no-alternative title

កាមេរ៉ាស៊េរីថ្មី Canon EOS R មានលក់នៅលើទីផ្សារប្រទេសកម្ពុជាហើយ ដែលមានតម្លៃតួរខ្លួន 2363 ដុល្លា

ដើម្បីចូលរួមប្រកូតប្រជែងទីផ្សារកាមេរ៉ាថតរូបប្រភេទ Mirrorless Full Frame ជាមួយក្រុមហ៊ុន Fujifilm, Nikon និង Sony ដែលកំពុងតែមានសក្តានុពលខ្លាំងនៅកម្ពុជាកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន i-Qlick ដែលជាអ្នកចែកចាយកាមេរ៉ា Canon នៅប្រទេសកម្ពុជា បានប្រកាសចេញកាមេរ៉ាថតរូបស៊េរីថ្មីប្រភេទ Mirrorless Full Frame camera ដំបូងរបស់ខ្លួន ម៉ូដែល EOS R ផងដែរ។ យោងការបញ្ជាក់របស់ក្រុមហ៊ុននេះ បានអោយដឹងថា កាមេរ៉ាស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុន Canon ធ្វើការផលិតឡើងយ៉ាងពិសេសដោយមានរូបរាងប្រហាក់ប្រហែលទៅនឹងកំពូលកាមេរ៉ា EOS DSLR ដែរព្រមទាំងមានសមត្ថភាពយ៉ាងគាប់ប្រសើរសម្រាប់ការថតរូប និងវីដេអូ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

Canon EOS R បំពាក់នូវកាមេរ៉ាទំហំ 30.3MP ប្រើប្រាស់សែនស័រ CMOS full-frame sensor ដែលប្រតិបត្តិការលើឈីប DIGIC 8 image processor ដូចស៊េរី Canon M50 ដែរ។  កាមេរ៉ាថ្មីនេះ គឺមានភ្ជាប់នូវមុខងារ Dual Pixel AF ដែលជួយអោយល្បឿនចាប់ចំនុច (focus) បានលឿនដល់ទៅ 5,655 ចំនុច ជាមួយនឹងកម្រិតពន្លឺ ISO ដែលអាចបង្កើនពី 100 ឡើងទៅ 4000 ដោយស្វ័យប្រវត្តិ និងល្បឿន shutter speed 1/8000s។ EOS R ប្រើប្រាស់ថ្មប្រភេទ LP-E6N battery ដូចថ្មរបស់ 5D Mark IV DSLR ដែលអាចកាន់ក្នុងការថតរូបសន្លឹកបាន 370 ប៉ុស្តិ៍ ហើយវាមិនមានរន្ធសម្រាប់ដាក់មេម៉ូរីកាតនោះទេ។ 

សម្រាប់លទ្ធភាពថតវីដេអូវិញ គឺវាអាចថតបានដល់កម្រិត 4K ក្នុងល្បឿន 30fps ជាមួយទំហំ bitrate-480Mbps និងកម្រិត 1080px ក្នុងល្បឿន 60fps ជាមួយទំហំ bitrate- 180Mbps។ វាក៏អាចថតវីដេអូយឺត Slow motion បានក្នុងកម្រិត 720px ក្នុងល្បឿន 120fps ផងដែរ។ EOS R ប្រើប្រាស់កែវលែនប្រភេទថ្មី RF mount ខ្នាត 54mm។ កាមេរ៉ានេះមានកញ្ចក់អេក្រង់ថាច់ស្រ្គីនប្រភេទ LCD Viewfinder ទំហំ 3.2 អ៊ីងមានកម្រិតពន្លឺ 3.69M dot សម្រាប់ប្រើប្រាស់បញ្ជាមុខងារទូទៅនៅលើកាមេរ៉ាបានរហ័ស។ 

សូមបញ្ជាក់ថា ជាមួយនឹងការប្រកាសចេញកាមេរ៉ាស៊េរីថ្មីប្រភេទ Mirrorless full frame ដំបូងរបស់ខ្លួននោះទេ Canon ក៏បានប្រកាសចេញកែវលែនតស៊េរីថ្មីចំនួន 4 ស៊េរីផងដែរក្នុងនោះមានដូចជាស៊េរី RF 28-70mm F2L USM, RF 24-105mm F4L IS USM, RF 35mm F1.8 Macro IS STM, និង RF 50mm F1.2L USM ដែលមានសមត្ថភាព និងមុខងារប្រើការទូទៅខ្លាំងរៀងៗខ្លួនបម្រើអោយវិស័យថតរូបកាន់តែមានភាពទំនើបទ្វេរឡើង។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន