no-alternative title

ក្រុមហ៊ុន SonicWALL និង ក្រុមហ៊ុន អ៊ី ស៊ី អាយ សហការណ៍គ្នា រៀបចំកម្មវិធីជួបជុំដល់តំណាងចែកចាយរបស់ខ្លូន

កាលពីថ្ងៃទី 29 ខែ វិច្ឆិកា ឆ្នាំ 2018 កន្លងទៅនេះ ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution) ដែលជាក្រុមហ៊ុននាំចូល និង បោះដុំផលិតផលបច្ចេកវិទ្យាដ៏ឈានមុខគេមួយ បានសហការគ្នាជាមួយនឹងក្រុមហ៊ុន SonicWALL បានរៀបចំនូវកម្មវិធីជួបជុំគ្នា និង ការដាក់តាំងបង្ហាញនូវផលិតផលថ្មីៗរបស់ខ្លួនជូនទៅដល់ដៃគូរចែកចាយបន្ត ដែលបានប្រព្រឹត្តទៅនៅ សណ្ឋាគារ The Great Duke Phnom Penh។ 

នៅក្នុងឱកាសនោះ លោក ញ៉េប ចន្ថា  ដែលជាអគ្គនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution) បានមានប្រសាសន៍អោយដឹងថា គោលបំណងសំខាន់នៃការរៀបចំកម្មវិធីជប់លាងជូនដល់ដៃគូរចែកចាយបន្តនៅពេលនេះ គឺជាការចូលរួមចំណែកដ៏សំខាន់មួយក្នុងការចែករំលែកនូវបទពិសោធន៍ថ្មីៗ និងបច្ចេកវិទ្យាទំនើបៗ ដែលមាននៅលើផលិតផលរបស់ក្រុមហ៊ុន SonicWALL ដែលកំពុងតែមានការចរាចរណ៍នៅក្នុងទីផ្សារប្រទេសកម្ពុជា ក៏ដូចជាទីផ្សារពិភពលោកទាំងមូលផងដែរ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution) ចង់បង្កើននូវការប្រាស្រ័យទាក់ទងគ្នា អោយកាន់តែជិតស្និតមួយកំរិតថែមទៀត រវាងក្រុមហ៊ុន និងតំណាងចែកចាយបន្តទាំងអស់ ដែលពួកគាត់ បានខិតខំជួយជុំរុញការលក់ផលិតផលនានារបស់ក្រុមហ៊ុន ក៏ដូចជាផលិតផល SonicWALL អោយទទួលបាននូវភាពជោគជ័យ និងមានការរីកចំរើនរហូតមកដល់ពេលសព្វថ្ងៃនេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបជូនផងដែរថា ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution) គឺជាក្រុមហ៊ុនដ៏ធំបំផុត មួយក្នុងការផ្តល់ដំណោះស្រាយនានាខាងផ្នែកបច្ចេកវិទ្យា ដែលបាននាំចូល និង ចែកចាយផលិតផលបច្ចេកវិទ្យាជាច្រើនម៉ាកដូចជា SonicWALL, Dell EMC, Sony, Lenovo, DJI, , Fuji Xerox, Transcend, APC, Bitdefender, Motorola, ZKT ហើយនិងឧករណ៍អេឡិកត្រូនិកផ្សេងៗទៀតជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា ។ ជាធម្មតាក្រុមហ៊ុនតែងតែមានកម្មវិធីជប់លាង ក៏ដូចជា ការបណ្ដុះបណ្ដាល ដល់ដៃគូរសហការរបស់ខ្លួនជានិច្ចដើម្បីជាការសួរសុខទុក្ខ និង សំណេះសំណាលគ្នាអំពីផលិតផល និង សេវាកម្មរបស់ក្រុមហ៊ុន។ 

ជាចុងក្រោយ លោក ញ៉េប ចន្ថា ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូរសហការទាំងអស់ដែលតែងតែគាំទ្រមកលើផលិតផលរបស់ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution)  រហូតមក ហើយក៏សូមជូនពរអោយអតិថិជនទាំងអស់មានសុខភាពល្អ និង រកទទួលទានមានបានគ្រប់ៗគ្នា។

ទំនាក់ទំនងក្រុមហ៊ុន៖  អគារលេខ 16. ផ្លូវ 290 សង្កាត់ ទួលស្វាយព្រៃ II, រាជធានី ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ: (+៨៥៥-២៣) ២២២ ១២១  ហ្វេសប៊ុក ៖ ECI Distribution 


 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន