កាលពីថ្ងៃទី 22 និង 23 ខែធ្នូ ឆ្នាំ 2018 ក្រុម ROG (Republic Of Gamers) ដែលឈរក្រោមស្លាកយីហោ ក្រុមហ៊ុន ASUS បានរៀបចំ កម្មវិធី LAN PARTY ដែលជាការលេងហ្គេម និងប្រកួតហ្គេមដាច់យប់នៅ TK BattleGround ដែលមានទីតាំងនៅផ្ទះលេខ 26Eo ផ្លូវ 478 រាជធានីភ្នំពេញ វេលាម៉ោង 6 ល្ងាច ថ្ងៃទី 22 ខែធ្នូ ឈានចូល 6 ព្រឹក ថ្ងៃទី 23 ខែធ្នូនេះផងដែរ។ នៅព្រឹត្តិការណ៍នេះ គឺមានការប្រកួតហ្គេមល្បីៗ និងកំពុងតែ មានកាពេញនិយមចំនួន 3 រួមមាន៖ PUBG, CS:Go, និង DOTA2 ជាដើល ដោយហ្គេមទាំងនេះ សុទ្ធសឹង ជាហ្គេមល្បី សំរាប់អ្នកលេង ហ្គេមទាំងឡាយ។
លើសពីនេះទៅទៀត ក្រុមហ៊ុន ROG (Republic Of Gamers)ប្រចាំប្រទេសកម្ពុជា ក៏បានត្រៀមទឹក ប្រាក់ សរុបចំនួន 1200 ដុល្លា សំរាប់អ្នកឈ្នះ និងមានកាដូស្អាតៗជាច្រើនថែមទៀតផង។ នៅក្នុងកម្មវិធីនេះ គឺមានការអញ្ជើញចូលរួមពី សំណាក់អ្នកលេងហ្គេម និង វត្តមានរបស់ Youtuber ល្បីៗ មួយចំនួនបានចូល រួមដើម្បី លេងហ្គេម និងចួលរួមសប្បាយជាមួយអ្នកគាំទ្ររបស់ខ្លួនដូចជា BroKH, Sdach Game, Raven Blaze, Rean Thort (ពួជ្រួញ) និងតារាកត្តិយសជាច្រើនរូបទៀត ដែលទាំងនេះបញ្ជាក់ថាវិស័យកីឡាអេឡិចត្រូនិចកម្ពុជា កាន់ តែទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់អតិថិជន ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។
តាមប្រសាសន៍របស់លោក Jeremy PENG ដែលជាអ្នកគ្រប់គ្រង ROG (Republic Of Gamers) ផ្នែក Component ប្រចាំប្រទេស កម្ពុជាបានបញ្ជាក់ថា លោកពិតជាមានសេចក្តីរីករាយយ៉ាងក្រៃលែងដែល ប្រទេសកម្ពុជានេះមានទីផ្សារ ដែល មានសក្តានុពល និងមានការគាំទ្រជាច្រើនទៅលើផលិតផល ROG (Republic Of Gamers) កន្លងមក។ លោកនឹងខិតខំប្រឹងប្រែង អោយអស់ពីសមត្ថភាពក្នុងការដឹងនាំក្រុម ដើម្បីបំពេញតំរូវការប្រទេសកម្ពុជានេះអោយមានការអភិវឌ្ឍលើ វិស័យកីឡាអេឡិចត្រូនិចនេះអោយមាន ភាពជឿនលឿន និងដើរទាន់ទីផ្សារពិភពលោកខាងក្រៅដោយ នាំចូលនូវផលិតផលដែលមានគុណភាពល្អៗ រួមទាំងបច្ចេកវិទ្យាទំនើបដែលមានតម្លៃសមរម្យផងដែរ។
គួរបញ្ជាក់ផងដែរថានេះ គឺជាលើកទីមួយហើយដែលប្រទេសកម្ពុជាបង្កើតនូវព្រឹត្តិការណ៍លេងហ្គេមដាច់ យប់នេះ (ROG LAN PARTY)។