no-alternative title

សែលកាត បានក្លាយជាក្រុមហ៊ុនបណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា ដែលត្រូវបានទទួលស្គាល់ពី OpenSignal

នៅថ្ងៃទី 17 ខែសីហានេះ សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានទទួលពានរង្វាន់ពី OpenSignal ដែលជាស្ថាប័នអន្តរជាតិជាទីទុកចិត្តលើការធ្វើតេស្តល្បឿនអ៊ីនធើណិត។ ក្នុងការសិក្សានាពេលថ្មីៗនេះដែលបានចេញផ្សាយដោយ OpenSignal  បានបង្ហាញឲ្យឃើញថា សែលកាត ឈានមុខគេលើពីរផ្នែកធំៗ៖ អ៊ីនធើណិត 4G លឿនជាងគេ និងបណ្តាញសេវាលឿនជាងគេនៅកម្ពុជា ដែលការសិក្សានេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី 1 ខែមេសា ដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2017 ដោយបានសិក្សាទៅលើក្រុមហ៊ុនទូរគមនាគមន៍ធំៗចំនួនបី៖ សែលកាត Cellcard , Metfone និង Smart Axiata ។ 

សែលកាត បានក្លាយជាក្រុមហ៊ុនដែលទទួលបានពានរង្វាន់នេះ ដោយសារតែល្បឿន ដោនឡូត 4G LTE របស់ខ្លួន មានល្បឿនជាមធ្យមដល់ទៅ 19.7 Mbps បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្ដលើល្បឿនអ៊ីនធើណិត 4G។ ការសិក្សាក៏បានបង្ហាញផងដែរថា ល្បឿនដោនឡូតរបស់សែលកាត គឺលឿនជាងគេ 2ដងបើប្រៀបធៀបជាមួយលទ្ធផលនៃការធ្វើតេស្ដដូចគ្នារបស់ក្រុមហ៊ុន Smart Axiata។ លើសពីនេះទៅទៀត ល្បឿននៃការដោនឡូតរបស់សែលកាតលឿនជាងល្បឿនដោនឡូត 4G LTE របស់ពិភពលោកទៅទៀត ដែលជាមធ្យមមានល្បឿន 16.2 Mbps។ ល្បឿនជាមធ្យមរបស់សែលកាតទាំងបណ្ដាញសេវា 3G និង 4G មានល្បឿនរហូតដល់ 8.1 Mbps ដូច្នេះហើយទើបសែលកាតទទួលបានពានរង្វាន់នេះ។

របាយការណ៍នេះ ក៏បានបញ្ជាក់ផងដែរថា សែលកាត មិនត្រឹមតែមានល្បឿនអ៊ីនធើណិត 4G LTE លឿនជាងគេបំផុតប៉ុណ្ណោះទេ  សេវាគ្រប់ដណ្តប់ 4G LTE របស់សែលកាត ក៏មានភាពទូលំទូលាយផងដែរ ដែលទទួលបានពិន្ទុខ្ពស់ជាង 70% ធ្វើឲ្យអតិថិជនសែលកាតភ្ជាប់ទៅ សេវា 4G បានញឹកញាប់និងលឿនជាងមុន។ ការវាស់ស្ទង់លើវិសាលភាពនៃបណ្តាញសេវារបស់ OpenSignal ធ្វើឡើងដោយវាស់ស្ទង់លើចំនួនដងនៃការចូលទៅប្រើបណ្តាញសេវា។ តាមរយៈការធ្វើតេស្តនេះ អ្នកប្រើប្រាស់សែលកាតអាចចូលប្រើសេវា 4G បានរហូតដល់ 7ដង ក្នុងចំណោម 10ដង។ ជោគ ជ័យនេះ ទទួលបានបន្ទាប់ពីគំនិតផ្ដួចផ្ដើមពង្រីកបណ្ដាញសេវា 4G ដែលសែលកាតបានចាប់ផ្តើមចាប់តាំងពីដើមឆ្នាំនេះ ជាមួយនឹងការពង្រីកបណ្តាញសេវា រួមទាំងពង្រឹង បច្ចេកវិទ្យាសេវា 4G និង 3G។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សែលកាតទើបតែទទួលបានពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅ កម្ពុជាប្រចាំឆ្នាំ 2017 ពី Ookla ដោយសារតែការពង្រីកបណ្តាញសេវា 4G កើនឡើងពី 200 អង់តែន រហូតដល់ 2000 អង់តែន នាពេលបច្ទុប្បន្ន។ លោក ចន ណាវ៉ាល នាយកផ្នែកបច្ចេកវិទ្យារបស់សលកាត បានលើកឡើងថា “ល្បឿននៃការពង្រីកបណ្តាញសេវារបស់យើង គឺពិតជាមានសារៈ សំខាន់ខ្លាំងណាស់សម្រាប់យើង ក្នុងការផ្គត់ផ្គង់នូវតម្រូវការអ៊ីនធើណិតដែលកំពុងតែកើនឡើងយ៉ាងខ្លាំង។  ការពង្រីកបណ្តាញសេវា 4G នេះប្រើរយៈពេលខ្លីបំផុត ដែលមិនធ្លាប់មាននៅក្នុងរយៈ 20ឆ្នាំនេះ។”

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានបន្ថែមទៀតថា ការពង្រីកបណ្ដាញសេវារបស់យើងនៅតែបន្តរហូតដល់យើងតំឡើងអង់តែនឲ្យបាន 3000 អង់តែន នៅដំណាច់ឆ្នាំនេះ ហើយនៅដើមខែធ្នូឆ្នាំនេះដែរ យើងនឹងធ្វើការសាកល្បងបច្ចេកវិទ្យា 5G។ ពានរង្វាន់ពី OpenSignal ទទួលបានបន្ថែមពីលើពានរង្វាន់ពីរផ្សេងទៀត រួមមាន៖ ពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនបំផុតនៅកម្ពុជា ពី Ookla និងពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍ជាទីទុកចិត្តបំផុតនៅកម្ពុជា ពី IDG ASEAN Award។

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន