no-alternative title

ព័តមានថ្មី! ថ្ងៃនេះ iPhone 8 & 8 Plus ដែលជាផលិតផលផ្លូវការពីក្រុមហ៊ុន Apple បានបង្ហាញវត្តមានជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ

នេះគឺជារឿងថ្មីមួយទៀតហើយសំរាប់ទូរស័ព្ទ iPhone នៅក្នុងប្រទេសកម្ពុជា ពីព្រោះថា កាលពីព្រឹកមិញនេះ នៅសណ្ឋាគា Sofitel ក្រុមហ៊ុន Falcon Tech បានបង្ហាញវត្តមានជាផ្លូវការរបស់ iPhone 8 & 8 Plus នៅក្នុងទីផ្សារកម្ពុជាហើយ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថា បន្ទាប់ក្រុមហ៊ុន បានបើកកម្មង់ជាផ្លូវការពីរយៈអ្នកលក់រាយ និងអតិថិជនតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រុមហ៊ុនទទួលបានចំនូនមួយគួរអោយភ្ញាក់ផ្អើលលើសពីការរំពឹងទុក បើទោះបីស្ថិតនៅចំថ្ងៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ក៏ដោយនោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សព្វថ្ងៃនេះ បើសិនជាយើងមើលទីផ្សារទូរស័ព្ទនៅកម្ពុជា ឃើញថា គឺទូរស័ព្ទ iPhone នៅតែកំពុងមានការចរាចរណ៍ផលិតផលពីរប្រភេទផ្សេងគ្នា គឺផលិតផលក្រៅផ្លូវការ និងផលិតផលផ្លូវការដែលមានការធានា និងទទួលដោយស្របច្បាប់ពីរោងចក្រផ្ទាល់ និងការគាំទ្រពីរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា។ ក៉ុបន្តែ បើទោះជាមានការគេចពន្ធ និងនាំចូលទូរស័ព្ទទំនើបៗ ដោយសេរីគ្មានការបង់ពន្ធត្រឹមត្រូវក៏ដោយនោះ Falcon Tech ក៏នៅតែបន្ដសកម្មភាពយ៉ាងត្រឹមត្រូវបង់ពន្ធជូនរដ្ឋ និងស្មោះត្រង់ចំពោះអតិថិជនជាចម្បងដដែល។ 

តាមប្រសាសន៍របស់លោក ភានិត ដែលជាអ្នកតំណាងក្រុមហ៊ុន Falcon Tech បានអោយដឹងថា បន្ទាប់ពី Falcon Tech ត្រូវបានផ្ដល់សិទ្ធិស្របច្បាប់ក្នុងការចែកចាយផលិតផលរបស់ Apple ក្នុងប្រទេសកម្ពុជាមកនេះ Falcon Tech បានធ្វើអោយទីផ្សារផលិតផលរបស់ Apple ដែលស្របច្បាប់បន្ដឡើងកម្រិតជាលំដាប់។ សព្វថ្ងៃនេះ ក្រុមហ៊ុនបានកំពុងចរាចរណ៍ iPhone, iPad, Mac, iMac, Apple TV និង Accessories មួយចំនួនទៀតទូទាំងប្រទេសកម្ពុជា នេះក៏អាចបញ្ជាក់បានថាក្រុមហ៊ុនកំពុងតែត្រូវបានគាំទ្រ និងមានការសហការណ៍យ៉ាងល្អជាមួយដៃគូអាជីវកម្មក្នុងស្រុក។

 

គួរបញ្ជាក់ថា iPhone 8 & 8 Plus គឺជាស្មាតហ្វូនថ្មីរបស់ Apple ដែលមានបច្ចេកវិទ្យាចាប់អារម្មណ៍ និងមានការច្នៃម៉ូតដែលជាកញ្ចក់ ផ្ទាំងខាងក្រោយយ៉ាងមាំ ការពារភាពកកិត និងងាយស្រួលសំអាត ហើយអេក្រង់ខាងមុខ 4.7” និង 5.5” Retina HD Display true tone និង HDR Video ដោយមានស៊ុមព័ទ្ធជុំវិញសារធាតុអាលុយមីញ៉ូមយ៉ាងមាំ ដែលជាបំណែកការពារភាពប៉ះទង្គិច និង Water and Dust Resistant ។ iPhone 8 & 8 Plus ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៏ចុងក្រោយ version 11 និងប្រើនូវបន្ទះឈីប A11 Bionic chipset ព្រមទាំងបំពាក់កាមេរ៉ា 12MP ខាងក្រោយ និងខាងមុខ 7MP ដោយឡែកនោះ iPhone 8 Plus មានកាមេរ៉ាភ្លោះ ផ្នែកខាងក្រោយជាពិសេស។  iPhone 8 & 8 Plus មានអង្គចងចាំពីរប្រភេទ 64GB និង 256GB និង មានជំរើសពណ៌ space gray gold និង silver ហើយកាន់តែពិសេសនោះគឺ អស់បញ្ហាថ្មទូរស័ព្ទឆាប់អស់ភ្លើង និងប្រើយូរ ឬសាកឡើងកម្ដៅនោះទេ។ ការមកដល់របស់ iPhone 8 & 8 Plus នៅពេលនេះ គឺមានភ្ជាប់ជាមួយកញ្ចប់ពិសេសជាមួយស៊ីម Smart និង internet data។ ចំនុចពិសេស ក្រុមហ៊ុនលើកទឹកចិត្តអោយជ្រើសរើសផលិតផល Apple ដែលមានការធានាត្រឹមត្រូវពីរោងចក្រ។

 

នៅក្នុងសន្និសីទសារព័តមានព្រឹកមិញនេះ ក្រុមហ៊ុន Falcon Tech ក៏បានអំពាវនាដល់អតិថិជនទាំងអស់ ដែលចង់បានទូរស័ព្ទ iPhone សូមជាវពី Falcon Tech និងតាមបណ្ដាលហាងនានា ដែលមានស្លាកសញ្ញាសម្គាល់ធានារយៈពេលមួយឆ្នាំ និងជាផលិតផលដែលបានបង់ពន្ធរួចរាល់ 100% ជាស្រេច។ ចូរចៀសវាងរាល់ការជាវផលិតផលដែលគ្មានារធានាគុណភាពច្បាស់លាស់ និងគ្មានការបង់ពន្ធជូនរដ្ឋ ដែលជាសកម្មភាពគ្មានក្រមសីលធម៌ក្នុងការធ្វើអាជីវកម្មដោយស្មោះត្រង់នោះទេ។ *Falcon Tech គឺជាក្រុមហ៊ុនតែមួយគត់ដែលទទួលសិទ្ធិស្របច្បាប់ក្នុងការចែក ចាយផលិតផល Apple ក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនបានយកចិត្តទុកដាក់ និងបម្រើសេវាកម្មបន្ថែមជូនអតិថិជនជាបន្ដបន្ទាប់។ ហើយក៏បន្ដបង្កើនសក្ដានុពលក្នុងទីផ្សារមួយនេះដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន