no-alternative title

ម៉ាស៊ីនបោកគក់ Samsung ActivDual ពេញនិយមខ្លាំងនៅកម្ពុជា ជាមួយលក្ខណៈពិសេសៗដ៏អស្ចារ្យ កាន់តែទំនើប កាន់តែងាយស្រួល កាន់តែសន្សំសំចៃ!!!

ការបោកគក់សម្លៀកបំពាក់មិនមែនជាការងាយស្រួលឡើយជាពិសេស នៅក្នុងរដូវវស្សា ដែលមានភ្លៀងធ្លាក់ញឹកញាប់និងសប្បូរធូលីដីដូចជាប្រទេសកម្ពុជា។ ជាទូទៅទោះបីជាមានម៉ាស៊ីនបោកគក់ក៏ដោយក៏អ្នកប្រើប្រាស់ភាគច្រើនត្រូវការ ការត្រាំនិងដុសជម្រះតំបន់ដែលមានក្អែលប្រលាក់ខ្លាំងនៅលើសម្លៀកបំពាក់មុននឹងដាក់ចូលទៅក្នុងម៉ាស៊ីនបោកគក់។ ដូច្នេះហើយ Samsung បានបង្កើតនូវបច្ចេកវិទ្យាថ្មីៗជាច្រើនដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់បច្ចុប្បន្ន។

ខាងក្រោមនេះគឺជាលក្ខណៈពិសេសដ៏អស្ចារ្យរបស់ម៉ាស៊ីនបោកគក់ Samsung ActivDual Wash

រូបភាពពាណិជ្ជកម្ម
no-alternative title

1.  ជំនួយសម្រាប់ការដុស និងត្រាំសម្លៀកបំពាក់៖ Samsung ActivDual Wash មានភ្ជាប់មកជាមួយនូវកាធុនជ័រ សម្រាប់ការដុស និងត្រាំសម្លៀកបំពាក់ មុននឹងដាក់បោកគក់ក្នុងម៉ាស៊ីន។ វាជួយឲ្យអ្នកប្រើប្រាស់អាចធ្វើការងារ ដុស និងត្រាំសម្លៀកបំពាក់ នៅក្នុងម៉ាស៊ីនបោកគក់តែម្តង ដោយមិនរញ៉េរញ៉ៃ និងកាត់បន្ថយពេលវេលា និងភាពនឿយហត់របស់អ្នកប្រើប្រាស់។ 

2.  អ្នកមិនចាំបាច់ប្រើច្រាសដុស៖  កាធុនជ័រនេះត្រូវបានរចនាឡើងរាងអង្កាញ់ៗ ដូចជាក្តារបោកគក់ ដើម្បីឲ្យអ្នកអាចគក់សម្លៀកបំពាក់នៅលើផ្ទៃនៃកាធុននេះតែម្តង ដោយមិនចាំបាច់ប្រើច្រាសដុស។

3.  មិនចាំបាច់លើកសម្លៀកបំពាក់ដែលសើម៖ អ្នកមិនចាំបាច់លើកខោអាវពីកាធុនត្រាំដាក់ចូលក្នុងម៉ាស៊ីនបោកគក់ ព្រោះកាធុនជ័រដែលភ្ជាប់មកជាមួយម៉ាស៊ីន ActivDual Wash ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការងារទាំងនោះ។ អ្នកគ្រាន់តែលើកកាធុនត្រាំនៅក្នុងម៉ាស៊ីន ActivDual Wash ឡើង ខោអាវរបស់អ្នកនឹងធ្លាក់ទៅក្នុងធុងបោកគក់តែម្តង ជាមួយនឹងទឹកសាប៊ូដែលអ្នកបានត្រាំ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចមានជម្រើសក្នុងការប្រើប្រាស់ទឹកសាប៊ូដែលអ្នកបានត្រាំខោអាវ ឬបង្ហូរទឹកសាប៊ូនោះចោលហើយប្រើទឹកសាប៊ូថ្មី ដើម្បីបោកបន្តក៏បាន ជាមួយប៊ូតុងមុខងារយ៉ាងពិសេស។

4.  កាត់បន្ថយការជាប់សាប៊ូលើសម្លៀកបំពាក់៖ ម៉ាស៊ីនបោកគក់ ActivDual Wash ភ្ជាប់ជាមួយបច្ចេកវិទ្យាថ្មីដំបូងគេបង្អស់ ដែលអ្នកអាចវាយបំបែកម្សៅសាប៊ូជាមួយស្លាបចក្រទាំង៦ នៅលើ Magic Dispenser ដែលធ្វើឲ្យសាប៊ូរលាយបានយ៉ាងល្អទៅក្នុងទឹក បង្កើតបានជាពពុះសាប៊ូ ហើយជ្រាបចូលទៅជម្រះស្នាមប្រឡាក់ក្នុងសាច់ក្រណាត់បានយ៉ាងល្អ។ 

5.  កាត់បន្ថយការជាប់កំទេចកំទីលើសម្លៀកបំពាក់ ៖ តម្រងពីរជាន់ដែលបានភ្ជាប់ជាមួយធុងបោកគក់ ActivDual Wash អាចចាប់យកកំទេចកំទីផ្សេងៗបានយ៉ាងល្អ និងធ្វើឲ្យអ្នកអាចបោកគក់សម្លៀកបំពាក់បានស្អាតដោយគ្មានជាប់កំទេចកំទីជាប់លើសាច់ក្រណាត់។

6.  កាត់បន្ថយការប្រទាក់គ្នានៃសម្លៀកបំពាក់៖  សាមសុងបានបង្កើតបច្ចេកវិទ្យា Wobble ដើម្បីកាត់បន្ថយការប្រទាក់គ្នានៃសម្លៀកបំពាក់ ដែលធ្វើឲ្យសម្លៀកបំពាក់ជ្រួញ និងរមួលចូលគ្នា ដូច្នេះអ្នកក៏អាចកាត់បន្ថយពេលវេលាអ៊ុតសម្លៀកបំពាក់របស់អ្នកបានទៀតផង ជាមួយម៉ាស៊ីនបោកគក់ Activ Dual Wash នេះ។ គន្លឹះសំខាន់មួយទៀត ដែលអ្នកអាចបោកគក់សម្លៀកបំពាក់របស់អ្នកឲ្យបានស្អាត និងមិនសូវប្រទាក់គ្នានោះ គឺការរៀបសម្លៀកបំពាក់របស់អ្នកជាដុំៗ ដាក់នៅក្នុងម៉ាស៊ីនបោកគក់ ActivDual Wash។

7.  ពិនិត្យ និងដោះស្រាយបញ្ហានៅលើម៉ាស៊ីនបោកគក់ ជាមួយទូរស័ព្ទដៃ៖  អ្នកមិនចាំបាច់អានសៀវភៅណែនាំដែលភ្ជាប់ជាមួយម៉ាស៊ីនបោកគក់ក៏បានដែរ។ ជាមួយនឹងម៉ាស៊ីនបោកគក់ ActivDual Wash អ្នកអាចពិនិត្យ និងស្វែងរកដំណោះស្រាយនៃប្រព័ន្ធម៉ាស៊ីនបោកគក់បានដោយស្វ័យប្រវត្តិ ជាមួយនឹងមុខងារ Smart Check នៅលើទូរស័ព្ទដៃសាមសុង។ 

ដូច្នេះហើយទើបបានជាម៉ាស៊ីនបោកគក់ Samsung ActivDual Wash ទទួលបានការពេញនិយមយ៉ាងខ្លាំងនៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងរដូវភ្លៀងធ្លាក់នេះតែម្តង។ដើម្បីជ្រាបឲ្យកាន់តែច្បាស់ពីព័ត៌មានរបស់ម៉ាស៊ីនបោកគក់ ActivDual Wash សូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅ showroom របស់សាមសុងណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ 1800 203 232.

ទស្សនាវីដេអូ៖ 


 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន