no-alternative title

MSI គ្រោងនឹងបើសម្ពោធជាផ្លូវការណ៍នូវ MSI Concept store ដំបូងគេបង្អស់នៅក្នុងទីក្រុងភ្នំពេញ

MSI ដែលជាម៉ាករបស់ Hardware កំពុងតែនាំមុខគេលើវិស័យ Game បានប្រកាសថា ខ្លួនគ្រោងនិងបើសម្ពោធជាផ្លូវការណ៍នូវ MSI Concept store ដំបូងគេបង្អស់នៅក្នុងទីក្រុងភ្នំពេញ ដែលមានការចូលរួមសហការពីសំណាក់ក្រុមហ៊ុន Dragon Computer ដោយពិធីនេះ គ្រោងនិងប្រព្រឹត្តិទៅនៅថ្ងៃទី 19 ខែសីហា ខាងមុខនេះ។ MSI Concept Store នឹងផ្តល់ជូនទីកន្លែងដល់អតិថិជន ដែលចង់ទទួលបាននូវបទពិសោធន៍នៃ បច្ចេកវិទ្យាចុងក្រោយបង្អស់។ 

ក្រុមហ៊ុន  MSI ជាក្រុមហ៊ុនដំបូងគេក្នុងពិភពលោក ដែលទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការបំពាក់ Gaming Feature និងផ្គត់ផ្គង់គ្រប់ខ្សែស្រឡាយ Gaming Laptop ចាប់ពីកម្រិតទាប រហូតដល់ កម្រិតខ្ពស់ ដើម្បីបំពេញតម្រូវការរបស់អ្នកលេងហ្គេមគ្រប់ប្រភេទ។ តាមកមរោងនេះ គឺនៅថ្ងៃទី 19 ខែសីហា ដែលជាថ្ងៃបើសម្ពោធជាផ្លូវការណ៍ MSI និងរៀបចំកម្មវិធី និងមានសកម្ម ភាពផ្សេងៗ នៅក្នុងហាងផ្ទាល់ ចាប់ផ្តើមពីម៉ោង 2 រហូដដល់ ម៉ោង 5 ល្ងាច អតិថិជនទាំងអស់អាចចូលរូមបាន ដោយសេរី ហើយក៏អាចឈ្នះនូវរង្វាន់ពីក្រុមហ៊ុនផងដែរ ចំនូនមានកណត់ និងមានឳកាសទិញ MSI Gaming Laptop ក្នុងតម្លៃត្រឹមតែ US$599 ប៉ុណ្ណោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ក្រុមហ៊ុន MSI Cambodia បានអោយដឹងថា នៅមុនពេលបើកសម្ភោធ ក្រុមហ៊ុន MSI មានផ្តល់ជូននូវការបញ្ចុះតម្លៃ និងការដូរពិសេសចំពោះ អតិថិជនដែលបានកម្មង់ទុកមុន។ សម្រាប់អ្នកដែលមិនបានទទួលការបញ្ចុះតម្លៃនៅក្នុងអំឡុងពេលកម្មង់មុន ក៏នៅតែមានឳកាសទទួល បានកាដូរពិសេសក្នុងពេលបើកសម្ភោធផងដែរ។ សូមកុំអោយឳកាសកន្លងផុតទៅអោយសោះ! ចាប់ពីថ្ងៃទី 12 ដល់ថ្ងៃទី 18 ខែសីហា ក្រុមហ៊ុន MSI មានការផ្តល់ជូនពិសេសសម្រាប់ការកម្មង់មុន កម្មង់ក្នុងអំឡុងមុនពេលបើក ហើយមកទទួលយកកុំព្យូទ័ររបស់អ្នកនៅថ្ងៃទី 19 សីហា និងទទួល បានកាដូ បញ្ចុះតម្លៃពិសេសដូចខាងក្រោម៖ ម៉ូដែល បញ្ចុះតម្លៃ GT/GS US$50, GE US$30 និង GP/GL US$20។ 

 

ក្រុមហ៊ុន MSI បានបញ្ជាក់បន្ថែមថា ចាប់ពីថ្ងៃទី 19 ដល់ថ្ងៃទី 31 ខែសីហា មានការផ្តល់ជូនពិសេសសសម្រាប់ទិញ MSI Gaming Notebook. ទិញ MSI Laptop ក្នុងអំឡុងពេលប្រូមូសិនអាចទទួលបានកញ្ចប់កាដូរពិសេស ដែលក្នុងនោះ រួមមាន Backpack, Gaming Headset, ឬ Gaming Mouse, Lucky edge of the cup, Mini Block, ។ល។ អាស្រ័យទៅលើម៉ូដែលដែលអ្នកទិញ! ហើយចាប់ពីថ្ងៃទី19 ដល់ថ្ងៃទី 31 ខែសីហា លេងហ្គេមផ្សេងៗក្នុងថ្ងៃសម្ភោធ GL62 7RD-084XKH អាចទិញក្នុងតម្លៃពិសេសត្រឹមតែ US$599 ប៉ុណ្ណោះ ចំនួនមានកំណត់។ ចាប់រង្វាន់ 100% ជាឱកាសនៃការផ្តល់ជូនពិសេសនៅថ្ងៃសម្ភោធ។ អ្នកលេងហ្គេមទាំងអស់គ្នា(Gamers) នេះគឺជាការផ្តល់ជូនពិតប្រាកដ និងជាព្រិត្តិការណ៍ដែល លោកអ្នកមិនគួរខកខានឡើយនៅក្នុងឆ្នាំ 2017 នេះ! សូមមកចូលរួមក្នុងព្រឹត្តិការណ៍នេះទាំងអស់គ្នា និងរីករាយជាមួយនិងទទួលយកបទពិសោធន៍នៃការលេងហ្គេមពិតប្រាកដជាមួយ MSI។ MSI Concept Store: #408E0, St 128 Kampuchea krom, 7Makara, Phnom Penh។ MSI FB fanpage: https://www.facebook.com/MSICambodia

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន