងក្រោយនៃរថយន្តអគ្គិសនី BYD Seal 06 DM-i ត្រូវបានគេទម្លាយចេញនៅមុនការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show

រូបភាពចុងក្រោយនៃរថយន្តអគ្គិសនី BYD Seal 06 DM-i ត្រូវបានគេទម្លាយចេញនៅមុនការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show

ដោយ ប៉េងលីន