no-alternative title

ក្រុមហ៊ុន ធី.អូ គ្រុប បង្ហាញផលិតផលថ្មីៗនៅក្នុងព្រឹត្តិការណ៍ “Technology Fair 2018” ដែលបានរៀបចំធ្វើឡើងនៅផ្សារទំនើប Aeon Mall ភ្នំពេញ

នៅថ្ងៃទី 17 ខែសីហា ឆ្នាំ 2018 នេះ ធី.អូ គ្រុប ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មដំណោះស្រាយពត៌មានវិទ្យា និងបង្កើត Business Software បានចូលរួមដាក់តាំងបង្ហាញផលិតផល EATON និងបច្ចេកវិទ្យាថ្មីៗរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ “Technology Fair 2018” ដែលបានរៀបចំធ្វើឡើងនៅផ្សារទំនើប Aeon Mall ភ្នំពេញ ដែលមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី 17 ដល់ថ្ងៃទី 19 ខែសីហា ឆ្នាំ 2018 នេះ។ ផលិតផលថ្មីៗ ដែលមានដាក់តាំងបង្ហាញនៅក្នុងព្រឹត្តការណ៍នោះ រួមានដូចជា ឧបករណ៍ផ្គត់ផ្គង់ថាមពល EATON និង ផលិតផលម៉ាស៊ីនបញ្ចាំងរូបភាពអុបតូម៉ា (OPTOMA) ហើយនឹង Zebra ដែលជាផលិតផលផ្តល់ដំណោស្រាយសម្រាប់ការគ្រប់គ្រងជាដើម ។ សូមអញ្ជើញចូលរួមទស្សនា និងតេស្ត៍សាកល្បងផលិតផលថ្មីៗទាំងអស់គ្នា។ ខាងក្រោមនេះ គឺជាលក្ខណះពិសេស នៃផលិតផលនិមួយៗ៖

រូបភាពពាណិជ្ជកម្ម
no-alternative title

OPTOMA គឺជាផលិតផលប្រូចិកទ័រ Projector ដែលប្រើប្រាស់ដោយបច្ចេកវិទ្យា DLP ហើយមានការចូលរួមសហការជាមួយក្រុមហ៊ុនTexas Instrument ដែលជាក្រុមហ៊ុនដ៏ធំមួយមកពីសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា DLP នេះ អោយកាន់តែជឿនលឿន និងទំនើបទាន់សម័យ ដែលនឹងបំពេញតាមតម្រូវការអ្នកប្រើប្រាស់អោយកាន់តែមានភាពងាយស្រួល ស្របតាមយុគសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ ក្រុមហ៊ុននេះបានបង្កើតឡើងតាំង ពីឆ្នាំ 2002 មកម៉្លេះ ហើយមានប្រភពមកពីប្រទេសតៃវ៉ាន់។ សព្វថ្ងៃនេះ អុបតូម៉ា មាន ការិយាល័យជាច្រើននៅក្នុងទ្វីបអឺរ៉ុប អាមេរិក និង ប៉ាស៊ីភិច ហើយក្នុងនោះផងដែរ។ ការិយាល័យសំខាន់ៗរបស់ក្រុមហ៊ុនអុបតូម៉ា គឺមាននៅសហរដ្ឋអាមេរិក ប្រទេសបារាំង អង់គ្លេស ចិន និង ប្រទេសប្រេស៊ីល ជាដើម។

ជាពិសេសក្រុមហ៊ុន អុបតូម៉ា មានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់យ៉ាងច្រើននៅជុំវិញពិភពលោក។ បច្ចុប្បន្នក្រុមហ៊ុន អុបតូម៉ា មានរោងចក្រផលិត និងដំឡើងប្រូចិកទ័រ (Projector) ដោយខ្លួនឯងផងដែរ។ ឥឡូវនេះក្រុមហ៊ុនអុបតូម៉ា (OPTOMA) បានឈានជើងចូលមកដល់ទីផ្សារនៃទ្វីបអាស៊ី យើងហើយ នៅក្នុងគោលបំណងពង្រីកវិសាលភាពអោយកាន់តែទូលំទូលាយច្រើនឡើង និង ចែករំលែកនូវបច្ចេកវិទ្យារបស់ខ្លួនអោយអ្នកប្រើប្រាស់នៅជុំវិញពិភពលោកបានប្រើ ដើម្បីបំពេញរាល់តម្រូវការចាំបាច់នានាអោយកាន់តែមានភាពងាយស្រួល និងតាមទាន់ សម័យកាលដែលកំពុងជឿនលឿន។

