no-alternative title

iPhone 8 និង 8 Plus ផ្លូវការណ៍ អាចនឹងចាប់ផ្តើមដាក់អោយអតិថិជននៅកម្ពុជា កម្ម៉ង់បាននាពេលដ៏ខ្លីខាងមុខនេះ

iPhone 8 និង 8 Plus គឺជាទូរស័ព្ទជំនាន់ថ្មីរបស់ Apple ដែលទើបតែនឹងបានសម្ពោធជាផ្លូវការកាលពីពេលថ្មីៗនេះ ហើយក៏ត្រូវបានក្រុមហ៊ុន Apple ចាប់ផ្តើមបញ្ចេញលក់នៅក្នុងទីផ្សារនៃបណ្តាប្រទេសធំៗមួយចំនួនជាបណ្តើរៗហើយ។ ទូរស័ព្ទទាំងពីរនេះ គឺកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសណាក់ប្រើប្រាស់ជាច្រើន។ យោងតាមការបញ្ជាក់តៗគ្នាពីសំណាក់អ្នកដែលតាមដានការវិវត្តនៃទូរស័ព្ទស៊េរីថ្មីទាំងពីរនេះ បានអោយដឹងថា មិនយូរទេ ទូរស័ព្ទ iPhone 8 និង 8 Plus ក៏អាចនឹងមានលក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជាយើងផងដែរ ដោយពួកគាត់ បានអះអាងថា នេះគឺដោយសារតែនៅពេលនេះ ក្រុមហ៊ុន Apple ក៏មានក្រុមហ៊ុនដៃគូរសហការជាផ្លូវការមួយនៅក្នុងប្រទេសកម្ពុជាដូចគ្នា។ ប្រភពដដែលនេះ បានបង្ហើបទៀតថា ទូរស័ព្ទ iPhone 8 និង 8 Plus អាចនឹងចាប់ផ្តើមដាក់អោយអតិថិជនអាចកម្ម៉ង់បាននាពេលដ៏ខ្លីខាងមុខនេះថែមទៀតផង។  

ហេតុដូច្នេះ ប្រសិនបើព័តមានខាងលើនេះ គឺជាព័តមានពិតប្រាកដមែននោះ ប្រិយមិត្តទាំងអស់ ដែលកំពុងតែរង់ចាំការមកដល់របស់ទូរស័ព្ទ iPhone 8 និង 8 Plus ពិតជារីករាយជាក់ជាមិនខាន ពីព្រោះថា ពួកគាត់នឹងទទួលបាននូវអត្ថប្រយោជន៍ពីក្រុមហ៊ុន Apple ដែលធ្លាប់បានផ្តល់ជូនអតិថិជនរបស់ខ្លួននៅតាមបណ្តាប្រទេសធំៗមួយចំនួននាពេលកន្លងមកអញ្ចឹងដែរ។ ហើយទាក់ទងទៅនឹងព័តមានដ៏ថ្មីសន្លាងមួយនេះ អាចនិយាយបានថា នេះគឺជាការចាប់ផ្តើមថ្មីមួយទៀត របស់ក្រុមហ៊ុន Apple សំរាប់អតិថិជននៅប្រទេសកម្ពុជា ដែលកំពុងតែមានការគាំទ្រខ្លាំងទៅលើផលិផលរបស់ខ្លូន។  

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា iPhone 8 មានអេក្រង់ទំហំ 4.7 អ៊ីង ហើយសំរាប់ iPhone 8 Plus គឺមានទំហំ 5.5 អ៊ីង។ ទូរស័ព្ទទាំងពីរម៉ូដែលនេះ ត្រូវបានក្រុមហ៊ុនប្រើប្រាស់នូវកញ្ចក់នៅផ្ទៃខាងមុខ និងស្រោបដោយលោហៈអាលុយមីញ៉ូមនៅផ្នែកខាងក្រោយ។ iPhone 8 ប្រើប្រាស់កាមេរ៉ាមួយគ្រាប់មានទំហំ 12 មេហ្កាភិចសែល មានកែវលែនខ្នាត 28 មីលីមែត្រ និងមានកម្រិត Aperture f/1.8 ប្រើសែនស័រខ្នាត 1/3" sensor ភ្ជាប់នូវមុខងារទប់រំញ័រ OIS ទាំងការថតវីដេអូ និងថតរូបសន្លឹក ហើយនិងមានអំពូលភ្លើងជំនួយប្រភេទ Quad LED True Tone Flash មួយផដែរ។ 

សម្រាប់ iPhone 8 Plus វិញ គឺមានកាមេរ៉ាចំនួនពីរគ្រាប់ (Dual rear camera) ទំហំ 12 មេហ្កាភិចសែលដូចគ្នា ដោយមួយគ្រាប់ គឺជាប្រភេទ Wide Angle Lens មានកម្រិត Aperture f/1.8 និងមួយគ្រាប់ទៀតជាប្រភេទ Telephoto Lens មានកម្រិត Aperture f/2.8។ កាមេរ៉ាទូរស័ព្ទទាំងពីរនេះ អាចថតបានកម្រិត 4K@60fps និង 1080p@240fps។  អ្វីដែលកាន់តែពិសេសនោះ កាមេរ៉ាទាំងពីរនេះ ត្រូវបានក្រុមហ៊ុន ពង្រឹងទៅលើភាពច្បាស់ ហើយនិងអាចកាត់បន្ថយនូវ Noise បានថែមទៀតផង។ នៅលើទូរស័ព្ទ iPhone 8 និង iPhone 8 Plus ត្រូវបានក្រុមហ៊ុនបំពាក់នូវនូវបច្ចេកវិទ្យាសាកថ្ម Qi Wireless Charging និង Fast Charging ផងដែរ។

សូមជំរាបផងដែរថា ទាក់ទងទៅនឹង iPhone 8 និង 8 Plus អាចនឹងចាប់ផ្តើមដាក់អោយអតិថិជនកម្ពុជា អាចកម្ម៉ង់បានខាងលើនេះ គឺគ្រាន់តែជាព័តមានចរចាមអារ៉ាមមួយតែប៉ុណ្ណោះ ពីព្រោះថា រហូតមកដល់នេះ ក្រុមហ៊ុន Falcon Tech ដែលជាក្រុមហ៊ុនដៃគូររបស់ Apple នៅប្រទេសកម្ពុជា នៅមិនទាន់ផ្តល់សញ្ញាណាមួយថា ទូរស័ព្ទទាំងពីរនេះ នឹងមានលក់នៅពេលណាច្បាស់លាស់នៅឡើយនោះទេ។ ក្រុមការងាររបស់ ទស្សនាវដ្តី ពិភពអេឡិចត្រូនិក នឹងបន្តតាមដាន និងផ្តល់ជូននូវព័តមានជាក់បន្ថែមទៀតនាពេលឆាប់ៗនេះ។ 

  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន