no-alternative title

រថយន្តអគ្គិសនី BYD Yuan UP បង្ហាញខ្លួនជាផ្លូវការនៅលើទីផ្សារក្នុងស្រុក ជាមួយនឹងតម្លៃ 13,400 ដុល្លារ

បន្ទាប់ពីបានទម្លាយនូវព័ត៌មានជាច្រើនមួយរយៈមក នៅថ្ងៃនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានប្រកាសចេញជាផ្លូវការនូវវត្តមានរថយន្ត SUV ប្រភេទថ្មីរបស់ខ្លួនម៉ូដែល Yuan UP នៅលើទីផ្សារប្រទេសចិនហើយ។ ក្រុមហ៊ុន BYD បានដាក់លក់រថយន្តអគ្គិសនីជំនាន់ថ្មីមួយនេះ ជាមួយនិង 3 ជម្រើសផ្សេងគ្នា ដោយមានតម្លៃចាប់ពី 96,800 យ៉ន់ (13,400 USD) ទៅលើម៉ូដែលរត់បានចម្ងាយ 301km និងចម្ងាយ 401km មានតម្លៃ 109,800 យ៉ន់ (15,200 USD) ខណៈដែលរថយន្តរត់បានចម្ងាយឆ្ងាយ 401km មានតម្លៃ 119,800 យ៉ន់ (16,600 USD)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា Yuan UP គឺជារថយន្តអគ្គិសនី SUVs ម៉ូដែលថ្មីមួយរបស់ BYD ដែលត្រូវបានក្រុមហ៊ុននេះដាក់អោយដំណើរការជាមួយថាមពលអគ្គិសនីសុទ្ធ និងមានការប្រើប្រាស់នូវប្រព័ន្ធ e-Platform 3.0 integrated ជាមួយនិងបច្ចេកវិទ្យា CTB (Cell-to-body battery integration) ទៀតផង។ នៅលើរថយន្តអគ្គិសនីថ្មីនេះ គឺមានការបង្កើននូវទំហំផ្នែកខាងក្នុង និងការបង្កើនូវសុវត្ថិភាព ក៏ដូចជាប្រព័ន្ធបច្ចេកវិទ្យាជាច្រើនផងដែរ។ 

ក្រុមហ៊ុនបានបញ្ជាក់ថា រថយន្តអគ្គិសនី BYD Yuan UP គឺមានគោលដៅផ្តោតទៅលើអ្នកប្រើប្រាស់ទូទៅជាច្រើន ដែលមានដូចជា សិស្សនិស្សិត អ្នកមានគ្រួសារថ្មីៗជាដើម។ ដូចអ្វីដែលក្រុមហ៊ុន BYD បានរៀបរាប់អញ្ចឹង Yuan UP គឺជារថយន្តអគ្គិសនី SUVs ដែលមានការបំពាក់នូវបច្ចេកវិទ្យាទំនើបបំផុតប្រៀបធៀបជាមួយនិង SUV ទូទៅដែលមានលក់នៅលើទីផ្សារប្រទេសចិន។ រថយន្តនេះ គឺមនការបំពាក់នូវអំពូលភ្លើង LED headlights ដែលមានការឌីស្សាញដូចជាមុខនាគរាជ “dragon face” អញ្ចឹង។ Yuan UP គឺមានការឌីស្សាញផ្នែកខាងក្នុងជាមួយនិងជម្រើស 4 ពណ៌ ដែលមានដូចជា ពណ៌ស ពណ៌បៃតង ពណ៌ផ្កាឈូក និងពណ៌ប្រផេះ។

រថយន្តអគ្គិសនី BYD Yuan UP គឺមានវិមាត្រ 4310/1830/1675mm និងមានប្រវែកគម្លាតកង់មុខក្រោយ 2620 mm ហើយនិងមានជម្រើសថាមពលអគ្គិសីពីរជម្រើសគឺ 70kW និង 130kW។ ចំពោះរថយន្តអគ្គិសនីដែលមានអាគុយទំហំ 32kWh គឺអាចរត់បានចម្ងាយ 301km ខណៈដែលរថយន្តអគ្គិសនីដែលមានអាគុយទំហំ 45.1 kWh រត់បានចម្ងាយ 401km នៅពេលសាកម្តង។

និយាយពីការឌីស្សាញផ្ទៃខាងក្នុងរបស់រថយន្ត Yuan UP នេះវិញ គឺមានការរចនាបែប D-Shaped Steering Wheel ដែលរួមមាន Yuan logo ផងដែរ។ នៅក្នុងរថយន្តនេះ គឺមានអេក្រង់ទំហំ 8.8-អ៊ីង LCD instrument cluster គាំទ្រជាមួយនិង HUD និងអេក្រង់មួយទៀតដែលជាស្ទីលរបស់ BYD signature នៅចំកណ្តាលមានទំហំ 12.8-អ៊ីង។ រថយន្តនេះ គឺមានការតម្លើងជាមួយនីងកៅអីអង្គុយផលិតចេញពីស្បែក ខណៈដែលផ្ទៃកណ្តាលនៃកៅអី គឺមានការបំពាកនូវ wireless charging pad។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រូបភាពចុងក្រោយនៃរថយន្តអគ្គិសនី BYD Seal 06 DM-i ត្រូវបានគេទម្លាយចេញនៅមុនការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show

រូបភាពចុងក្រោយនៃរថយន្តអគ្គិសនី BYD Seal 06 DM-i ត្រូវបានគេទម្លាយចេញនៅមុនការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show

ដោយ ប៉េងលីន
Huawei បង្ហាញនូវមុខងារបញ្ជូនរូបភាពតាមប្រព័ន្ធផ្កាយរណប (Satellite) នៅលើស្មាតហ្វូន Pura 70 Ultra

Huawei បង្ហាញនូវមុខងារបញ្ជូនរូបភាពតាមប្រព័ន្ធផ្កាយរណប (Satellite) នៅលើស្មាតហ្វូន Pura 70 Ultra

ដោយ ប៉េងលីន