no-alternative title

ក្រុមហ៊ុន សាមសុង ផ្ដល់ប្រព័ន្ធចម្រោះទឹកស្អាតនិងសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាឃ្មួញ

កាលពីថ្ងៃទី 2 ខែវិច្ឆិកា ឆ្នាំ 2018 ក្រុមហ៊ុន សាមសុង នាំយកនូវប្រព័ន្ធចម្រោះទឹកស្អាត រួមជាមួយនឹងសម្ភារៈសិក្សា ហើយនិងដបទឹក ជូនដល់សិស្សានុសិស្សជាង 400 នាក់ នៅសាលាបឋមសិក្សាឃ្មួញ ខ័ណ្ឌសែនសុខ។ គួរបញ្ជាក់ថា រយៈពេល 3 ឆ្នាំជាប់ៗគ្នានេះ កម្មវិធី “Samsung Love & Care” ត្រូវបានបង្កើតឡើង នេះក៏ជាឆ្នាំទី 3 ដែលក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជា បានផ្តួចផ្តើមគំនិតនិងបង្កើត កម្មវិធីនេះ ម្តងទៀតដោយមានការចូលរួមពីអ្នកស្ម័គ្រចិត្តជាច្រើននាក់។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្មវិធី Love and Care គឺជាគំនិតផ្តួចផ្តើមសកម្មភាព ស្ម័គ្រចិត្តជាសកលប្រចាំឆ្នាំរបស់ក្រុមហ៊ុនសាមសុង ហើយ ឆ្នាំនេះផងដែរ ក្រុមហ៊ុនសាមសុងបានជ្រើសរើសយកសាលាបឋមសិក្សា ឃ្មួញ ក្នុងការផ្ដល់ជូននូវប្រព័ន្ធចម្រោះទឹកស្អាតដល់សិក្សានុសិស្ស លោកគ្រូ អ្នកគ្រូដើម្បីសម្រួលដល់ការទទួលទានប្រចាំថ្ងៃ។ 

លោក Seungho Choi អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុនថៃសាមសុង អេឡិកត្រូនិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “យើងតែងតែប្តេជ្ញាចិត្តថា យើងនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសម្ថភាពក្នុងការបង្កើតសមិទ្ធផលអាជីវកម្ម ក្នុងការចូលរួមចំណែកជាមួយនឹងសហគមន៍។ក្រៅពីកិច្ចការអាជីវកម្មដែលនាំមកនូវជីវិតងាយស្រួល និងផាសុកភាពដល់អតិថិជនរបស់យើង យើងតែងតែបោះជំហានឈានទៅមុខ និងផ្ដល់អត្ថប្រយោជន៍ដ៏សំខាន់ ដើម្បីធ្វើឲ្យសហគមន៍ និងសង្គមជាតិដែលយើងរស់នៅកាន់តែប្រសើរ”

 

លោក  បានបន្ថែមទៀតថា “ផលិតផលសាមសុង បានផ្សាភ្ជាប់ទំនាក់ទំនងទៅនឹងជីវិតរស់នៅរបស់ប្រជាជន ហើយបុគ្គលិកយើងក៏បានផ្សាភ្ជាប់ទំនាក់ទំនងជាមួយសកម្មភាពមនុស្សធម៌ សប្បុរសធម៌ និងមេត្តាធម៌ មិនថាពួកគេស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ ម្យ៉ាងវិញទៀត យើងតែងតែចាត់ទុកកុមារ និងក្មេងៗជំនាន់ក្រោយជាទំពាំស្នងឬស្សី និងជាអនាគតរបស់ប្រទេសកម្ពុជា។ នៅថ្ងៃណាមួយ កុមារៗនៅសាលារៀនរបស់យើងក្នុងថ្ងៃនេះនឹងជួយអភិវឌ្ឍប្រទេសកម្ពុជា។

លោក សេង តូ នាយកសាលាបឋមសិក្សាឃ្មួញ បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានសេចក្ដីរីករាយយ៉ាងក្រៃលែងចំពោះសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុនសាមសុងក្នុងថ្ងៃនេះតាមរយៈកម្មវិធី ”Samsung Love and Care’’ ។ ក្រុមហ៊ុនសាមសុង មិនត្រឹមតែផ្ដល់ភាពងាយស្រួលនិងផាសុកភាពដល់ជីវភាពរស់នៅប្រចាំថ្ងៃតាមរយៈផលិតផលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពនៃការផ្សាភ្ជាប់ទំនាក់ទំនងរវាងបុគ្គលិករបស់សាមសុង និងសិស្សានុសិស្សរបស់យើងផងដែរ។” លោកក៏បានបន្ថែមទៀតថា  បុគ្គលិករបស់ក្រុមហ៊ុនសាមសុង ត្រូវបានទទួលរាក់ទាក់ដោយសេចក្ដីគោរពស្រឡាញ់ពីសិស្សានុសិស្ស។ 

ក្នុងព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពី កញ្ញា ឱក សុគន្ធកញ្ញា និងកញ្ញាមាន សូនីតា ដែលតំណាងឲ្យផលិតផលសាមសុង បានស័គ្រ្មចិត្ត និងចំណាយពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួន ដើម្បីផ្ដល់ជាកម្លាំងចិត្ត និងគំនិតវិជ្ជមានដល់សិស្សានុសិស្សផងដែរ។ 

កញ្ញា ឱក សុគន្ធកញ្ញា បានបញ្ជាក់ថា “នាងខ្ញុំពិតជាមានសេចក្ដីរំភើប ដែលបានមកដល់ទីនេះ និងបានចូលរួមក្នុងកម្មវិធីដ៏មានអត្ថន័យនេះ។ សាមសុងនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន ដើម្បីលើកកម្ពស់ការរស់នៅ របស់សិស្សានុសិស្ស ហើយសម្រាប់សកម្មភាពនេះ នាងខ្ញុំមានមោទនភាពក្នុងការធ្វើជាតារាតំណាងឲ្យសាមសុង។”

បន្ថែម ពីនេះ កញ្ញាមាន សូនីតា បានបញ្ជាក់ថា “នាងខ្ញុំមានសេចក្ដីរីករាយដែលបានក្លាយជាសមាជិកមួយរបស់គ្រួសារសាមសុង។ ហើយថ្ងៃនេះគឺពិតជាផ្តល់នូវភាពរំភើបរីករាយដល់នាងខ្ញុំដែលបានមកចូលរួមនិងចែកសម្ភារៈសិស្សាជូនដល់ប្អូនៗកុមារទាំងអស់នាព្រឹកនេះ។ ថ្ងៃដែលពោរពេញទៅដោយការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធត្រូវបានបញ្ចប់ ហើយកុមារនិង បុគ្គលិកស្ម័គ្រចិត្តរបស់សាមសុងបានលាគ្នា ជាមួយស្នាមញញឹមដ៏រីករាយដោយបាននិយាយពាក្យថា «ជួបគ្នាម្តងទៀត!»៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន