no-alternative title

និស្សិតជំនាន់ទី 1 នៃវិទ្យាស្ថានជាតិ NIPTICT ចំនួន 50 រូប ទទួលសញ្ញាបត្របរិញ្ញាប័ត្រលើកដំបូងពីរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

នៅថ្ងៃទី 17 ខែ មករា ឆ្នាំ 2019 នេះ វិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានរៀបចំពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រជាលើកដំបូង ជូនដល់និស្សិតជំនាន់ទី 1 ចំនួន 50 រូប ដែលមាននិស្សិតបរិញ្ញាបត្រ វិទ្យាសាស្ត្រកុំព្យូទ័រ និស្សិតបរិញ្ញាបត្រពាណិជ្ជកម្មអេឡិចត្រូនិក និងនិស្សិតបរិញ្ញាបត្រទូរគមនាគមន៍ និងបណ្ដាញ កុំព្យូទ័រ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំ 2018 កន្លងទៅ។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅទីស្ដីការក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមនឹងឯកឧត្តម លោកជំទាវ តំណាងស្ថានទូត ហើយនឹងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា៖ “វិទ្យាស្ថានជាតិ NIPTICT បានចូលរួមចំណែកយ៉ាងសកម្មក្នុង ការអភិវឌ្ឍវិស័យអប់រំ និងធនធានមនុស្សនៅប្រទេសកម្ពុជាវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន តាមរយៈការផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ និងតម្រូវតាមទីផ្សារ ការងារក្នុងយុគ្គសម័យសេដ្ឋកិច្ចឌីជីថល ឧស្សាហកម្មជំនាន់ 4.0”។ ឯកឧត្តម ត្រាំ អីុវតឹក ក៏បានចូលរួមអបអរសាទរ និងកោតសរសើរដល់និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យបន្ទាប់ពីបានខិតខំប្រឹងប្រែងរៀនសូត្រអស់រយៈពេលបួនឆ្នាំកន្លងមកនោះ។ ជាពិសេសពួកគេបានទទួលបានសញ្ញាបត្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ឯកឧត្តម សេង សុភាព ដែលជាប្រធានវិទ្យាស្ថានជាតិ NIPTICT បានមានប្រសាសន៍ថា៖ “នេះគឺជាមោទនភាពមួយដែលវិទ្យាស្ថានជាតិ NIPTICT បានបណ្ដុះបណ្ដាលដោយជោគជ័យនូវ ធនធានមនុស្សសម្រាប់យុគ្គសម័យសេដ្ឋកិច្ចឌីជីថល លើកដំបូងរបស់ខ្លួន”។ ឯកឧត្តម សេង សុភាព បានបន្តទៀតថា 99% នៃនិស្សិតបញ្ចប់ការសិក្សាជំនាន់ទី 1 នេះ ទទួលបានការងារដែលមាន ប្រាក់បៀរវត្សក្នុងកម្រិតខ្ពស់ នៅតាមបណ្ដាក្រុមហ៊ុនធំៗជាច្រើន ដូចជាក្រុមហ៊ុន Smart, MetFone, Ezecom, SeaTel, Pathmazing, ក្រុមហ៊ុន e-Commerce និងឡូជីស្ទីក ជាដើម។

វិទ្យាស្ថានជាតិ NIPTICT បានធ្វើកិច្ចសហប្រតិបត្តិការ និងចុះអនុស្សរណៈយោគយល់ (MOU) ជាមួយ ស្ថាប័នរដ្ឋ និងឯកជន ក្រុមហ៊ុនធំៗ និងដៃគូរអភិវឌ្ឍន៍ជាង 100 ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យ និស្សិត ចុះកម្មសិក្សា ហាត់ការ និងរកការងារធ្វើ ក្រោយបញ្ចប់កាសិក្សារបស់ខ្លួន។ សូមបញ្ជាក់ថា បច្ចុប្បន្នវិទ្យាស្ថានជាតិ NIPTICT មាននិស្សិតកំពុងសិក្សាសរុបជាង 400នាក់។

វិទ្យាស្ថានជាតិនិបទីក គឺជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ឯកទេសទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន តែមួយគត់នៅកម្ពុជា ដែលបង្កើតឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ហើយនឹង កំពុងតែ ផ្ដល់ការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រ e-Commerce, Telecoms និង Computer Science ដែលជាជំនាញមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារនាយុគសម័យសេដ្ឋកិច្ចឌីជីថល (Digital Economy) និងបដិវត្តឧស្សាហកម្មជំនាញ់ទី 4 (Industrial 4.0)។

វិទ្យាស្ថានជាតិ NIPTICT មានបេសកកម្មចម្បង 3 គឺទី 1៖ បណ្ដុះបណ្ដាលធនធានមនុស្ស។ ទីពីរ៖ ស្រាវជ្រាវ និងអភិវឌ្ឍន៍។ ទីបី៖ គឺការលើកកម្ពស់សហគ្រិនភាព និងនវានុវត្តន៍ លើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ដើម្បីអភិវឌ្ឍធនធានមនុស្សឱ្យប្រកបដោយគុណភាពនិងជំនាញខ្ពស់ ក្នុងវិស័យ ICT ដែល បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងការធ្វើសមាហរណកម្ម កម្ពុជា ទៅក្នុង សហគមន៍សេដ្ឋកិច្ចអាស៊ាន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន