no-alternative title

Nokia ប្រកាសបន្តផ្តល់ជូននូវប្រូម៉ូសិនពិសេសទៅលើទូរស័ព្ទ Nokia 6 និង Nokia 6 (2018) ដល់ប្រិយមិត្តនៅកម្ពុជា

បន្ទាប់ពីបានប្រកាសចេញនូវវប្រូម៉ូសិនពិសេសទៅលើទូរស័ព្ទដៃ Nokia 6 និង Nokia 6 (2018) ជូនដល់អតិថិជននៅកម្ពុជា នៅមុនព្រឹត្តិការណ៍បុណ្យអុំទូកកន្លងទៅនេះ ក្រុមហ៊ុន Nokia នៅថ្ងៃនេះ បានប្រកាសថា ខ្លួននៅតែបន្តផ្តល់ជូននូវប្រូម៉ូសិនពិសេសទៅលើ Nokia 6 និង Nokia 6 2018 ដដែលសំរាប់អតិថិជនទាំងអស់នៅគ្រប់ហាងលក់ទូរស័ព្ទដៃទូទាំងប្រទេស ដើម្បីជាលើកទឹកចិត្ត ក៏ដូចជា ការបង្កើននូវប្រជាប្រិយភាពរបស់ខ្លួនអោយបានកាន់តែខ្លាំងថែមទៀតពីសំណាក់ប្រជាជនកម្ពុជា។ ក្រុមហ៊ុន Nokia នៅតែមានបន្តការលក់ការបញ្ចុះតម្លៃដ៏ពិសេសនេះសម្រាប់ស្មាតហ្វូនទាំងពីរម៉ូដែលនេះ ដោយ Nokia 6 គឺមានតម្លៃត្រឹមតែ $199 ប៉ុណ្ណោះ ដែលតម្លៃពីមុនគឺ $229។ រីឯ Nokia 6 (2018) ចុះតម្លៃមកត្រឹមតែ $219 តែប៉ុណ្ណោះ ដែលតម្លៃពីមុនគឺ $249។

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា Nokia 6 គឺជាស្មាតហ្វូនដំបូងគេ ដែលបានធ្វើអោយ Nokia មានឈ្មោះបោះសម្លេងសារឡើងវិញ បន្ទាប់ពីផ្តាច់ខ្លួនពី Microsoft។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 5.5’’ IPS LCD (16:9) ការពារដោយកញ្ចក់  Corning Gorilla Glass អាចបង្ហាញនូវកម្រិតភាពច្បាស់ Full-HD 1080p។ កម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូននេះ គឺល្មមនឹងប្រើប្រាស់ ដោយសារវាមានថាមពលថ្មទំហំ 3000mAh និងមានរ៉េមទំហំ 3GB ហើយនិងមានអង្គចងចាំទំហំ 32GB និងអាចបន្ថែមកាត microSD បានទំហំ 128GB។ បើទោះបីជា Nokia 6 ដំណើរការលើបន្ទះឈីប Snapdragon 430 មែនប៉ុន្តែក្រុមហ៊ុននេះ បានធ្វើការគិតគូរយ៉ាងខ្លាំងទៅលើល្បឿន និងក្រាហ្វិកកាត ដើម្បីជាការប្រជែងជាមួយនឹងស្មាតហ្វូនចិនដែលមានតម្លៃប្រហែលគ្នា។

ស្មាតហ្វូន Nokia នេះ គឺមានភ្ជាប់នូវ សេវា Google Drive ដែលអាចអោយលោកអ្នកទុកដាក់ឯកសារបានច្រើនផងដែរ។ អ្វីដែលពិសេសគឺ Nokia 6 ប្រើប្រាស់នូវប្រព័ន្ធសំឡេង Dual Speakers ជាមួយនឹង Dolby Atmos ដែលផ្តល់នូវគុណភាពសំលេងពិរោះរណ្តំចិត្ត ហើយអ្នកអាចស្តាប់តាមរយៈរន្ធដោតកាស 3.5mm បានផងដែរ។ Nokia 6 មានកាមេរ៉ាខាងក្រោយទំហំ 16MP មានកម្រិត Aperture f/2 អរមកជាមួយ Dual Tone Flash និងមានកាមេរ៉ាខាងមុខទំហំ 8MP ដែលមានកម្រិត Aperture f/2 ដែលផ្តល់នូវភាពងាយស្រួលក្នុងការថតរូបភាព Selfie និងវីដេអូខល។  ស្មាតហ្វូននេះមានការតរភ្ជាប់ដោយ USB 2.0Wi-Fi, Bluetooth 4.1 និងការទ្រទ្រង់ NFC ផងដែរ។  

សម្រាប់ Nokia 6 (2018) គឺមានភាពខុសប្លែកពីស្មាតហ្វូន Nokia 6 ដំបូង ដែលភ្ជាប់ជាមួយបន្ទះឈីប Snapdragon 430 សម្រាប់ស្មាតហ្វូន Nokia 6 (2018) នេះ មានការពង្រឹងប្រើប្រាស់បន្ទះឈីប Snapdragon 630 2.2GHz octa-core និងមានរ៉េមទំហំ 3GB និងអង្គចងចាំ 32GB។ ចំពោះរូបរាងរបស់ Nokia 6 (2018) គឺមានលក្ខណះសម្បតិ្តមិនមានការផ្លាស់ប្តូរអ្វីច្រើននោះទេ ដោយសារតែស្មាតហ្វូននេះ នៅតែប្រើប្រាស់នូវកាមេរ៉ាខាងក្រោយទំហំ 16MP និងកាមេរ៉ាខាងមុខទំហំ 8MP ដដែល។ គ្រាន់តែមាបបន្ថែមនូវមុខងារ Bothie mode ប៉ុណ្ណោះ ។

អ្វីដែលចាប់អារម្មណ៏នោះគឺ ស្មាតហ្វូន Nokia 6 (2018) នេះ មិនមានភ្ជាប់ជាមួយនឹងប៊ូតុង Home ដូចទៅនឹងម៉ូដែលជំនាន់មុននោះទេ ប្រព័ន្ធស្កេនក្រយ៉ៅដៃ គឺត្រូវផ្លាស់ប្តូរទៅប្រើប្រាស់នៅផ្នែកខាងក្រោយវិញ។ ស្មាតហ្វូននេះ នៅតែបំពាក់ននូវអេក្រង់ទំហំ 5.5 អ៊ីង កម្រិត 16:9 ដដែល តែអាចបង្ហាញរូបភាព និងវីដេអូបានជាមួយកម្រិតភាពច្បាស់ Full HD 1080p។ Nokia 6 (2018) ត្រូវបានតរភ្ជាប់ដោយរន្ធ USB Type C និងមានបំពាក់មកជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿន Fast Charging ហើយនិងអាចធ្វើបច្ចុប្បន្នភាពទៅកាន់ប្រព័ន្ធប្រិត្តិការណ៍ថ្មី Android Pie ថែមទៀតផង៕ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន