no-alternative title

កម្មវិធីអ្នកតស៊ូមតិ និងវោហាសព្ទឆ្នើមថ្នាក់ជាតិ បានរកឃើញម្ចាស់ជ័យលាភីហើយ

នៅថ្ងៃទី 22 ខែកក្កដាឆ្នាំ 2017 នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា មានរៀបចំព្រឹត្តិការណ៍ប្រកួតតស៊ូមតិនិងវោហាសព្ទឆ្នើមថ្នាក់ជាតិ។ កម្មវិធី “The Perspectives Cambodia” នេះ គឺជា វេទិកាសង្គមថ្មីមួយ ដែលអនុញ្ញាតិឲ្យយុវជនខ្មែរ សម្តែងមតិប្រកបដោយ ការគិតគូរ និងសេចក្តីថ្លៃថ្នូរ។ ក្រុមតស៊ូមតិចំនួន 4  ក្រុមចុងក្រោយ (ក្រុម យុវគុណវុឌ្ឍិ ក្រុមយុវជនសាមគ្គី ក្រុមបញ្ញវន្តជំនាន់ថ្មី និងក្រុមទឹកអម្រឹត) ដែលបានឆ្លងកាត់ ការប្រកួតជម្រុះ ដ៏ស្វិតស្វាញកន្លងមក នឹងឡើងមកប្រកួតថ្ងៃចុងក្រោយ ដើម្បីកំណត់ថា ក្រុមណាជា ជើងឯកសម្តែងមតិឆ្នើម នៃកម្មវិធី The Perspectives Cambodia ឆ្នាំ 2017នេះ។ទន្ទឹមនឹងការប្រកួត ស៊ូមតិនេះ បេក្ខជន បេក្ខនារី ចំនួន 6 រូប ដែលត្រូវបានគេស្គាល់ និងជ្រើសរើសជាអ្នកមានថ្វីមាត់ពូកែ ក្នុងការសម្តែងវោហាសព្ទជាសាធារណៈ ក៏បានឡើងមកប្រកួតដណ្តើមយក ជើងឯកវោហាសព្ទឆ្នើម នៃវេទិកា The Perspectives Cambodia ផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ម្ចាស់ជ័យលាភីលេខ 1 សម្រាប់ការតស៊ូមតិ The Perspectives Cambodia នឹងទទួលបានមេដាយមាស, ថវិកាសរុប 10 លានរៀល និងស្មាតហ្វូនស៊េរីថ្មីទំនើប គឺ Huawei P10 ម្នាក់មួយគ្រឿង។ ចំណែកឯម្ចាស់ជ័យលាភី វោហាសព្ទឆ្នើមវិញ នឹងទទួលបានមេដាយមាស ស្មាតហ្វូនស៊េរីថ្មីបំផុតរបស់ Huawei គឺ Huawei Y7 Prime មួយគ្រឿង និងថវិកាមួយចំនួន។  The Perspectives Cambodia បានទទួល ការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។ ជាគ្នានេះដែរ កម្មវិធីនេះ អាចដំណើរការទៅ បានយ៉ាងល្អ ដោយទទួល ការឩបត្ថម្ភធំពីក្រុមហ៊ុនផ្តល់ដំណោះស្រាយបច្ចេកវិទ្យា និងទូរគមនាគមន៏ (ITC) Huawei និងស្ថាប័ន នានាជាច្រើនទៀត។ 

លោក Ni Kai អគ្គនាយករង ផ្នែកលក់ របស់ក្រុមហ៊ុន Huawei កម្ពុជា បានឱ្យដឹងថា ក្នុងនាមជាក្រុមហ៊ុនសាជីវកម្ម ក្រុមហ៊ុន Huawei មានទំនួលខុស ត្រូវ និង បានប្តេជ្ញាចិត្តដើម្បី ប្រតិ បត្ដិការ យូរអង្វែងនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Huawei ផ្តោតលើការអភិវឌ្ឍ ទេពកោសល្យ យុវជនក្នុងស្រុក អាស្រ័យហេតុនេះ ទើប Huawei ចូលរួមគាំទ្រ The Perspectives Cambodia ដើម្បីលើកទឹកចិត្តយុវជនឱ្យ«បើកចំហព្រំដែន រួចនាំមកនូវប្រាជ្ញារួមគ្នា ឆ្ពោះទៅកាន់ របើកគំហើញថ្មី និងការអភិវឌ្ឍន៍ នាពេលអនាគត»។ តាមរយៈនេះ Huawei សូមអរគុណចំពោះការគាំទ្រ នូវផលិតផលរបស់យើងជិត 30 ឆ្នាំ ដែលបានជម្រុញឲ្យ ក្រុមហ៊ុន Huawei រីកចម្រើនធំធាត់ដូចសព្វ។

ដើម្បីញុំាងឲ្យវេទិកា តស៊ូមតិនិងវោហាសព្ទឆ្នើម នៃកម្មវិធី “The Perspectives Cambodia” កាន់តែ រស់រវើក ក្រុមហ៊ុន ស្មាតហ្វូនរបស់ Huawei នឹងធ្វើការផ្សាយផ្ទាល់លើគេហទំព័រ ហ្វេសបុក Huawei Mobile (http://www.facebook.com/huaweimobilekh/) ដែលអ្នកលេងហ្វេសបុកអាច នឹងចូលរួម ខមមិន ទស្សទាយថា តើក្រុមណាដែលនឹងទទួលបានជ័យលាភី ពីកម្មវិធី “The Perspectives Cambodia” ។ ក្រុមហ៊ុន Android Smartphone Huawei នឹងជ្រើសរើសចម្លើយដែលត្រឹមត្រូវទាំងអស់ យកមកធ្វើការចាប់ឆ្នោតផ្តល់សំណាង រង្វាន់ទី១ នាឡិការសុខភាព Huawei B 0 តម្លៃ 60ដុល្លារ រង្វាន់ទី 2 Bluetooth Speaker តម្លៃ៣០ ដុល្លារ និង រង្វាន់ទី៣ អាវយឺត Huawei ចំនួនពីរ។ ក្រៅពីនេះ ក្រុមហ៊ុន Huawei កម្ពុជា បានផ្តល់នូវ សេវាកម្ម សម្អាតទូរស័ព្ទ និង Update Software ដល់  លោក អ្នកគ្រូ និងសិស្ស និស្សិតទាំងអស់ ដោយឥតគិតថ្លៃ ។  ក្រោមការជជែក វែកញែក បង្ហាញសមត្ថភាព រៀងៗខ្លួន យ៉ាងស្វិតស្វាញ និង ក្តៅកក់ ដើម្បីដណ្តើមយកជ័យលាភី អស់ពេលយ៉ាងច្រើនម៉ោងរួចមក គណៈកម្មការដាក់ ពិន្ទុ អព្យាក្រឹត្យ ឥតលម្អៀង បានបង្ហាញ ជើងឯក រឺ ម្ចាស់ជ័យលាភី នៃ វេទិកាតស៊ូមតិ និង វោហាសព្ទឆ្នើម The Perspectives Cambodia ប្រចាំឆ្នាំ 2017។ 

លោក លី រតនា ជាអ្នកតំណាងឲ្យក្រុម យុវគុណវុឌ្ឍិ ម្ចាស់ជ័យលាភី វេទិកាតស៊ូមតិរបស់ The Perspectives Cambodia បានបង្ហាញចំណាប់អារម្មណ៍ របស់ខ្លួនថា៖ “ខ្ញុំមានអារម្មណ៍សប្បាយរីករាយ យ៉ាងខ្លាំង នៅពេលដែលក្រុមនាងខ្ញុំ អាចរួមកំលាំង ប្រាជ្ញា កំលាំងកាយ និង កំលាំងចិត្ត តែមួយ ដើម្បី ដណ្តើមយកជ័យលាភីថ្ងៃនេះ។ ខ្ញុំបាទសូមអរគុណ ចំពោះ អ្នករៀបចំកម្មវិធី The Perspectives Cambodia និងម្ចាស់ឩត្ថម្ភ ហើយសង្ឃឹម និងជឿជាក់ថា នឹងមានកម្មវិធី វេទិកាតស៊ូមតិរបស់ The Perspectives Cambodia ជាបន្តបន្ទាប់នាពេលខាងមុខ។  ចំណែក ឯក ម្ចាស់ពាន់រង្វាន់ វោហាសព្ទឆ្នើម នៃកម្មវិធី The Perspectives Cambodia កញ្ញា រិទ្ធ សានីតា ដែលបានលើកយកប្រធានបទ “ស្នេហា និងការសិក្សា តើគួរជ្រើសរើសមួយណា រឺ យកទំាងពីរតែម្តង” បានឲ្យដឹង៖ “ខ្ញុំពិតជារំភើបណាស់ ទីផុតខ្ញុំអាចធ្វើបាន! បើយើងចង់ឈ្នះ ត្រូវមាន ទំនុកចិត្តលើកខ្លួនឯង និង ហ្វឹកហាត់អោយបានល្អ ត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួត”។  គួរបញ្ជាក់ថា កម្មវិធី The Perspectives Cambodia ត្រូវបានបញ្ចប់ទៅយ៉ាងរលូន ក្រោម កម្រងថតរូបអនុស្សាវរីយ៍ នឹងផ្តល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភី តស៊ូមតិ និងវោហាសព្ទឆ្នើម និងរង្វាន់ លួងចិត្ត សម្រាប់ក្រុម និងអ្នកពុំបានទទួលជ័យលាភី។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន