no-alternative title

ពិតជាឡូយមែន! ពេលនេះ លោកអ្នកអាចធ្វើការកម្ម៉ង់ទុកជាមុននូវទូរស័ព្ទ iPhone X តាមរយៈក្រុមហ៊ុន Smart បានហើយ

នៅថ្ងៃនេះ ក្រុមហ៊ុន Smart Axiata មានសេចក្តីសោមនស្សរីករាយជាខ្លាំង និងសូមប្រកាសថា ទូរស័ព្ទ iPhone X ដែលគេកំពុងទន្ទឹងរង់ចាំជាខ្លាំងនោះ នឹងបើកទទួលការបញ្ជារទិញជាមុនបានហើយ ចាប់ពីថ្ងៃនេះតទៅ ជាមួយនឹងចំនួនមានកំណត់។ អតិថិជន ដែលបានធ្វើការកម្ម៉ង់ទុកជាមុន នឹងទទួលបានទូរស័ព្ទ iPhone X នៅថ្ងៃចេញលក់ជាផ្លូវការ គឺថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2017 នៅទីតាំង Smart Shop មហាវិថីព្រះមុនីវង្ស។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទូរស័ព្ទ iPhone X ត្រូវបានដាក់អោយបញ្ជាទិញជាមុន តាមរយៈអនឡាញពីថ្ងៃនេះ រហូតដល់ថ្ងៃទី 23 ខែវិច្ឆិកា ឆ្នាំ 2017 (ឬរហូតដល់អស់ពីស្តុក) ដែលក្នុងនោះ មានម៉ូដែល Space Grey និង Silver ជាមួយនឹងអង្គចងចាំ 64GB (លក់ក្នុងតម្លៃ 1228 ដុល្លារ) ឬក៏ អង្គចងចាំ 256GB (លក់ក្នុងតម្លៃ 1408 ដុល្លារ)។ បន្ថែមលើនេះ អតិថិជននឹងទទួលអត្ថប្រយោជន៍ពិសេស ពីក្រុមហ៊ុន Smart  រួមមានៈ លេខទូរស័ព្ទពិសេស ដោយឥតគិតថ្លៃ ដែលមានតម្លៃស្មើនឹង 129 ដុល្លារ និងប្រើប្រាស់គម្រោង Smart ThomMorng រយៈពេល 12 ខែដោយឥតគិតថ្លៃ។ ការជាវទូស័ព្ទ iPhone X ពីក្រុមហ៊ុន Smart នឹងទទួលបានការធានាជាផ្លូវការរយៈពេល 1 ឆ្នាំ ពីក្រុមហ៊ុន Apple។  សូមចុចត្រង់នេះ សម្រាប់ការបញ្ជារទិញជាមុន ៖ https://pre-order.smart.com.kh

 

 

តាមប្រសាសន៍របស់នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន បានបញ្ជាក់ថា៖ “នៅក្នុងនាមជាប្រតិបត្តិករទូរស័ព្ទចល័តដែលជាដៃគូផ្ដាច់មុខរបស់ក្រុមហ៊ុន Apple ក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះ អ្នកនិយមប្រើប្រាស់ទូរស័ព្ទ iPhone ពីក្រុមហ៊ុន Smart នឹងអាចទទួលបានទូរស័ព្ទចល័តដែលគេទន្ទឹមរង់ចាំជាយូរមកហើយក្នុងពេលដ៏ឆាប់ខាងមុខនេះ ព្រមជាមួយនឹងកម្មវិធីបែបឌីជីថលដ៏សម្បូរបែប ក៏ដូចជាសេវាបច្ចេកវិទ្យា 4.5G របស់យើងខ្ញុំដែលបាននឹងកំពុងតែបន្តពង្រីកខ្លួនឥតឈប់ឈរ។ ដោយសារតែទូរស័ព្ទ iPhone X ថ្មីនេះ មានការពេញនិយមទូទាំងពិភពលោកយ៉ាងក្រៃលែង ដូច្នេះស្តុកដំបូងរបស់យើងខ្ញុំគឺមានចំនួនកំណត់។ សូមលោកអ្នករួសរាន់ធ្វើការបញ្ជាទិញជាមុនឲ្យបានឆាប់តាមតែអាចធ្វើបាន! អ្នកកក់មុន នឹងទទួលបានមុន!”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន