no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ពិ​ព័ណ៌​រូបភាព​ចំនួន​ពីរ​របស់​ Canon​ ចង្អុលបង្ហាញ​ពី​សារៈសំខាន់​នៃ​ ទឹក​ និង​អត្ថន័យ​ជីវិត​

 

 

​ថ្ងៃ​ទី​ ៥​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៤​ ៖​ ក្រុមហ៊ុន​ i-Qlick​ ដែល​ជា​ភ្នាក់ងារចែកចាយ​ផលិតផល​ម៉ាក​ Canon​ មាន​អ​ជ្ញា​ ប័ណ្ណ​នៅ​កម្ពុជា​ មាន​សេចក្តី​សោមនស្ស​រីករាយ​ ក្នុង​ការ​ប្រកាស​ជូន​នូវ​កម្មវិធី​តាំង​ពិ​ព័ណ៌​រូបភាព​ Canon​ចំនួន​ ពីរ​ព្រម​គ្នា​ចាប់ពី​ថ្ងៃ​ទី​ ៧​ ខែមិថុនា​ ឆ្នាំ​ ២០១៤​ រហូត​ដល់​ថ្ងៃ​ទី​ ២៧​ ខែមិថុនា​ ឆ្នាំ​ ២០១៤​ ក្រោម​ប្រធានបទ​ “ARTWATERNESS​ ជា​គម្រោង​របស់​ Through​ Water​ ប្រចាំ​កម្ពុជា​”​ និង​ “Message”​ (​សារ​)​។​

 

កញ្ញា​ លី​វិ​ន​ តាន់​ នាយក​ផ្នែក​ទីផ្សារ​ប្រចាំ​តំបន់​ របស់​ក្រុមហ៊ុន​ i-Qlick​ មាន​ចំនាប់​ អារម្មណ៍​ថា​ ៖​ យើងខ្ញុំ​ពិត​ ជា​មាន​មោទនៈភាព​បំផុត​ដែល​បាន​ក្លាយជា​ដៃគូ​របស់​អង្គការ​ Through​ Water​ ប្រចាំ​កម្ពុជា​ ជាមួយ​និង​សេច​ ក្តី​ រំភើប​រីករាយ​ ដោយ​ផលិតផល​ កា​ម៉េ​រា​ និង​ ម៉ាស៊ីន​ព្រី​ន​ផ្តិត​រូបភាព​ច្បាស់​ ម៉ាក​ Canon​ ត្រូវ​បាន​ជ្រើសរើស​ ជា​សំភារៈ​ក្នុង​ការ​ជំរុញ​នូវ​ការ​យល់​ដឹង​ អំពី​សារៈ​ប្រយោជន៍​ នៃ​ទឹក​តាម​រយៈ​សិល្បៈ​ ពិសេស​នៅ​តាម​ទី​ជនបទ​ ដាច់​ស្រយាល​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ យើង​ពិតជា​មាន​សេចក្តី​រំភើប​ ដោយ​ពី​ព័ណ៌​រូបភាព​ដែល​បាន​ធ្វើ​ ដំណើរ​ជុំវិញ​ភូមិ​ស្រុក​នានា​ជា​ច្រើន​ ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ទីបំផុត​បាន​វិល​មក​ដល់ទី​ក្រុងភ្នំពេញ​ក្នុង​សាល​ ពិ​ព័ណ៌​រូបភាព​ Canon​។​

 

 

​កញ្ញា​បាន​បន្ត​ទៀត​ថា​ ៖​ ក្រៅពី​ការ​យល់​ដឹង​ពី​សារៈ​ប្រយោជន៍​នៃ​ទឹក​ហើយ​នោះ​ យើងខ្ញុំ​ក៏​សូម​ អញ្ជើញ​ ភ្ញៀវ​ ទាំងអស់​ ស្វែង​យល់​ពី​អត្ថន័យ​នៃ​ជីវិត​ តាម​រយៈ​ការ​តាំងពី​ព័ណ៌​មួយទៀត​ ក្រោម​ប្រធានបទ​ “Message”​ ឬ​ ជា​ភាសា​ខ្មែរ​ (​សារ​)​ រៀបចំ​ដោយ​ អ្នក​ថតរូប​ល្បី​ គឺ​ លោក​ ផ​ន​ ភា​រិ​ទ្ធ​។​ ពិ​ព័ណ៌​រូបភាព​នេះ​ នឹង​នាំ​លោក​អ្នក​ អោយ​ឃើញ​ពី​ទិដ្ឋភាព​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​គ្រប់​រូប​ ហើយ​លោក​អ្នក​នឹង​ដាក់​ជា​សំនួរ​សំរាប់​ខ្លួន​ផ្ទាល់​អំពី​ តំលៃ​ជិ​វិត​។​

 

​ពិ​ព័ណ៌​ ARTWATERNESS​ ជា​គម្រោង​របស់​ Through​ Water​ ប្រចាំ​កម្ពុជា​ ចាប់ពី​ថ្ងៃ​ទី​ ៧​ ដល់​ថ្ងៃ​ទី​ ២៧​ ខែមិថុនា​ ឆ្នាំ​ ២០១៤​ នៅ​សាល​ពិ​ព័ណ៌​ Canon

 

​ការ​តាំង​ពិ​ព៏​ណ៌​រូបភាព​របស់​ Through​ Water​ ត្រូវ​បាន​ដាក់​បង្ហាញ​ជុំវិញ​ពិភពលោក​ ដើម្បី​ជុំរុញ​ការ​យល់​ដឹង​ អំពី​សារៈ​ប្រយោជន៍​ នៃ​ទឹក​ ហើយ​បន្ទាប់​ពី​ត្រូវ​បាន​ដាក់​បង្ហាញ​តាម​រយៈ​ការ​ ជិះ​កង់​ជុំវិញ​ ប្រទេស​យើង​អស់​ រយៈពេល​ ៤​ ខែ​កន្លង​មក​ ពិ​ព័ណ៌​នេះ​ ក៏​បាន​មក​ដល់ទី​ក្រុងភ្នំពេញ​ និង​ត្រូវ​ដាក់​ តាំង​អោយ​ទស្សនា​ចាប់ពី​ថ្ងៃ​ ទី​ ៧​ ដល់​ ២៧​ មិថុនា​នេះ​។​ ប្រធានបទ​ ARTWATERENESS​ ជា​យុទ្ធនាការ​បៃតង​ មាន​គោលដៅ​អោយ​គ្រប់​ គ្នា​ចូលរួម​ធ្វើការ​ពិចារណា​អំពី​សារៈ​ប្រយោជន៍​នៃ​ទឹក​ និង​គាំទ្រ​សិល្បៈ​ តាម​រយៈ​ការ​ចែករំលែក​ ទស​ន្សៈ​នានា​ ពី​អ្នក​ថតរូប​ក្នុង​ឆាក​អន្តរជាតិ​អំពី​ទឹក​ និង​លើកទឹកចិត្ត​អោយ​ប្រជាជន​កម្ពុជា​ ឆ្លុះ​បញ្ចាំង​អំពី​សារៈ​ប្រយោជន៍​ នៃ​ទឹកជា​មួយ​ការ​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​រក​ដំ​នោះ​ស្រាយ​ច្នៃប្រឌិត​នានា​លើ​សកលលោក​ផង​ដែរ​។​

 

 