EATON វិញ គឺឧបករណ៍ផ្គត់ផ្គង់ថាមពល និងការពារប្រព័ន្ធអគ្គីសនីខុសប្រកតី ដែលមានប្រភពមកពី សហរដ្ឋអាមេរិក។ UPS មានសារសំខាន់ណាស់ ព្រោះថា វាអាចការពារដល់ឧបករណ៍អេឡិចត្រូនិចរបស់លោកអ្នកដែលមានតំលៃថ្លៃដូចជា Gaming Laptop, Desktop និងឧបករណ៍អេឡិចត្រូនិចដ៏មានតំលៃផ្សេងទៀត។ យើងដឹងស្រាប់ហើយថា បច្ចុប្បន្នថាមពលអគ្គីសនីនៅក្នុងប្រទេសកម្ពុជាយើងពុំទាន់មានភាពល្អគ្រប់គ្រាន់នូវឡើយទេ ដែលតែងតែមានអាការកភ្លើងឡើងចុះមិនប្រកតី ហើយក៏មានការដាច់ភ្លើងជាញឹកញាប់ផងដែរ ដែលជាហេតុធ្វើអោយប៉ះពាល់យាងខ្លាំងដល់ឧបករណ៍អេឡិចត្រូនិចទាំងឡាយ ដូចជាកាត់បន្ថយសមត្ថភាព ប្រសិទ្ធភាព អាយុកាលនៃការប្រើប្រាស់ ឆេះឬខូចជាដើម។

ដូចេ្នះដើម្បីលុបបំបាត់បញ្ហាទាំងអស់នេះ លោកអ្នកគួរតែងាកមកប្រើប្រាស់ឧបករណ៍ UPS brand Eaton ដើម្បីអោយការប្រើប្រាស់ទៅលើឧបករណ៍អេឡិចត្រូនិចរបស់លោកអ្នកកាន់តែមានប្រសិទ្ធភាពខ្ពស់ស្របទៅលើថវិការដែលលោកអ្នកបានចំណាយ។

ចំពោះផលិតផល Zebra វិញ គឺជាដំណោះស្រាយថ្មីមួយ ដែលផ្តល់ជូននូវការកែប្រែដ៏សម្បើមជូនអតិថិជន ដែលមានអាជីវកម្មលក់រាយ សេវាកម្មថែទាំសុខភាព ការដឹកជញ្ជូន ផលិតកម្ម និងឧស្សាហកម្មដទៃទៀត ដើម្បីសម្រេចបាននូវលទ្ធផលល្អ និងខ្ពស់ខ្ពស់នៅក្នុងអាជីវកម្ម។ ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវសម្រាប់សហគ្រាសនានា Zebra មានផលិតផល កម្មវិធី សេវាកម្ម ការវិភាគ និងដំណោះស្រាយដ៏ឆ្លាតវៃ ដែលអាចប្រើប្រាស់ដើម្បីភ្ជាប់ទំនាក់ទំនងរវាងមនុស្ស ទ្រព្យសម្បត្តិ និងទិន្នន័យរបស់អតិថិជន។

ជាមួយនឹងបទពិសោធន៍ខាងផ្នែកឧស្សាហកម្មជាច្រើនទសវត្សរ៍ យើងអាចផ្តល់ជូនអតិថិជននូវការណែនាំដ៏ល្អបំផុត ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្ដិការ និងធ្វើការសម្រេចចិត្តសំខាន់ៗ។ Zebra មានដៃគូជាង 10000 នៅក្នុង100 ប្រទេសទូទាំងពិភពលោក ក្នុងនោះ ធី.អូ គ្រុប គឺជាដៃគូតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានជំនាញផ្នែក Card Printer (Card Printer Specialist)។ យើងប្តេជ្ញាផ្តល់ជូនអតិថិជននូវដំណោះស្រាយ ដែលប្រកបដោយវិជ្ជាជីវៈ និងបច្ចេកទេសខ្ពស់បំផុត។

ក្រុមហ៊ុន ធី-អូ គ្រុប (T.O Group) វិញគឺត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2004 ក្រុមហ៊ុន ធី-អូ គ្រុប (T.O Group) គឺជាក្រុមហ៊ុនផ្តល់សេវាកម្មដំណោះស្រាយព័ត៌មានវិទ្យានិងកុំព្យូទ័រ ដែលផ្តល់ជូននូវដំណោះស្រាយតាមតម្រូវការគ្រប់ប្រភេទសម្រាប់អតិថិជនដ៏ធំទូលាយនៅក្នុងប្រទេសកម្ពុជា។  ផ្តើមចេញពីបទពិសោធន៍ជាច្រើនឆ្នាំ និងឈានដល់ការផ្តល់ជូននូវសេវាកម្មដំណោះស្រាយព័ត៌មានវិទ្យា និងបច្ចេកវិទ្យាសម្រាប់អតិថិជន ធី-អូ គ្រុប (T.O Group) បានគ្របដណ្ដប់ទីផ្សារ IT ជាច្រើននៅក្នុងប្រទេសកម្ពុជា។ .

ក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់ប្រកបដោយទំនួលខុសត្រូវខ្ពស់ ក្រុមហ៊ុន ធី-អូ គ្រុប (T.O Group) បានប្តេជ្ញាផ្តល់នូវសេវាកម្ម និងការគាំទ្រដល់អតិថិជនលំដាប់កំពូលនៅទូទាំងប្រទេស សំដៅជួយដល់អតិថិជនក្នុងការបង្កើតឡើងវិញអាជីវកម្មរបស់ពួកគេ ដើម្បីប្រកួតប្រជែងដោយជោគជ័យនៅក្នុងទីផ្សារ ដែលមានការផ្លាស់ប្តូរនៅកម្ពុជា។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន