no-alternative title

សមាជិកថ្មីនៃស្មាតហ្វូន vivo ស៊េរី Y91 ត្រូវបានធ្វើការប្រកាសលក់នៅលើទីផ្សារកម្ពុជាហើយ!

ការទន្ទឹងរងចាំពេលនេះបានមកដល់ហើយ។ សម្រាប់ថ្ងៃនេះ ផងដែរ vivo នឹងធ្វើការបើកបង្ហាញមុខមាត់នៃ ស្មាតហ្វូនជំនាន់ថ្មីស៊េរី Y ម៉ូឌែល vivo Y91 ដែលបានប្រកាសពីប៉ុន្មានថ្ងៃមុននេះថា នឹងមកដល់ប្រទេសកម្ពុជា នាពេលឆាប់ៗនេះ ត្រូវបានចេញលក់ជាផ្លូវការចាប់ពីពេលនេះហើយ។ ដូចអ្នកទាំងអស់គ្នាបានដឹងហើយថាកាលពីប៉ុន្មានសប្តាហ៏មុននេះក្រុមហ៊ុន vivo បានប្រកាសសមាជិកថ្មីនៃត្រកូល Y គឺម៉ូឌែល vivo Y91i ហើយពេលនេះសង្កេតឃើញថាអត្រានៃការជាវយកទៅប្រើប្រាស់មានសន្ទុះខាំ្លងនិងការគាំទ្រច្រើន។ ងាកមកមើលពីលក្ខណៈសម្បត្តិរបស់ vivo Y91 នេះវិញ ក៏មិនមានអ្វីដែលផ្លាស់ប្ដូរច្រើនពី Y91i ប៉ុន្មាននោះទេ។ 

សម្រាប់ vivo Y91 នេះមានជម្រើសពីរពណ៌ផងដែរ គឺពណ៌ខ្មៅលាយស្វាយ(Starry Black) និងពណ៌ទឹកសមុទ្រខៀវ (Ocean Blue) ដែលវាជាពណ៌កំពុងពេញនិយមសម្រាប់មិត្តៗយុវវ័យសម័យថ្មីផងដែរ។ រីឯតម្លៃលក់នៅលើទីផ្សារសម្រាប់ vivo Y91 គឺត្រូវបានដាក់លក់ក្នុងកញ្ចប់តម្លៃ $219 ដែលជាតម្លៃដ៏សមរម្យមួយសម្រាប់អ្នកដែលមានកម្រិតថវិកាមធ្យម ក៏អាចជាវយកទៅប្រើប្រាស់បានដែរ។ មិនតែប៉ុណ្ណោះព្រមទាំងមានបន្ថែមជូននូវកាដូដោយឥតគិតថ្លៃផងដែរ ដែលមានដូចជា នាឡិកាដៃ C-Sport ហើយនិងកាសដ៏ស្រស់ស្អាតមួយផងដែរ ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ចំពោះលក្ខណៈសម្បត្តិរបស់វាវិញមានដូចខាងក្រោម៖

-    ប្រើបន្ទះឈីប MediaTek 6762R, CPU Octa-core ដំណើរការបានក្នុងល្បឿន 2 GHz

-    មានរ៉េម 3GB, អង្គផ្ទុកទិន្នន័យ 64GB និងអាចថែមក្រៅបាន 256GB

-    មានថ្មទំហំ 4030 mAh

-    ដំណើរការដោយ Android 8.1 និងស្បែក Interface ប្រភេទ Funtouch OS 4.5

-    អេក្រង់ 6.22 អ៊ីញ FullView-Display ក្នុងកម្រិតបង្ហាញរូបភាព HD+ (1520x720) pixels និងមាន Aspect Ratio 19:9

-    មានកាមេរ៉ាមុខទំហំ 8MP, កាមេរ៉ាក្រោយ (13MP+2MP)

-    អាចប្រើស៊ីមកាតបានពីរ

-    មានមុខងារ Face Unlock + FingerPrint

ដូចនេះសម្រាប់អតិថិជនរបស់ vivo ដែលមានបំណង និងចង់ក្លាយខ្លួនជាម្ចាស់ស្មាតហ្វូនជំនាន់ក្រោយ vivo Y91 នេះ អ្នកអាចរកជាវបាននៅតាមបណ្តាហាងនានាទូទាំងប្រទេស ដែលជាតំណាងចែកចាយរបស់ vivo ចាប់ពីថ្ងៃទី10 មករានេះតទៅ ដោយអ្នកនឹងទទួលបានការធានាត្រឹមត្រូវផងដែរ។

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន