no-alternative title

រថយន្តអគ្គិសនី Xiaomi SU7 ដំបូងគេ អាចនឹងប្រគល់ជូនអតិថិជនរបស់ខ្លួននៅថ្ងៃទី 28 ខែមីនាស្អែកនេះ

រថយន្តអគ្គិសនីជំនាន់ថ្មី Xiaomi SU7 ត្រូវគេរាយការណ៌ថា នឹងមានការបង្ហាញវត្តមានជាផ្លូវការណ៌នៅថ្ងៃទី 28 ខែមីនាស្អែកនេះហើយ ដោយក្រុមហ៊ុនបច្ចេវិទ្យាយក្សចិនមួយនេះ នឹងមានការដាក់តាំងបង្ហាញនៅក្នុងហាងរបស់ខ្លួនចំនួន 60 ដែលស្ថិតនៅក្នុងទីក្រុងធំៗរបស់ចិនទាំង 29។ នៅក្នុងថ្ងៃប្រកាសនោះ មានការរំពឹងថា អតិថិជនដែលបានបញ្ជាទិញមុននាពេលកន្លងមក គឺអាចនឹងទទូលបានរថយន្តរបស់ខ្លួននៅប៉ុន្មានថ្ងៃបន្ទាប់ផងដែរ។ ថ្មីៗនេះ លោក Lei Jun នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi ក៏បានចែករំលែកនូវព័ត៌មានថ្មីស្តីពីរថយន្ត SU7 រូមនឹងការទម្លាយនូវឆ្នាំងសាករថយន្តនេះទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមរបាយការណ៍ថ្មី របស់សារព័ត៌មាន New Consumption Daily បានកត់សំគាល់ថា នៅក្នុងហាង Shenzhen Bao Airport Delivery center គឺមានការដាក់តាំងរថយន្តអគ្គិសនី Xiaomi SU7 តិចតួចប៉ុណ្ណោះ។ ក Lei Jun នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា ក្រុមហ៊ុនគឺមានគោលដៅលក់រថយន្តអោយបានលឿនជាងអ្វីដែលបានរំពឹងទុក ហើយក្រុមហ៊ុននឹងមានការដឹកជញ្ជូនរថយន្តជូនដល់អតិថិជននៅថ្ងៃទី 28 ខែមីនានេះហើយ។

លោកបានបន្ថែមថា ក្រុមហ៊ុនបានធ្វើការទៅលើផ្នែល Automotive industry នេះ ត្រឹមតែជាងកន្លះឆ្នាំប៉ុណ្ណោះ គិតចាប់តាំងពីថ្ងៃប្រកាសដំបូង រហូលដល់ថ្ងៃប្រកាសចេញជាផ្លូវការ។ សម្រាប់ការតម្លើងរថយន្ត Xiaomi SU7 នេះ គឺមានរយៈពេលតែ 3 ខែប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនប្រកាសចេញនូវបច្ចេកទេសផលិតជាផ្លូវការ។ សម្រាប់តម្លៃរបស់រថយន្តនេះ នឹងមានការបញ្ជាក់ច្បាស់នៅថ្ងៃទី 28 ខែមីនានេះ។

សូមជំរាបថា នៅក្នុងការប្រកាសកន្លងមក ក្រុមហ៊ុននេះ បានបញ្ចេញនូវរថយន្តអគ្គិសនីចំនួន 2 ម៉ូដែល ដែលរួមមានដូចជា ម៉ូដែលស្តង់ដារ និងម៉ូដែល Max។ សម្រាប់ម៉ូដែល Max នេះ គឺនឹងមានការបំពាក់នូវ Dual motors, Air suspension, Lidar, active tail wing, Electric suction doors, HUD រួមជាមួយនិងបច្ចេកវិទ្យាថ្មីៗមួយចំនួនទៀត។ ចំពោះវត្តមានរបស់ម៉ូដែល Pro និង Pro+ អាចនឹងបង្ហាញវត្តមាននៅពេលក្រោយបន្ទាប់ពីវត្តមានរបស់ម៉ូដែលស្តង់ដារ និង Max រួចមក។ 

រថយន្តអគ្គិសនី Xiaomi SU7 ថ្មីនេះ ត្រូវបានក្រុមហ៊ុននេះបញ្ជាក់ថា អាចសាកថាមពលចាប់ពី 10% ទៅ 80% ដោយប្រើប្រាស់ពេលត្រឹមតែ 20 ប៉ុណ្ណោះ។ សម្រាប់ការសារ 15 នាទី គឺអាចរត់បានចម្ងាយ 510km។ សម្រាប់ម៉ូដែល SU7 Max វិញ គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មកម្រិត 800V silicon carbide ដែលអភិវឌ្ឍដោយក្រុមហ៊ុន Xiaomi ផ្ទាល់តែម្តង។ នៅក្នុងបទសម្ភាសន៍ជាមួយលោក Lei Jun បាននិយាយថា គោលដៅនៃរថយន្ត Xiaomi SU7 នេះ គឺនឹងផ្តល់អោយអ្នកប្រើប្រាស់នូវការបើកបរដ៏ល្អបំផុត ហើយនេះគឺជារថយន្តឆ្លាតវៃប្រភេទ Sedan ដែលមានតម្លៃត្រឹមតែ 500,000 យ៉ន់ (69,250 USD) ប៉ុណ្ណោះ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Huawei បង្ហាញនូវមុខងារបញ្ជូនរូបភាពតាមប្រព័ន្ធផ្កាយរណប (Satellite) នៅលើស្មាតហ្វូន Pura 70 Ultra

Huawei បង្ហាញនូវមុខងារបញ្ជូនរូបភាពតាមប្រព័ន្ធផ្កាយរណប (Satellite) នៅលើស្មាតហ្វូន Pura 70 Ultra

ដោយ ប៉េងលីន
រូបភាពចុងក្រោយនៃរថយន្តអគ្គិសនី BYD Seal 06 DM-i ត្រូវបានគេទម្លាយចេញនៅមុនការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show

រូបភាពចុងក្រោយនៃរថយន្តអគ្គិសនី BYD Seal 06 DM-i ត្រូវបានគេទម្លាយចេញនៅមុនការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show

ដោយ ប៉េងលីន