no-alternative title

OPPO F9 ចេញលក់ថ្ងៃដំបូង ឃើញថាមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជននៅទូទាំងប្រទេសកម្ពុជា

មិនបាច់រង់ចាំយូរទៀតទេ ចាប់ពីថ្ងៃនេះទៅប្រិយមិត្តអាចរកទិញបាននូវ OPPO F9 នៅគ្រប់ហាងទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា។ មានអ្វីភ្ញាក់ផ្អើលសម្រាប់ការបង្ហាញវត្តមាន របស់OPPO F9 លើទីផ្សារកម្ពុជា? ស្ថិតក្នុងតម្លៃ 339ដុល្លារអាមេរិក OPPO F9 ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើន។ គួរបញ្ជាក់ថា កាលពីថ្ងៃទី 6 ខែកញ្ញា ឆ្នាំ 2018 នេះ ក្រុមហ៊ុន បើកលក់ជាផ្លូវការរបស់ម៉ូដែលសំខាន់ប្រចាំឆ្នាំរបស់ខ្លួនគឺ OPPO F9 ហើយក៏ជាថ្ងៃកំណត់ដែលអតិថិជនដែលបានកម្ម៉ង់ទុកមុន ដើម្បីទទួលយកម៉ូដែលនេះផងដែរ។ 

យើងសង្កេតឃើញគ្រប់ហាងទូរស័ព្ទស្ទើរតែទាំងអស់សុទ្ធតែមានភ្ញៀវមកយ៉ាងច្រើនកុះករ អ្នកខ្លះបានមករងចាំតាំងពីព្រឹកដើម្បីឆាប់ទទួលបានទូរស័ព្ទទៅប្រើ។ ដោយសារហេតុផលនេះ មានហាងទូរស័ព្ទជាច្រើនជូបនូវបញ្ហាដាច់ស្តុក ខ្វះទូរស័ព្ទជូនដល់អតិថិជន។ ជួបជាមួយម្ចាស់ហាងមួយរូបនៅក្រុងភ្នំពេញ លោកស្រីបានបង្ហើបប្រាប់ឲ្យដឹងថា៖ ក្រុមហ៊ុន OPPO ចេញទូរស័ព្ទ F9 នៅពេលនេះ គឺពិតជាត្រូវចិត្តអ្នកប្រើប្រាស់មែនទែន ព្រោះថា អតិថិជនចូលចិត្តទូរស័ព្ទដែលមានអេក្រង់ពេញ ថ្មខ្លាំងហើយសាកឆាប់ពេញ រ៉េមទំហំធំ ដើម្បីងាយស្រួលលែងហ្គេម ជាពិសេសនោះ គឺតម្លៃសមរម្យ ដូច្នេះគ្រាន់តែ OPPO F9 នេះ ចេញភ្លាមគឺពួកគាត់ក៏មកទិញភ្លាមតែម្តង។

រូបភាពពាណិជ្ជកម្ម
no-alternative title

រីឯកញ្ញា សោភា ដែលជាអតិថិជនដែលបានមកជាវ OPPO F9 បាននិយាយថា កញ្ញាតាមដាន OPPO F9 ច្រើនដងមកហើយតាមអ៊ីនធឺណិតអំពីថ្ងៃចេញលក់របស់វា ព្រោះកញ្ញាជាអ្នកចូលចិត្តថតរូបនិងសែលហ្វី មួយថ្ងៃៗចាំតែថ្ងៃចេញលក់ ហើយថ្ងៃនេះគ្រាន់តែប្រកាសលក់ភ្លាម កញ្ញាដើររកទិញភ្លាម។ កញ្ញាបន្តថា សម្រាប់អ្នកចូលចិត្តលេងអ៊ីនធឺណិតច្រើនដូចរូបនាង OPPO F9នេះហើយដែលសាកសមបំផុត ព្រោះវាសាកថ្មបានលឿន ដូចនេះអារឿងអស់ថ្មទូរស័ព្ទនោះលែងជាបញ្ហាទៀតហើយ។

លោក ពូថេង ដែលបានអញ្ចើញមកជាវទូរសព្ទនៅម្តុំផ្សារដើមគរ បានប្រាប់ថា លោកមិនសូវជាយល់ដឺងច្រើនពីទូរស័ព្ទដៃនោះទេ តែប្រពន្ធរបស់លោកស្រលាញ់ទូរស័ព្ទម៉ាក OPPO នេះ ណាស់ គ្រាន់តែបានឃើញគេចាក់ស្ពតពាណិជ្ជកម្មលើទូរទស្សន៍ភ្លាម ប្រពន្ធលោកពូប្រាប់ថា ចង់បាន។ ពេលនោះ លោកពូបានមករកទិញ OPPO F9ពីហាងភ្លាម តែខាងហាងប្រាប់ថាទូរស័ព្ទមិនទាន់មកដល់ទេ ទាល់តែថ្ងៃទី 6 ខែកញ្ញាបានមកដល់។ ដោយចង់ឲ្យប្រពន្ធសប្បាយចិត្ត លោកពូក៏បានធ្វើការកម៉្មង់នូវ OPPO F9 នេះ មួយគ្រឿងទុក។ លោកពូបន្តថា ពីរថ្ងៃទៀតជាថ្ងៃកំណើតរបស់ប្រពន្ធលោកហើយ លោកពូនឹងយកទូរស័ព្ទនេះទៅ Surprise ប្រពន្ធរបស់លោក មិនដឹងគាត់នឹងសប្បាយចិត្តយ៉ាងណាទេ។

OPPO F9 មួយនេះ មាន 2 ពណ៌សម្រាប់ជ្រើសរើស គឺ ក្រហម (Sunrise Red) និងខៀវ (Twilight Blue) ហើយផ្ទៃខាងក្រោយមានពណ៌ប្រដេញ (Gradient) នៅពេលចាំងពន្លឺ នឹងឃើញក្រឡារាងស្រទាប់ផ្កាឈូក។ បន្ថែមពីនេះ អេក្រង់រាងតំណក់ទឹក (Water Drop Screen) ទំហំ 6.3 អ៊ីង កម្រិត FULL HD+ គឺពិតជាអាចទាក់ចិត្តទាំងការមើលអ៊ីនធឺណិត លេងហ្គេម និងមើលវីដេអូ។ បើនិយាយពីកម្លាំងនៃថាមពលថ្មវិញ គឺខ្លាំងអស្ចារ្យ OPPO F9 បំពាក់ដោយបច្ចេកវិទ្យាសាកថ្មលឿន  VOOC សាក ៥ នាទី និយាយបាន ២ ម៉ោង ក្រោមកម្លាំងថ្ម 3500mAh។ OPPO F9  កម្លាំងម៉ាស៊ីនបំពាក់ដោយ Chip MTK P60, GPU Mali G72, CPU Octa-Core, រ៉េមទំហំ 6GB និងអង្គចងចាំទំហំ 64GB  អាចលេងហ្គេម និងមើលវីដេអូដោយមិនចាំបាច់បារម្ភនឹងបញ្ហារអាក់រអួលឡើយ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន