no-alternative title

Huawei Mate 20 Series ដែលជាស្មាតហ្វូនជំនាន់ថ្មី មានភាពឆ្លាតវៃ ហើយនិងបំពាក់នូវបច្ចេកវិទ្យាច្នៃប្រឌិតខ្ពស់ គ្រោងនឹងដាក់អោយ Pre-Order នៅខ្មែរឆាប់ៗនេះ

កាលពីយប់ថ្ងៃទី 16 ខែតុលា នៅទីក្រុងឡុង ក្រុមហ៊ុន Huawei បានបញ្ចេញអាវុធធំមួយទៀតសម្រាប់ចុងឆ្នាំ 2018 គឺការសម្ពោធកំពូលស្មាតហ្វូនត្រកូល Mate ជំនាន់ថ្មី Mate 20 និង Mate 20 Pro ដែលជាកំពូលស្មាតហ្វូនឆ្លាតវៃ និងមានគំនិតច្នៃប្រឌិតខ្ពស់ ដែលអ្នកប្រើប្រាស់ នឹងទទួលបានបទពិសោធន៍ថ្មីបំផុតមិនធ្លាប់មាន។ ត្រកូល Mate ជំនាន់ថ្មីនេះ មានភាពលេចធ្លោខ្លាំង និងមានលក្ខណះសម្បតិ្តពិសេសៗជាច្រើន ដែលអ្នកប្រើប្រាស់ដឹងតែពេញចិត្តខ្លាំង និងលង់ស្នេហ៍តែម្តង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Richard Yu នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei ផ្នែក Consumer Business Group បានលើកឡើងថា “ ស្មាតហ្វូនដើរតួនាទីយ៉ាងសំខាន់ក្នុងស្វែងយល់ពីពិភពឌីជីថល។ ត្រកូល Mate 20 របស់យើង រចនាឡើង ដើម្បីឲ្យក្លាយជាស្មាតហ្វូនល្អបំផុតសម្រាប់អ្នកប្រើប្រាស់ បំពេញតំរូវការបានកាន់តែច្រើនជាងមុន ឆ្លាតវៃជាង អស្ចារ្យជាង ជាមួយថាមពលថ្មខ្លាំង និងដំណើរការដោយកាមេរ៉ាពិសេសឥតខ្ចោះបំផុតមិនធ្លាប់មាន។” 

កំពូលកាម៉េរាបីគ្រាប់របស់ Leica បំពាក់លើ Mate 20 និង Mate 20 Pro អាចថតរូប Ultra-Wide Angle Lens បានម៉ាអ៊ែម ដោយប្រើ 16mm Leica Ultra-Wide Angle Lens ដែលអាចថតរូបបានផ្ទៃកាន់តែធំជាងមុន ថតបានលម្អិត ហើយច្បាស់ និងសមត្ថភាពថតជាប់សូម្បីតែវត្ថុតូចៗក្នុងផ្ទៃរូបភាព ដែលមានចម្ងាយចាប់ពី 2.5cm ពី lens របស់កាមេរ៉ា។ មុខងារថតដ៏ឆ្លាតវៃនៃបច្ចេកវិទ្យា  Master AI ឈានមុខ របស់កំពូលស្មាតហ្វូនទាំងពីរនេះ អាចស្គាល់ប្លង់រូបភាព   ជម្រើស Backgroundដ៏សំបូរបែប ផ្លាស់ប្តូរពណ៌ ថតរូបបានល្អជាងស្មាតហ្វូនដទៃដាច់តែម្តង។

មិនតែប៉ុណ្ណោះ សម្រាប់ Lens របស់កំពូលស្មាតហ្វូនទាំងពីរនេះ ក៏មានមុខងារ 5x optical zoom ទៀតផង។ ចំពោះការថតវីឌីអូវិញ កំពូលកាមេរ៉ានេះ មានមុខងារ AI filmmaking ដែលអាចថតបែប Cinematic មានជម្រើសច្រើនពណ៌ និងទំរង់ ជាពិសេសថតវីឌីអូបានកំរិត 4K និង Super Slow Motion។ បន្ទះឈីប Kirin 980 ជា SoC ដំបូងគេបង្អស់របស់ពិភពលោក ប្រើ Cortex-A76-based cores ដែលធ្វើឲ្យកំពូលស្មាត ហ្វូននេះ ក្លាយជាអធិរាជល្បឿន ដំណើរការលឿនគ្រាន់គូប្រៀប មិនរំអាករអួលនិងសន្សំសំចៃថ្មបានកាន់តែច្រើន ។

Mate 20 មានថាមពលថ្ម 4000mAh រីឯ Mate 20 Pro 4200mAh ដែលធ្វើឲ្យអ្នកលែងបារម្ភបញ្ហាទូរស័ព្ទអស់ថ្មទៀតហើយ។ អ្នកអាចប្រើបានពេញមួយថ្ងៃ ឬរហូតដល់មួយថ្ងៃកន្លះ ដោយមិនចាំបាច់សាក។ បច្ចេកវិទ្យា HUAWEI 40W Super Charge អាចសាកថ្មបានលឿន ដែលអ្នកចំណាយពេលសាកត្រឹមតែ 30 នាទីប៉ុណ្ណោះ ថាមពលថ្មមានរហូតដល់ 70%។ អីចឹងនូវបារម្ភរឿងសាកថ្មយូរ ប្រើឆាប់អស់អីទៀតហ៎! ឡួយអស់ស្ទះ! ត្រកូល Mate 20 Pro បំពាក់ដោយ Wireless charging solution លឿនជាងគេបង្អស់ និង Wireless Reverse Charge ដែលអ្នកអាចប្រើកំពូលស្មាតហ្វូននេះជំនួស Power Bank បាននៅពេលទូរស័ព្ទម៉ាកផ្សេងដែលប្រើ Wireless charger អស់ថ្ម។

ត្រកូល Mate ជំនាន់ថ្មីនេះ មានរូបរាងនិងការរចនាល្អឥតខ្ចោះ អេក្រង់ពេញតួ ប្រភេទកោងកប់គែម ភ្លឺរលោង គួរឲ្យទាក់ទាញ ខាងមុខ និងខាងក្រោយការពារ ដោយកញ្ចក់រឹងមាំស្វិត មិនងាយបែក និងអាចកាត់បន្ថយស្នាមម្រាមដៃ។Huawei Mate 20 មានអេក្រង់ដែលមានសមត្ថភាព បង្ហាញរូបភាពកម្រិត Full HD+ LCD ជាមួយនឹងពណ៌ឌិតច្បាស់។ ចំណែកឯ Mate 20 Pro វិញ មានអេក្រង់ OLED ផ្ដល់ពណ៌ឌិតជាង។ Mate 20 មានសេនស័រស្កេនក្រយៅដៃ នៅផ្នែកខាងក្រោមកាមេរ៉ា ដែលអាចដោះសោរ បានរហ័សបំផុត រីឯ Mate 20 Pro មានមុខងារដោះសោរ នៅលើផ្ទៃអេក្រង់ខាងមុខ ដែលបង្កប់នៅលើអេក្រង់ផ្ទាល់ ស្គាល់ម្រាមដៃបានរហ័ស និងមានសុវត្ថិភាព។

កំពូលស្មាតហ្វូនទាំងពីរនេះ មានជម្រើសច្រើនពណ៌ ពណ៌កាលីបទាន់សម័យ គឺ បៃតង ខៀវ ខ្មៅ និង Twilight ដែលមានពីរពណ៌បញ្ចូលគ្នាតែមួយដែលប្រែពណ៌ទៅតាម ពន្លឺនៅជុំវិញ។ យោងតាមដំណឹងពីខាងក្រុមហ៊ុន Huawei នៅកម្ពុជា អោយដឹងថា ស្មាតហ្វូនថ្មីនេះ នឹងបើកកម្ម៉ង់ទុកមុនឆាប់ៗជាមួយនឹងតម្លៃធូរថ្លៃជាងប្រទេសជិតខាង ជាមួយនឹងកាដូប្លែកៗល្អៗ ដែលនឹងចេញលក់នៅលើទីផ្សារ នៅដើមខែវិច្ឆិកាខាងមុខ។

តោះមើលវិដេអូសង្ខេបៗ អំពីពិធីសម្ភោធពីទីក្រុងឡុងកាលពីថ្ងៃទី 16 តុលា ទាំងអស់គ្នា៖

វិដេអូលក្ខណះពិសេសៗ និងស្បត់ពាណិជ្ជកម្ម #Matet20Series៖

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន