no-alternative title

Asus ROG Phone នឹងអាចអាប់ដេតទៅកាន់ Android 9 Pie នៅក្នុងពេលឆាប់ៗនេះហើយ

យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Asus បានត្រៀមខ្លួនក្នុងការរៀបចំបញ្ចេញនូវការអាប់ដេតប្រព័ន្ធប្រតិបត្តិការ Android 9 Pie សម្រាប់ស្មាតហ្វូនលេងហ្គេម Asus ROG Phone ដំបូងបំផុតរបស់ខ្លួនហើយ។ សូមជំរាបថា ស្មាតហ្វូននេះទើបតែបង្ហាញខ្លួននៅកម្ពុជាកាលពីពេលថ្មីៗនេះ ដោយដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Ore។

ថ្មីៗនេះ ស្មាតហ្វូនស៊េរីថ្មី Asus ROG Phone នេះ ក៏ត្រូវបានគេប្រទះឃើញនៅលើ Geekbench ផងដែរ ដោយនៅលើ Platform មួយនេះ ក៏មានការបង្ហាញនូវលទ្ធផលពិន្ទុនៃស្មាតហ្វូននេះផងដែរ នៅក្នុងនោះ ក៏មានការទម្លាយនូវលក្ខណៈសម្បត្តិពិសេសមួយចំនួនដែលទម្លាយថា ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android Pie។

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា ក្រុមហ៊ុននេះ ក៏បានបញ្ចេញនូវប្រព័ន្ធប្រតិបត្តិការ Android Pie សម្រាប់ស្មាតហ្វូន Zenfone 5 និង  Zenfone 5Z និង ROG Phone ដែលជាស្មាតហ្វូនទី 3 ដែលទទួលបានការអាប់ដេតនេះផងដែរ។ ស្មាតហ្វូន Asus ROG Phone នេះមានអេក្រង់ទំហំ 6 អ៊ីងជាមួយនឹងការទ្រទ្រង់នូវកម្រិតភាពច្បាស់ 2160x1080px ហើយនឹងមាន Refresh Rate កម្រិត 90Hz ជាមួយនឹងបច្ចេកវិទ្យាថ្មី 1ms response rate ព្រមទាំងអាចបង្ហាញនូវពណ៌ច្បាស់ធម្មជាតិ 108.6% DCI-P3 color gamut ថែមទៀតផង។

ហ្គេមីងហ្វូននេះ ដំណើរការលើបន្ទះឈីប Snapdragon 845 ដែលមានល្បឿន 2.96GHz និងមានរ៉េមទំហំ 8GB រួមនឹងមេម៉ូរិមានពីរជម្រើសសម្រាប់ជ្រើសរើសគឺទំហំ 128GB និង 512GB ។ ស្មាតហ្វូននេះក៏ប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា  Optiflex សម្រាប់បង្កើនល្បឿនទៅលើស្មាតហ្វូននេះថែមទៀតផង។

សម្រាប់ការថតរូបភាពវិញនោះ ស្មាតហ្វូននេះ បំពាក់មកជាមួយនឹងកាមេរ៉ាទំហំ 12MP Sony IMX363 f/1.7 ជាមួយនឹងកែវឡេន 120-degree wide-angle lens និងកាមេរ៉ាទីពីរមានទំហំ 8MP secondary sensor ជាមួយនឹង  f/2.0 aperture។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 8MP សម្រាប់ថតរូបភាព Selfies និងវីដេអូខល។ ស្មាតហ្វូន Asus ROG Phone ក៏ភ្ជាប់ជាមួយនឹង X Mode ដែលអាចធ្វើការបញ្ឈប់នូវ background tasks ទាំងអស់សម្រាប់ការលេងហ្គេម។ 

ហ្គេមីងហ្វូននេះ ក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធត្រជាក់ AeroActive cooler ដែលធ្វើការធានាទៅលើស្ថេរភាពនៃការលេងហ្គេមយ៉ាងរលូនផងដែរ។ ក្រុមហ៊ុន ASUS បានអះអាងថា ប្រព័ន្ធកង្ហារល្បឿន 4-Speed អាចធ្វើការបញ្ចុះនូវសីតុណ្ហភាពដល់ទៅ 4.7 ដឺក្រេអង្សារសេថែមទៀត។ សម្រាប់ការតភ្ជាប់របស់ស្មាតហ្វូននេះ មានដូចជា 4G VoLTE, Wi-Fi 802.11 b/g/n/ac, Bluetooth, GPS, 3.5mm headphone jack និង USB Type-C Port។ 

នៅលើស្មាតហ្វូននេះ ក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយ ប្រព័ន្ធការពារការកំពប់ទឹកពីលើ IPX4 splash resistance ប្រព័ន្ធស្កេនមុខដោះសោរ មីក្រូហ្វូនចំនួន 3 ជាមួយនឹងបច្ចេកវិទ្យា ASUS Noise Reduction Technology និង ZeniMoji Live Emojis ថែមទៀត។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4000mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Asus HyperCharge fast charging technology ដែលអាចបញ្ចូលថាមពលថ្មពី ០ ទៅ 60% នៅក្នុងរយៈពេល 30 នាទីប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន