no-alternative title

ក្រុមហ៊ុន Rinnai ជប៉ុន បានបង្ហាញចេញនូវផលិតផលចង្រ្កានថ្មី និងម៉ាស៊ីនទឹកក្តៅប្រភេទស្ដុកទឹកស៊េរីថ្មីរបស់ខ្លួននៅកម្ពុជា

កាលពីថ្ងៃ 04 ខែធ្នូ ឆ្នាំ 2018 សាជីវកម្មរីនណៃជប៉ុន (Rinnai Corporation) និងក្រុមហ៊ុន ខេមខូណា ត្រេឌីង ខេមបូឌា Camcona Trading Cambodia ដែកជាក្រុមហ៊ុនទទួលបានសិទ្ធិនំាចូល និងចែកចាយផលិតផលពីសាជីវកម្មរីនណៃ បានរៀបចំឡើងនូវកម្មវិធីជប់លៀងអាហារពេលល្ងាចជួបជុំជូនអតិថិជន ហើយនឹងមានការបង្ហាញចេញនូវផលិតផលចង្រ្កានថ្មី និងម៉ាស៊ីនទឹកក្តៅប្រភេទស្ដុកទឹកស៊េរីថ្មីសម្រាប់ទីផ្សារកម្ពុជាផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Yuzo Yoshida តំណាងផ្នែកអាជីវកម្មក្រៅប្រទេសនៃ សាជីវកម្មរីនណៃជប៉ុនឲ្យដឹងថា «សាជីវកម្មរីនណៃបានកើតឡើងតាំងពីឆ្នាំ 1920 និងមានបទពិសោធន៍ជិត 100 ឆ្នាំមកហើយ នៅក្នុងការផលិត និងឧបករណ៍ផ្នែកកម្តៅដូចជា៖ ម៉ាស៊ីនទឹកក្តៅ, ចង្ក្រាន, និងម៉ាស៊ីនបឺតផ្សែងជាដើម។ លោកបានបន្ដថា បច្ចុប្បន្នសាជីវកម្មរីនណៃបានលក់ផលិតផលរបស់ខ្លួននៅជាង៨០ប្រទេស និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 17។

ជាក់ស្ដែងនៅក្នុងប្រទេសជប៉ុន រីនណៃជាប់លំដាប់ថ្នាក់ទី 1 ដែលមានចំនែកទីផ្សារធំជាងគេខាងផ្នែកផលិត ឧបករណ៏ប្រើថាមពលហ្គាស។ នៅទីផ្សារក្រៅប្រទេសរីនណៃក៏ ទទួលបានចំណែកទីផ្សារធំលេខ 1 នៅទីផ្សារសហរដ្ឋអាមេរិក, អូស្រ្តាលី, ណូវែលសេឡង់ និងប្រេស៊ីលទៀតផង សម្រាប់ផលិតផលម៉ាស៊ីនទឹកក្ដៅប្រើថាមពលហ្គាស។

អ្នកស្រី គឹមស្រ៊ុន អេលីដា ដែលជាអគ្គនាយិការក្រុមហ៊ុនខេមខូណា ត្រេឌីង ខេមបូឌា ឲ្យដឹងថា «ក្រុមហ៊ុនខេមខូណាបានផ្ដើម ទំនាក់ទំនងអាជីវកម្មជាមួយសាជីវកម្មរីនណៃប្រមាណជាង 6 ឆ្នាំហើយ ក្នុងឆ្នាំនេះបានពង្រីកការចែកចាយ បន្ថែមនូវផលិតផលចង្ក្រាននិងម៉ាស៊ីនបឺតផ្សែង។ អ្នកស្រីបន្តទៀតថា «ផលិតផលម៉ាករីនណៃមានការពេញនិយម និងទទួលបាននូវការគាំទ្រយ៉ាងឆាប់រហ័សពី សំណាក់អតិថិជន និងអ្នកប្រើប្រាស់ដោយសារតែរីនណៃមានគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបប្រកបដោយភាពឆ្នៃប្រឌិត មានគុណភាព, ប្រើធន់បានយូរ, មានសុវត្ថិភាព, សន្សំសំចៃថាមពល, រចនាម៉ូតទាន់សម័យ ព្រមទាំងសេវាកម្មល្អ»៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន