no-alternative title
no-alternative title
no-alternative title
no-alternative title

កំពូលរថយន្តអគ្គិសនី Tesla Cybertruck ស៊េរីថ្មី ដំណើរការដោយប្រព័ន្ធ AWD នឹងមកដល់នៅឆ្នាំ 2025

ក្នុងអំឡុងពេលកិច្ចប្រជុំម្ចាស់ភាគហ៊ុនកាលពីប៉ុន្មានសប្តាហ៍មុននេះ លោក Elon Musk ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិជាន់ខ្ពស់់នៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បាននិយាយថា ការផលិតរថយន្តស៊េរីស្ថិតក្នុងមូលនិធិ Cybertruck ឬ Cybertruck Foundation Series នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ។ ហើយស្តង់ដារ Tesla Cybertruck ម៉ូដែលថ្មីដែលដំណើរការដោយប្រព័ន្ធ All-wheel-drive ឬ AWD Trim Version នឹងចូលក្នុងសង្វាក់ផលិតកម្មនៅត្រីមាសទី 3 ក្នុងឆ្នាំ 2024 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកប្រើប្រាស់នៅលើបណ្តាញ Reddit បាននិយាយថា Tesla បានជម្រាបជូន និងបានធ្វើការណែនាំគេឱ្យធ្វើឱ្យធ្វើការកក់រថយន្ត Cybertruck ដែលស្ថិតក្នុងគម្រោងមូលនិធិផលិត Cybertruck Foundation Series។ ហើយដោយសារតែតម្រូវការកើនឡើងខ្ពស់ សម្រាប់កំណែថ្មីរបស់ Tesla Cybertruck ដែលមានតម្លៃថ្លៃជាងមូលដែលបច្ចុប្បន្ននេះ។ សម្រាប់កញ្ចប់ស្ថិតក្នុងគម្រោង Cybertruck Foundation Series គឺរាល់អតិថិជនដែលបានកក់ទុកសម្រាប់ម៉ូដែល AWD ថ្មីនេះ ត្រូវបានបូកថ្លៃបន្ថែមចំនួនសាច់ប្រាក់ប្រមាណ $20,000 សម្រាប់ម៉ូដែលថ្មីដែលមានបំពាក់បន្ថែមនូវមុខងារ Powershare Home Backup, Full Self-Driving និង lightbar-mounted roof ជាដើម។

 

ដូច្នេះ តាមការបង្ហាញនេះ គឺ Tesla កំពុងទាក់ទាញឲ្យអ្នកប្រើប្រាស់មួយចំនួនរបស់ខ្លួនឱ្យបង់ប្រាក់បន្ថែមចំនួន $20,000 សម្រាប់រថយន្ត Cybertruck ថ្មីដែលស្ថិតក្នុងគម្រោង Cybertruck Foundation Series ហើយទទួលបានរថយន្តរបស់ពួកគេឱ្យបានឆាប់ ឬក៏អាចរង់ចាំសម្រាប់ម៉ូដែលថ្មី  Cybertruck AWD ដែលនឹងចេញលក់នៅក្នុងឆ្នាំ 2025 ដែលមានតម្លៃខ្ទង់ប្រហែល $79,990។

 

សម្រាប់អតិថិជនដែលបានធ្វើការកក់រថយន្ត Cybertruck បច្ចុប្បន្ន ដែលមិនទាន់បានទទួលរថយន្តក្នុងក្តីស្រមៃរបស់ខ្លួន Tesla បានលើកទឹកចិត្តពួកគេឲ្យធ្វើការបន្ថែមតម្លៃពីលើតម្លៃរថយន្ត Cybertruck បច្ចុប្បន្នប្រមាណ $20,000 ដើម្បីទទួលបានម៉ូដែលថ្មី AWD Cybertruck ដែលមានការកែប្រែបច្ចេកវិទ្យាថ្មីមួយចំនួន៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម