no-alternative title

ឯកឧត្តម ហ៊ុន ម៉ាណែត បានអញ្ជើញចូលរូមកាត់ខ្សែរបូណ៌ពិធីសម្ពោធ KM Center មជ្ឈមណ្ឌលតាំងបង្ហាញ និងលក់ផលិតផល Samsung ថ្មីនៅរាជធានីភ្នំពេញ

នៅថ្ងៃទី 6 ខែធ្នូ ឆ្នាំ 2017  ក្រុមហ៊ុន Samsung ប្រចាំនៅកម្ពុជា បានប្រកាសបើកសម្ពោធជាផ្លូវនូវ KM Center ដែលជាហាងទំនើបថ្មីមួយរបស់ Samsung សំរាប់បំរើដល់សេចក្តីត្រូវការនៅក្នុងទិផ្សារនៃប្រទេសកម្ពុជា ដែលទីតាំងថ្មីនេះ គឺស្ថិតនៅតាមបណ្តោយផ្លូវ ម៉ៅសាទុង។ ព្រឹត្តការណ៍ដ៌មហោឡារឹកនេះ ត្រូវបានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពស់ខ្ពស់បំផុតពីសំណាក់ឯកឧត្តម ហ៊ុន ម៉ាណែត និង លោក Seungho Choi នាយកគ្រប់គ្រងក្រុមហ៊ុន Thai Samsung Electronics ប្រចាំនៅកម្ពុជា និងឡាវ រួមជាមួយនឹងភ្ញៀវកតិ្តយស ដែលជាតំណាងចែកចាយបន្តរបស់ Samsung យ៉ាងច្រើនកុះករ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ឯកឧត្តមពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ ដែលបានមកចូលរួមក្នុងពិធីសម្ពោធនូវហាង KM Center ដែលជា មជ្ឈមណ្ឌលតាំងបង្ហាញ និងលក់ផលិតផល Samsung ថ្មីនេះ ពីព្រោះថា ថ្ងៃនេះគឺជាថ្ងៃមួយ ដែលពិសេសបំផុត ដោយសារឯកឧត្តមបានជួបជាមួយនឹងបងប្អូនអាជីវករលក់ផលិតផលអេឡិចត្រូនិកជាច្រើនរូប និងបានឃើញនូវភាពរីកចំរើននៃទីផ្សារអេឡិចត្រូនិកនៅកម្ពុជា ជាពិសេស គឺការរីកចំរើនរបស់ក្រុមហ៊ុន Samsung នាពេលបច្ចុប្បន្នតែម្តង។ ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ថែមថា ឆ្នាំនេះ Samsung គឺធ្វើបានល្អមែនទែន ដោយបានវិវត្ត៍ខ្លូនឡើងមកឈរនៅលេខរៀង 6 នៃម៉ាកសញ្ញាពិភពលោក។ 

បើតាមប្រសាសន៍របស់លោក Seungho Choi អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Thai Samsung Electronics ប្រចាំប្រទេសកម្ពុជា និងឡាវ បានបញ្ជាក់យ៉ាងដូច្នេះថា នេះគឺជាហាងទំនើបសាមសុងទី 6 នៅភ្នំពេញ ឬជាហាងទំនើប Samsung ទី 10 សម្រាប់ ទូទាំងប្រទេស ដែលដាក់លក់ផលិតផលអេឡិចត្រូនិចជាមួយនឹងការធានាពីក្រុមហ៊ុន Samsung បន្ថែមលើការគាំទ្រពីសំណាក់ហាងលក់រាយរបស់អាជីវកររាប់ពាន់ ដែលតែងតែផ្តល់ការគាំទ្រដល់ ផលិតផល Samsung របស់យើងរហូតរៀងមក”។

លោក Seungho Choi បានមានប្រសាសន៍ថា «ពិធីបើកសម្ពោធហាងទំនើបសាខាថ្មីនេះ គឺបង្ហាញពី ការកើនឡើងនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាបង្ហាញពីទំនុកចិត្តរបស់វិនិយោគិន ក្រោមការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។ លោកបានបន្តថា ដើម្បីតបស្នងទៅដល់កម្ពុជាវិញ ក្រុមហ៊ុន Thai Samsung Electronics សាខាកម្ពុជា តែងតែគិតគូរយ៉ាងម៉ត់ចត់អំពីផលប្រយោជន៍ទូទៅរបស់គ្រប់ភាគីទាំងអស់រួមមាន អ្នកប្រើប្រាស់ អាជីវករលក់រាយ និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។  

យោងតាមប្រសាសន៍របស់អ្នកស្រី ឆាយ នីកា ម្ចាស់អាជីវកម្ម KM Center ហាងទំនើប Samsung សាខាម៉ៅសេទុងនេះ គឺជាហាងទំនើបមួយ ដែលនឹងមានដាក់តាំងលក់ផលិតច្រើនប្រភេទ ទាំងផលិតផលទូរស័ព្ទដៃ ទាំងឧបករណ៍អេឡិចត្រូនិចផ្សេងទៀត ដូចជាទូទឹកកក ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ និង ម៉ាស៊ីនបោកគក់ ជាដើម។ គោលបំណងនៃការបើកនូវហាងទំនើប Samsung នេះ គឺដើម្បីជាការឆ្លើយតបនឹងការកើនឡើងនៃតម្រូវការប្រើប្រាស់ផលិតផល អេឡិចត្រូនិចនៅក្នុងទីផ្សារប្រទេសកម្ពុជា ក៏ដូចជាពង្រីកបន្ថែមនូវទីតាំថ្មី ដើម្បីជួយសម្រួល និងបំពេញនូវភាពងាយស្រួលអោយបានកាន់តែច្រើនថែមទៀត។ 

អ្នកស្រី នីកា បានមានប្រសាសន៍បន្ថែមទៀតថា បច្ចុប្បន្ននេះ ឧបករណ៍អេឡិចត្រូនិច និងទូរស័ព្ទដៃម៉ាក Samsung បាននឹងកំពុងតែទទួលបានការពេញនិយមគាំទ្រកាន់តែខ្លាំងនៅក្នុងទីផ្សារកម្ពុជា ដូច្នេះ យើងត្រូវការបើកសាខាបន្ថែមទៀត ដូចជានៅក្នុងថ្ងៃនេះ។ លោកស្រីបានបញ្ជាក់បន្ថែមថា «យើងខ្ញុំមានកិត្តិយសយ៉ាងខ្លាំង ដែលមានវត្តមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់កិត្តិយសចូលរួមនៅក្នុងពិធីបើកសម្ពោធហាងថ្មីរបស់យើងខ្ញុំនៅក្នុងថ្ងៃនេះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន