no-alternative title

“អណ្តូងទឹក 50 អណ្តូង” ដែលជាអំណោយក្រុមហ៊ុន ហ៊ួរវ័យ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ស្ពឺ, ខេត្តស្វាយរៀង, ខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ 2017 នេះ ហ៊ួរវ័យ ជាក្រុមហ៊ុន ឈានមុនផ្នែកបច្ចេកវិទ្យា ទូរគមនាគមន៍ ព័ត៌មានវិទ្យាលើពិភពលោក និងជាក្រុមហ៊ុនដែលទើបនឹង ឡើងកូដផ្នែកស្មាតហ្វូន ឈរលើលំដាប់លេខ 2 ថ្មីនេះ បានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ “អណ្តូងទឹកសម្តេចតេជោ” ចំនួន 50 អណ្តូង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួអភិវឌ្ឍន៍ជនបទ ឯកឧត្តម លី អាន អគ្គកុងសុលផ្នែក សេដ្ឌកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ធប្រជាមានិតចិន ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង រួមទាំងភ្ញៀវកិត្តិយស លោក លោកស្រី អ្នកសារព័ត៌មាន និងប្រជាជនកម្ពុជាប្រមាណ 300 នាក់។  អណ្តូងសរុបចំនួន 50 ត្រូវបានបែងចែកដល់ 5 ខេត្តដែលខ្សត់ប្រភពទឹកឆ្ងាយៗ បានសាងសង់នៅក្នុងខេត្តចំនួនប្រាំ មានខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ ក្នុងមួយខេត្តទទួលបាន 10 អណ្តូង ដោយប្រសិទ្ធិនាម  អណ្តូងទឹកសម្តេចតេជោរ  ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក ដាវិត លី (David Lixiongwei) អគ្គនាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុន ហ៊ួរវ័យ តិចណូឡូជី ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ “កាលពីខែកញ្ញា ឆ្នាំ 2016 កន្លងទៅនេះ សម្តេចអគ្គមហាសេនាធិបតីតេជោរ ហ៊ុន សែន  នាយករដ្ផមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាជាផ្លវូការជាមួយ នាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុនហ៊ួរវ័យប្រចាំពិភពលោកទាំងមូល លោក លី ជីញជី (Li Jinge) ក្នុងជំនូបទ្វេរភាគីនិងផ្លូវការ ក្នុងឱកាសពិព័រណ៌ដ៍ធំប្រចាំឆ្នាំ រវាង ចិន និងអាស៊ាន នាទីក្រុងណាន់ណីង  ក្រុមហ៊ុនហ៊ួរវ័យ ក្នុងនាមក្រុមហ៊ុនដែលមានទំនួលខុសត្រូវនៅកម្ពុជា បានបញ្ចក់និងបង្ហាញជំហរគាំទ្រនិងផ្តល់អំណោយ អណ្តូងទឹកចំនួន 50 អណ្តូង ដើម្បលើកកំពស់សុភាព អនាម័យ ទឹកស្អាត រស់នៅស្អាត ដល់ប្រជាជន នៅទីជនបទជូនដល់សម្តេច ក៍ដូចជារាជរដ្នាភិបាលកម្ពុជា។ ថ្ងៃនេះ គឺជាថ្ងៃដ៍ឧឡារឹក ដែលយើងបានជួបជុំគ្នា នៅទីនេះ ប្រកបដោយមោទនភាពដើម្បីបំពេញនូវការតាំងចិត្តការសន្យា និងមានក្តីរីករាយដែលបានឃើញលទ្ធផលជាផ្លែផ្ការគឺអណ្តូងទឹកដែលផ្តល់ 50 អណ្តូង ដើម្បលើកកំពស់សុខភាព អនាម័យ ទឹកស្អាត រស់នៅស្អាត ដល់ប្រជាជននៅតាម ទីជនបទដាច់ស្រយ៉ាល”។  

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា  “ក្នុងនាមសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមវាយតម្លៃខ្ពស់ចំពោះកាយវិការដ៏សប្បុរស និងថ្លៃថ្លារបស់ក្រុមហ៊ុនហ៊ួរវ័យ ដែលបានឧបត្ថម្ភថវិកាដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់រួមចំណែកក្នុងការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ពិសេស គឺការសាងសង់ “អណ្តូងទឹកសម្តេចតេជោ”។ ជាការពិត ក្រុមហ៊ុនហ៊ួរវ័យ បានផ្តល់នូវហិរញ្ញប្បទានសម្បទានដ៏ច្រើនទាន់ពេលវេលា នៃតម្រូវការជាក់ស្តែង ក្នុងន័យរួមចំណែកក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសលើវិស័យហេដ្ឋាចរនាសម្ព័ន្ធជនបទនៅពេលនេះ។ ការជួយឧបត្ថម្ភគាំទ្រនេះ គឺជាការរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមនៅក្នុងខណៈ កំពុងមានតម្រូវការចាំបាច់ក្នុងការស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួននោះ។ ជាការពិតការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាកិច្ចការចាំបាច់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅបង្កើនសមត្ថភាពសហគមន៍សម្រាប់សកម្មភាព នៃសុខភាពសាធារណៈ ដើម្បីបម្រើឲ្យបានជាអតិបរមាដល់ប្រយោជន៍របស់សង្គម”។  

ហ៊ួរវ័យ គឺក្រុមហ៊ុនដែលមានទំនួលខុសត្រូវនៅកម្ពុជាបានចូលរួមនិងផ្តល់ជាអំណោយដល់រដ្ធាភិបាល ក៍ដូចជាប្រជាជនកម្ពុជាជារៀងរាល់ឆ្នាំ តួរយ៉ាងដូចជាការប្រគល់អំណោយដល់កាកបាទក្រហម ការបង្កើតកម្មវិធី បណ្តុះគ្រាប់ពូជ កម្មវិធីទស្សនៈវិស័យនៃកម្ពុជា ។ ហ៊ួរវ័យ បានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជាតាំងពីឆ្នាំ 1999 បានសហការណ៍ ជាមួយក្រុមហ៊ុន ទូរគមនាគមន៍ ទូរសព្ទ័ បច្ចេកវិទ្យាព័ត៌មានទូរគមនាគមន៍ ក្រសួងមន្ទីរ ក៍ដូចជាតាមបណ្តារក្រុមហ៊ុន សហគ្រាសធំៗ  ថ្មីៗនេះសោតក៍លេចធ្លោរខ្លាំង ផ្នែកទូរសព្ទ័ស្មាតហ្វូន ទទួលបានការពេញនិយមនៅកម្ពុជា នៅទូទាំង 25 ខេត្តក្រុង ផងដែរ ។ ក្រុមហ៊ុនបានផ្គត់ផ្គង់សំភារៈបច្ចេកវិទ្យា បណ្តាញបច្ចេកវិទ្យា សេវាកម្ម ប្រមាណ 70% ដល់ប្រជាជនកម្ពុជាទាំងអស់ ក្រុមហ៊ុនក៍បានបណ្តុះបណ្តាល ហ្វឹកហ្វើន ដល់វិស្វករ អ្នកជំនាញផ្នែក បច្ចេកវិទ្យា ព័ត៌មានវិទ្យាប្រមាណ 1,000 នាក់ ដោយផ្ទាល់ និងដោយប្រយោលនៅ   កម្ពុជា ហើយភាគច្រើន នៃបុគ្គលិកគឺជាជនជាតិខ្មែរ ពោលគឺប្រមាណ 80% ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន