no-alternative title

Samsung Galaxy J4+ និង J6+ ស្មាតហ្វូនស៊េរីថ្មី មានរាងស៊ីវិល័យ មានអេក្រង់ពេញតួ និងមានតម្លៃម៉ាអេម

បន្ទាប់ពីដាក់បង្ហាញកំពូលស្មាតហ្វូន Galaxy Note 9 កាលពីចុងខែសីហាកន្លងទៅ  នៅពេលនេះ ក្រុមហ៊ុនអេឡិចត្រូនិកយក្ស សាមសុង បានបង្ហាញចេញនូវអាវុធធន់កណ្តាលរបស់ខ្លួន ដើម្បីវាយលុកទីផ្សារកម្ពុជា។ Samsung Galaxy J4+ និង J6+ គឺជាស្មាតហ្វូន ដែលមានភាពស៊ីវិល័យ ជាមួយអេក្រង់ពេញតួ ស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម ទស្សនាវីដេអូ ពីព្រោះថា អេក្រង់ស្មាតហ្វូននេះ មានមុខងារ ផ្តល់កម្រិតពណ៌ និងរូបភាពច្បាស់ខ្ពស់បានយ៉ាងល្អឥតខ្ចោះ។ ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិរបស់ Samsung Galaxy J4+ និង J6+៖

Samsung Galaxy J4+ មានទង្ងន់ស្រាល និងមានរាងស្តើង និងបំពាក់នូវអេក្រង់ HD+ ទំហំ 6 អ៊ីង ដ៏ធំច្បាស់ល្អ ដែលផ្តល់នូវកម្រិតរូបភាព និងពណ៌ច្បាស់ដូចធម្មជាតិ ដែលជាដៃគូដ៏ឥតខ្ចោះសម្រាប់ការទស្សនាវីដេអូ លេងហ្គេម និងអាចប្រើប្រាស់មុខងារចែកអេក្រង់ជាពីរបានផងដែរ។ ក្រៅពីអេក្រង់ចំណុចដ៏ទាក់ទាញរបស់ Galaxy J4+ គឺបំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល កាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែល រួមជាមួយមុខងារ Selfie Focus និង LED Flash ងាយស្រួលក្នុងការចាប់យករូបភាពបានស្អាតទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ Galaxy J4+ មានជម្រើស 3 ពណ៌ដ៏ស៊ីវិល័យ គឺពណ៌ផ្កាឈូក, ពណ៌ខ្មៅ និងពណ៌មាសជាមួយតម្លៃវិញ គឺម៉ាអេមត្រឹមតែ $159 តែប៉ុណ្ណោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

រីឯ Samsung  Galaxy J6+ មានអេក្រង់ដ៏ធំទំហំ 6 អ៊ីង កំរិតបង្ហាញ ភាពច្បាស់ 720x1480 pixels ប្រភេទ HD+ និងបំពាក់នូវកាមេរ៉ាក្រោយភ្លោះទំហំ 13 មេហ្គាភិចសែល f/1.9 សម្រាប់ថតរូបចាប់ប្លង់ទូលាយ និងមួយគ្រាប់ទៀតទំហំ 5 មេហ្គាភិចសែល f/2.2 សម្រាប់ថតរូបព្រិលផ្ទៃខាងក្រោយ, កាមេរ៉ាមុខទំហំ 8មេហ្គាភិចសែល f/1.9 រួមជាមួយមុខងារ Live Focus, Bokeh Effects ផងដែរ។ ចំណុចដ៏ទាក់ទាញមួយទៀតរបស់ Galaxy J6+ គឺបានបំពាក់នូវសេនសឺស្គេនក្រយៅដៃស្ថិតនៅចំហៀងនៃទូរស័ព្ទដែលផ្តល់ភាពងាយស្រួលនិងសុវត្តិភាពខ្ពស់។ Samsung Galaxy J6+ មានជម្រើស 3ពណ៌ គឺពណ៌ក្រហម, ពណ៌ខ្មៅ និងពណ៌ប្រផះ ជាមួយតម្លៃវិញ គឺត្រឹមតែ $209 តែប៉ុណ្ណោះ។ លោកអ្នកអាចរកជាវបានគ្រប់ដេប៉ូចែកចាយទូរស័ព្ទដៃ សាមសុង នៅក្នុងប្រទេសកម្ពុជា សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ 1800 203 232

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន