no-alternative title

រថយន្តឆា្លតវៃ Aito M5 បង្ហាញវត្តមានសារជាថ្មីជាមួយការអាប់ដែតកាន់តែពិសេស នឹងដាក់លក់នៅថ្ងៃទី 15 ខែឧសភា

Aito M5 គឺជារថយន្តឆា្លតវៃជំនាន់ថ្មី ដែលត្រូវបានក្រុមហ៊ុននេះប្រកាសចេញជាផ្លូវការណ៌កាលពីឆ្នាំ 2023 កន្លងទៅ។ នៅថ្ងៃនេះ រថយន្តឆា្លតវៃ Aito M5 បានបង្ហាញវត្តមានសារជាថ្មីម្តងទៀតហើយ ជាមួយនិងការអាប់ដែតកាន់តែពិសេសជាងជំនាន់មុន។ បើតាមការទម្លាយកន្លងមកបានអោយដឹងថា នៅលើរថយន្តឆា្លតវៃដែលប្រកាសចេញនៅពេលេនះ គឺនឹងមានការតម្លើងនូវប្រព័ន្ធបើកបរជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei ដែលមានឈ្មោះថា Advanced assisted driving system។ នៅពេលនេះ មុខងារនេះ គឺមានការប្រើប្រាស់នៅលើ រថយន្តឆា្លតវៃ Aito M5 ហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូចគ្នាជាមួយនិងជំនាន់មុនដែរ រថយន្តឆា្លតវៃ Aito M5 គឺបានបង្ហាញវត្តមានជាមួយ 3 ជម្រើស គឺមានដូចជា ម៉ូដែល BEV ចំនួន និង EREVs ចំនួន 2។ សម្រាប់តម្លៃរបស់រថយន្តឆា្លតវៃ Aito M5 នេះ គឺមិនមានការផ្លាស់ប្តូរទេ ដោយក្រុមហ៊ុននេះបានដាក់ដាលក់ជាមួយតម្លៃ RMB 249,800 (€32,100) ឬRMB 279,800 (€36,000) ទៅលើ ម៉ូដែល BEV និងម៉ូដែល EREV មានតម្លៃ RMB 269,800 (€34,700)។

ក្រុមហ៊ុននេះបានបញ្ជាក់ថា រថយន្តឆា្លតវៃ Aito M5 ប្រើប្រាស់ថាមពលអគ្គីសនី ហើយនិងការប្រើប្រាស់ EREV ម៉ូទ័រខាងក្រោយគឺមានសមត្ថភាពអាចបង្កើតបាននូវកម្លាំងបាន 200kW ខណៈដែលម៉ូដែលមួយទៀតមានតម្លៃខ្ពស់ជាងនេះ គឺនឹងមានការប្រាស់នូវម៉ូទ័រខាងមុខ។ ម៉ូទ័រនេះ គឺមានតម្លៃ 165kW។ ចំពោះម៉ូដែល BEV គឺមានការប្រើប្រាស់នូវអាគុយ lithium iron phosphate មានកម្លាំង 83kWh ដែលអាចធ្វើដំណើរបានចម្ងាយ 602km តាមរយៈ CLTC។

សម្រាប់ម៉ូដែល EREVs ចំនួន 2 នេះវិញ គឺប្រើប្រាស់ថាមពលអាគុយ 42kWh អាចរត់បានចម្ងាយ 255km ឬ 230km ផ្អែកលើម៉ូដែលនីមួយៗ។ សម្រាប់ការចាក់សាំងពេញវិញ រថយន្តថ្មីនេះ មានសមត្ថភាពអាចរត់នៅលើចម្ងាយផ្លូវបានបាន 1,440km ឬ 1,275km នេះតាមការបញ្ជាក់ពី CLTC។ រថយន្តឆ្លាតវៃ Aito M5 ជំនាន់ថ្មីនេះ នឹងមានដាក់លក់ជាផ្លូវការនៅថ្ងៃទី 15 ខែឧសភា ខាងមុខនេះហើយ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

ដោយ ប៉េងលីន
កាន់តែកក្រើក កាន់តែរំជើបរំជួល រំភើបស្ទើរហោះជំនួសអ្នកឈ្នះរង្វាន់ដ៏អស្ចារ្យពីកម្មវិធី Galaxy S24 MEGA WIN!

កាន់តែកក្រើក កាន់តែរំជើបរំជួល រំភើបស្ទើរហោះជំនួសអ្នកឈ្នះរង្វាន់ដ៏អស្ចារ្យពីកម្មវិធី Galaxy S24 MEGA WIN!

ដោយ ប៉េងលីន