​នៅ​ក្នុង​ការ​តាំង​ពិ​ព៏​ណ៌​នេះ​ លោក​អ្នក​ក៏​អាច​ស្វែង​យល់​ពី​រូបភាព​ល្អៗ​ ខ្សែ​ភាយ​ន្ត​ខ្លីៗ​ខ្សែ​រឿង​ និយាយ​តាម​វិទ្យុ​ គំនូរ​ និង​ រឿងនិទាន​ផ្សេងៗ​ ដែល​ពលរដ្ឋ​ខ្មែរ​ បាន​ចែករំលែក​ស្តី​ពី​ខ្លឹមសារ​នៃ​ទឹក​ សំរាប់​ជីវិត​។​ ភ្ញៀវ​ នឹង​បាន​ ស្វែង​យល់​ពី​ ការ​ស្រាវជ្រាវ​សិល្បៈ​នានា​ ដែល​អ្នកសិល្បៈ​ក្នុងស្រុក​ គង់​ វ​លក្ខណ៍​ និង​ តាំង​ ឈា​ឈិ​ន​ បាន​ធ្វើ​ កន្លង​មក​ជាមួយ​គម្រោង​ ARTWATERENSS​។​ លោក​អ្នក​ ក៏​ត្រូវ​បាន​អញ្ជើញ​ដើម្បី​បង្ហាញ​ពី​ទស្សនៈ​ផ្ទាល់ខ្លួន​ នៅ​ជ្រុង​គំនិត​ច្នៃប្រឌិត​ ដើម្បី​ចូលរួម​ពិភាក្សា​ និង​ យក​ស្នាដៃ​រូបភាព​មួយ​ចំនួន​ត្រលប់​ទៅ​មូលដ្ឋាន​វិញ​ ដើ់ម្បី​ ជួយ​ដល់​ការ​រៃ​អង្គាស​ជំនួយ​ឧបត្ថម្ភ​ ដល់​គម្រោង​។​

 

 

​ពិ​ព័ណ៌​ Message​ រៀបចំ​ដោយ​លោក​ ផ​ន​ ភា​រិ​ទ្ធ​ (Miller)​ ចាប់ពី​ថ្ងៃ​ទី​ ៧​ ដល់​ថ្ងៃ​ទី​ ២៧​ ខែមិថុនា​ ឆ្នាំ​ ២០១៤​ នៅ​សាល​ពិ​ព័ណ៌​ Canon


​ពិ​ព័ណ៌​នេះ​ នឹង​បង្ហាញ​នូវ​ស្នាដៃ​រូបភាព​បែប​ ស​ខ្មៅ​ ចំនួន​ ២៦​ ផ្ទាំង​ ថត​យ៉ាង​ផ្ចិតផ្ចង់​ដោយ​លោក​ ផ​ន​ ភា​រិ​ទ្ធ​ ដែល​លោក​ជា​គ្រូ​បណ្តុះ បណ្តាល ​វគ្គ​ថតរូប​ Canon​ Imaging​ Academy​ ហើយ​ក៏​មានឈ្មោះ​ល្បី​ផ្នែក​ថតរូប​នៅ​ កម្ពុជា​ផង​ដែរ​។​ លោក​បាន​ពន្យល់​ថា​ ៖​ Message​ ជា​របាយ​រូបថត​ដែល​ខ្ញុំ​បាន​ថត​ដោយ​ផ្ទាល់​ដៃ​ដើម្បី​បង្ហាញ​ ពី​អត្ថន័យ​នៃ​ជីវិត​។​ ខ្ញុំ​ចង់​ផ្ញើរ​សារ​តាម​រយៈ​រូបភាព​ទាំងនេះ​ ជូន​ដល់​មនុស្ស​គ្រប់​រូប​កំពុង​រស់នៅ​លើស​កល​ លោក​ ដើម្បី​ក្រឡេក​មើល​អោយ​កាន់តែ​ជិត​ និង​ ពិចារណា​ ព្រមទាំង​អោយ​តំលៃ​ជីវិត​ ដែល​ យើង​គ្រប់​គ្នា​បាន​ ទទួល​។​

 

 

 

no-alternative title
ព័ត៌មានពាណិជ្ជកម្ម