no-alternative title

ដោយសារតែរូបរាងស្អាត និងពណ៌ឃ្ជូតៗ បានធ្វើអោយ Galaxy J4+ ក្លាយជាជម្រើសដ៏ពិសេសបំផុតសម្រាប់យុវវ័យសម័យថ្មី!

រហូតមកដល់ពេលនេះ ក្រុមហ៊ុន សាមសុង នៅតែមានមោទនភាពចំពោះ Galaxy J4+ ដែលជាស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មីនៃត្រកូល J ពីព្រោះថា ចាប់តាំងពីមានវត្តមានក្នុងទីផ្សារប្រទេសកម្ពុជា រហូតមកដល់បច្ចុប្បន្ន ស្មាតហ្វូននេះ គឺនៅតែមានការគ្រាំទ្រមិនដាច់ពីសំណាក់អតិថិជន ដែលភាគច្រើនសុទ្ធសឹងជាយុវវ័យ នេះគឺដោយសារតែ Galaxy J4+ មានរូបរាងស្អាត និងពណ៌ឃ្ជូតៗ នេះបើយោងតាមពត៌មានពីក្រុមហ៊ុន។ 

ចំនុចមួយទៀតដែលធ្វើអោយ Galaxy J4+ អាចទាក់ទាញចិត្តអ្នកប្រើប្រាស់បានយូរយ៉ាងនេះ ក៏ព្រោះតែមានអេក្រង់ពេញតួ ស៊ីវីល័យ ស័ក្តិសមសម្រាប់យុវវ័យសម័យទំនើប។ រីឯសមត្ថភាពម៉ាស៊ីនវិញ គឺកប់និយាយលេងចេញហ្មង អេមហួស ដូចជាមិនសាកសមទៅនិងតម្លៃសោះ! កម្លាំងថាមពលថ្មកាន់តែខ្លាំង អស់កង្វល់នឹងបញ្ហាឆាប់អស់ថ្ម ធ្វើឲ្យការលេងហ្គេមរបស់អ្នកគឺកាន់តែរលូន និងរស់រវើកជានិច្ច ព្រោះ J4+ បានបំពាក់នូវបន្ទះឈីប Snapdragon 425 (Quad-Core 1.4GHz)។ ហើយសម្រាប់អ្នកដែលចូលចិត្តសែលហ្វី Galaxy J4+ គឺល្អបំផុតក្នុងការប្រើប្រាស់ដោយសារតែវាមានកាមេរ៉ាមុខ 5MP បំពាក់មុខងារ Selfie Focus និងភ្លើងជំនួយ LED Flash (3-Level) ថតរូបភាពស្រស់ស្អាតគ្រប់កាលៈទេសៈ។  Galaxy J4+ មានកាមេរ៉ាខាងក្រោយទំហំ 13MP (F1.9) និងមានភ្ជាប់ជាមួយភ្លើង Flash។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ម្យ៉ាងវិញទៀត Galaxy J4+ ត្រូវបានគេមើលឃើញថា មានភាពលេចធ្លោជាមួយពណ៌ដ៏ស្រស់ស្អាតទាំង 3 គឺពណ៌ផ្កាឈូក ពណ៌ខ្មៅ និងពណ៌មាស ដែលសុទ្ធតែកំពុងតែពេញនិយមខ្លាំងសម្រាប់យុវវ័យថ្មី។  សូមប្រញាប់រួសរាន់ឡើង! កុំភ្លេចណា Galaxy J4+ តម្លៃម៉ាអេម ត្រឹមតែ $159 តែប៉ុណ្ណោះ! លោកអ្នកអាចរកជាវស្មាតហ្វូននេះនៅគ្រប់ដេប៉ូចែកចាយទូរស័ព្ទដៃសាមសុងទាំងអស់ក្នុងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ 1800 203 232 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន