no-alternative title

Galaxy Note Fan Edition ក្លាយជាស្មាតហ្វូនមួយ ដែលបានចូលរួមចំណែកបរិច្ចាគដល់អង្គការមូលនិធិ សកលសំរាប់អភិរក្សធនធានធម្មជាតិ WWF នៅកម្ពុជា

នៅថ្ងៃនេះ ក្រុមហ៊ុន Thai Samsung Electronics ប្រចាំនៅកម្ពុជា បានប្រកាសថា ក្រុមហ៊ុន នឹងចេញលក់ទូរស័ព្ទ Note Fan Edition ជាផ្លូវការនៅនៅប្រទេសកម្ពុជា នាថ្ងៃទី 13 ខែវិច្ឆិកានេះ ហើយក្រុមហ៊ុន ក៏បានប្រកាសផងដែរថា ប្រាក់ចំនេញមួយចំនួនធំ ដែលបានពីការលក់ Note Fan Edition នៅកម្ពុជានេះ ក្រុមហ៊ុន នឹងបរិច្ចាគទៅអង្គការមូលនិធិសកលសំរាប់អភិរក្សធនធានធម្មជាតិ WWF ប្រចាំនៅកម្ពុជា។ ដូច្នេះ មានន័យថា សំរាប់អតិថិជនដែលបានជាវស្មាតហន្វូន Note Fan Edition និងក្លាយជាអ្នកចូលរួមចំណែកបរិច្ចាគដល់អង្គការមូលនិធិសកលសំរាប់អភិរក្សធនធានធម្មជាតិ WWF។ 

លោក Seungho Choi ដែលជាអគ្គនាយកក្រុមហ៊ុន Thai Samsung Electronics ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថាយើងពិតជាមានមោទនៈភាព នៅក្នុងការចូលរួមសកម្មភាពនេះ ដើម្បីការពារ និងអភិរក្សសត្វព្រៃនៅកម្ពុជា តាមរយៈការបរិច្ចាគប្រាក់ចំនេញមួយចំនួនពីការលក់ទូរស័ព្ទ Note Fan Edition ទើបនឹងចេញថ្មីៗនេះ ទៅដល់អង្គការមូលនិធិសកលសំរាប់អភិរក្សធនធានធម្មជាតិ WWF ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។ លោកបានបន្តថា នេះជាសកម្មភាពមួយ នៅក្នុងចំណោមសកម្មភាពសង្គមជាច្រើន ដែលយើង ធ្លាប់បានចូលរួមធ្វើកន្លងមក ហើយ ក្រុមហ៊ុន សង្ឃឹមថា ប្រជាជនកម្ពុជាទាំងអស់ នឹងចូលរួមគាំទ្រ ដល់សកម្មភាពទាំងឡាយណា ដែលការពារបរិស្ថាន និងធម្មជាតិរបស់យើង»។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ផងដែរ ទូរស័ព្ទ Note Fan Edition ត្រូវបានក្រុមហ៊ុន បង្ហាញពីភាពសម្រិតសម្រាំងដ៏ប៊ិនប្រសប់ ជាមួយនឹងការរចនាប្រកប ទទៅដោយភាពផ្ចិតផ្ចង់ តាមរយៈមុខងារទំនើបគ្មានគូប្រជែង។ ហើយទូរស័ព្ទ Note Fan Edition ក៏មានបំពាក់ដោយប្រព័ន្ធ IP68 ធន់នឹង ទឹក ទាំងលើតួទូរស័ព្ទទាំងមូល និងនៅលើប៊ិក S Pen ផងដែរ។ ទូរស័ព្ទ Note Fan Edition បំពាក់ដោយថ្មទំហំ 3,200 mAh ថ្មី ដែលឆ្លងកាត់ ការពិសោធន៍ដោយប្រព័ន្ធសុវត្ថិភាពថ្ម 8-Point Battery Safety Check ។  

ក្រមហ៊ុន Thai Samsung Electronics ប្រចាំនៅកម្ពុជា បានបញ្ជាក់បន្ថែមទៀតថា ទូរស័ព្ទ Note Fan Edition នេះ នឹងចាប់ផ្តើមដាក់លក់នៅប្រទេសកម្ពុជាហើយ ដែលមានតម្លៃត្រឹមតែ $599 ប៉ុណ្ណោះ ជាមួយពណ៌ពីរជម្រើស គឺពណ៌ខ្មៅ និងពណ៌ទឹកសមុទ្រ ហើយនិងមានលក់នៅតាមដេប៉ូចែកចាយក្រុមហ៊ុន Samsung ទូទាំងប្រទេស។ លើសពីនេះ ទៅទៀតនោះ អតិថិជនទាំងអស់នឹងទទួលបាន Clear View Cover ដ៏ស្រស់ស្អាតមួយដោយឥតគិតថ្លៃទៀតផង រាល់ការជាវទូរស័ព្ទ Note FE នេះ៕  

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន