no-alternative title

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេក្នុងលោក BYD ត្រូវបានគេដឹងថា បានត្រៀមខ្លួនធ្វើការដាក់តាំងបង្ហាញរថយន្តអគ្គិសនីប្រភេទ Pickup Truck EV ដំបូងរបស់ខ្លួនដែលមានឈ្មោះថា BYD Shark។ ក្រុមហ៊ុនបានធ្វើការបង្ហាញចេញរូបភាព teaser នៃរថយន្ត Pickup Truck របស់ខ្លួនរួចរាល់ហើយនៅមុនថ្ងៃនៃការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show គ្រាន់តែក្រុមហ៊ុនមិនបានបង្ហាញលម្អិតពីគុណសម្បត្តិរបស់រថយន្តមួយនេះនោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមរូបភាព Poster ដែលបានបង្ហាញមកនេះ គឺ BYD បានប្រើប្រាស់ពាក្យជាភាសាអង់គ្លេសជាជាងការប្រើជាភាសាចិន ក្នុងន័យនេះ គឺបានបង្ហាញថា BYD Shark ត្រូវបានរចនាឡើងសម្រាប់ទីផ្សារនាយសមុទ្ទ។ សម្រាប់ការឌីស្សាញរបស់ BYD Shark គឺត្រូវបានគេដឹងថា បានប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹងប្រភេទ DMO Platform ដូចគ្នានឹងម៉ូដែល Fang Cheng Bao Bao 5 ដែរ។ ដោយប្រព័ន្ធគ្រោងឆ្អឹងប្រភេទ DMO នេះត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់សម្រាប់រថយន្តបែប off-road ដែលមានបំពាក់នូវប្រព័ន្ធ DM-i និង DM-p របស់ BYD ផ្ទាល់ដើម្បីផ្តល់នូវប្រសិទ្ធិភាព និងសមត្ថភាពក្នុងការបើកបរកម្រិតខ្ពស់។ BYD Shark នឹងប្រើប្រាស់នូវប្រព័ន្ធ electric four-wheel-drive system ដែលនឹងមានសមត្ថភាពក្នុងការគ្រប់គ្រង់ទៅលើប្រព័ន្ធប៉ុងមុខ និងប៉ុងខាងក្រោយដើម្បីប្រសិទ្ធិភាពខ្ពស់ក្នុងការបើកបរបានគ្រប់ស្ថានភាព។

 

ប្រព័ន្ធគ្រោងឆ្អឹង DMO Platform ក៏ត្រូវបានរចនាឡើងសម្រាប់ប្រើជាមួយរថយន្តប្រភេទម៉ាស៊ីន Engine និងប្រព័ន្ធ Electric Hybrid System (HES) ដែលវាប្រើប្រាស់ជាមួយនឹងប្រព័ន្ធម៉ាស៊ីនចំនុះ 1.5T និង 2.0T longitudinal engines ដែលធ្វើការរួមគ្នាជាមួយប្រព័ន្ធ Xiaoyun plug-in hybrid system របស់ BYD។ សម្រាប់ BYD Shark ក៏ត្រូវបានគេដឹងថា នឹងប្រើប្រាស់នៅម៉ាស៊ីន Hybrid ចំនុះ 1.5T ដូចគ្នាម៉ូដែល Fang Cheng Bao Bao 5 ដែរ ដោយវាប្រើប្រាស់នូវប្រព័ន្ធប៊ិចសាំង high-pressure fuel injection system។ ម៉ាស៊ីន 1.5T នេះអាចបង្កើតកំលាំងបាន 143kW ឬ 194hp ខណៈដែរ 2.0T អាចផលិតកំលាំងបាន 180kW ឬ 245hp។ ហើយកម្រិតនៃការស៊ីសាំងវិញ គឺ 7.8L/100km និងអាចបើកបរបានចំងាយផ្លូវ 1,200km។ 

បន្ថែមពីនេះវាក៏បានបំពាក់នូវប្រព័ន្ធឈីប Silicon Carbide chip ដើម្បីធ្វើការគ្រប់គ្រង់ទៅលើប្រព័ន្ធ PHEV ដើម្បីធ្វើឲ្យដំណើរការប្រកបដោយប្រសិទ្ធិភាពខ្ពស់ថែមទៀតផង។ ចំនែកនៅផ្នែកខាងក្នុងរបស់ BYD Shark គឺមានការរចនាតុបតែងលម្អដូចគ្នាទៅនឹងម៉ូដែល Bao Bao 5 ដែរ ក្នុងនោះមានដូចជាអេក្រង់ Floating Instrument Screen និងអេក្រង់កម្សាន្ត Infotainment screen ដែលអាចបង្វិលបញ្ឈរ ឬផ្តេកបាន។ យ៉ាងណាមិញសម្រាប់គុណសម្បត្តិលម្អិតរបស់ BYD Shark Pickup Truck នេះ នឹងមានការទម្លាយនៅក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show ក្នុងសប្តាហ៍នេះ។ ដោយឡែកសម្រាប់ការចេញលក់វិញ ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅមុនដំណាច់ឆ្នាំ 2024 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
កាន់តែកក្រើក កាន់តែរំជើបរំជួល រំភើបស្ទើរហោះជំនួសអ្នកឈ្នះរង្វាន់ដ៏អស្ចារ្យពីកម្មវិធី Galaxy S24 MEGA WIN!

កាន់តែកក្រើក កាន់តែរំជើបរំជួល រំភើបស្ទើរហោះជំនួសអ្នកឈ្នះរង្វាន់ដ៏អស្ចារ្យពីកម្មវិធី Galaxy S24 MEGA WIN!

ដោយ ប៉េងលីន