no-alternative title

All NEW DISCOVERY 2017 ដែលជាប្រភេទរថយន្តទំនើបរបស់ Land Rover បានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាហើយ

កាលពីយប់ថ្ងៃទី 15 ខែសីហា កន្លងទៅនេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានប្រកាសដាក់សម្ពោធជាផ្លូវការនូវវត្តមាននៃកំពូលរថយន្ដទំនើបម៉ាក Land Rover ម៉ូដែល ALL-NEW DISCOVERY ស៊េរី 2017 មកពីចក្រភពអង់គ្លេសនៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលពិធីនេះ បានប្រារព្ធធ្វើឡើងនៅអគារតាំងលក់រថយន្ដ Jaguar Land Rover របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា តាមបណ្តោយមហាវិថីសហព័ន្ធរូស្ស៊ី ក្រោមវត្តមានភ្ញៀវកត្តិយសជាច្រើនរូប។

តាមប្រសាសន៍របស់លោក អ៊ូល ហ្សេបេកឺ (Ulf Sebecke) នាយកគ្រប់គ្រងទូទៅរបស់រថយន្ដ Jaguar Land Rover ប្រចាំប្រទេសកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធនៃ ALL-NEW DISCOVERY 2017 ថា នៅក្នុងនាមជាអ្នកចែកចាយផ្ដាច់មុខនូវរថយន្ដ គ្រឿងតុបតែ និងគ្រឿងបន្លាស់សុទ្ធ របស់ Jaguar Land Rover លោកពិតជាមានអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ក្នុងការណែនាំជាផ្លូវការនូវរថយន្ដប្រភេទ SUV បច្ចេកវិទ្យាចុងក្រោយ ម៉ូដែល the All-New Land Rover Discovery ស៊េរី 2017 មកកាន់ព្រះរាជាណាចក្រកម្ពុជា។ រថយន្ដ ALL-NEW DISCOVERY នេះ គឺជាកេរ្ដិ៍តំណែលរបស់ម៉ាក Land Rover ដែលត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជារថយន្ដបែបខ្ពស់ (SUV) ដែលមានសមត្ថភាពខ្ពស់បំផុត។ 

រថយន្ដ ALL¬-NEW DISCOVERY ជាជំនាន់ទី 5 របស់ត្រកូល Discovery គឺជារថយន្តថ្មី ដែលសាកសមបំផុតសម្រាប់អ្នកដែលស្រលាញ់រថយន្ដប្រភេទ SUV និងតម្រូវគ្រប់ស្ថានភាពផ្លូវក្នុងប្រទេសកម្ពុជា។ រថយន្តនេះ ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយគេបង្អស់របស់ Land Rover។ ជាពិសេសទៀតនោះ គឺរថយន្តថ្មីមួយនេះ អាចជិះបានយ៉ាងទូលាយដល់ទៅ 7 អ្នកឯណោះ មានភ្ជាប់នូវរន្ធដោត USB ដល់ទៅ 9 និងអាចផ្ទុក iPad បានដល់ទៅ 6 គ្រឿង។

ដើម្បីធ្វើការបើកបរសាកល្បងនិងជាវរថយន្តដ៏ប្រណិតមួយណាដែលលោកអ្នកពេញចិត្តឥលូវនេះ សូមអញ្ជើញមកកាន់អគារតាំងលក់រថយន្ត Jaguar Land Rover ។ ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ សូមទំនាក់ទំនង៖  023 888-811 / 070 999-111  គេហទំព័រ ផ្លូវការ៖ www.landrovercambodia.com ទំព័រ Facebook ផ្លូវការ៖ Land Rover Cambodia ទំព័រ Instagram ផ្លូវការ៖ @LandRoverCambo។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន