no-alternative title

NOKIA បានបង្ហាញពីភាពជោគជ័យយ៉ាងខ្លាំង ដោយបានបុកគ្រឹះកាន់តែមាំ បន្ទាប់ពីបានឈានជើងចូលទឹកដីអាមេរិកជាផ្លូវការ

ថ្មីៗនេះ HMD Global ដែលជាក្រុមហ៊ុនចែកចាយស្មាតហ្វូន NOKIA បានបញ្ជាក់ថា ខ្លួនបានចាប់ដៃគ្នាជាផ្លួវការជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ទូរគមនាគមន៍ 3 ធំៗនៅក្នុងអាមេរិកខាងជើង ដែលរួមមានដូចជា ក្រុមហ៊ុន Cricket Wireless និង ក្រុមហ៊ុន Verizon និងមួយទៀត គឺក្រុមហ៊ុន Rogers Communications, Inc.  ដែលមានមូលដ្ឋាននៅកាណាដា។ លទ្ធផលថ្មីនេះ បានបង្ហាញយ៉ាងច្បាស់ថា បន្ទាប់ពីការវិលត្រឡប់ចូលទីផ្សារវិញរយៈពេល 2 ឆ្នាំនេះ គឺក្រុមហ៊ុនមានភាពជោគជ័យខ្លាំងមែនទែនទៅលើការលក់។ តាមរយៈការឈានជើងចូលក្នុងទឹកដីអាមេរិក ជាមួយនឹងការនាំមកនូវស្មាតហ្វូនជាច្រើននេះ គឺជាការពង្រីកនូវសក្តានុពលរបស់ខ្លួនខយ៉ាងរហ័សប្រៀបធៀបទៅនឹងបណ្តាក្រុមហ៊ុនមួយចំនួនទៀត។

ក្រុមហ៊ុន HMD Global បានបង្ហាញនូវមោទនៈភាពខ្លាំងមែនទែននៅក្នុងការបន្តផ្តល់ជូននូវផលិតផល ដែលមានការជឿជាក់ខ្ពស់ និងធន់ធានាទៅលើការប្រើប្រាស់បានយូរ ការរចនារូបរាងសម្រិតសម្រាំងយ៉ាងល្អឥតខ្ចោះ ក្រោមកិច្ចសហការជាដៃគូជាមួយនឹងក្រុមហ៊ុន Google គឺបាននាំយកនូវប្រព័ន្ធប្រតិបត្តិការ  Android រួមជាមួយនឹងការធ្វើបច្ចុប្បន្នភាពនៃប្រព័ន្ធសុវត្ថិភាពចុងក្រោយបំផុតសម្រាប់អ្នកប្រើប្រាស់។ ពេលនេះ ស្មាតហ្វូនជាច្រើនរបស់ NOKIA គឺមានការរគាំទ្រជឿជាក់ និងពេញនិយមប្រើប្រាស់បំផុតនៅជុំវិញពិភពលោក ដោយក្រុមហ៊ុនបានមកឈរនៅចំណាត់ថ្នាក់ TOP 10 នៃក្រុមហ៊ុនស្មាតហ្វូននៅទូទាំងពិភពលោកថែមទៀតផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសនៅក្នុងតំបន់ផងដែរ ក្រុមហ៊ុន HMD Global បាននាំយកនូវស្មាតហ្វូនស៊េរីថ្មីៗជាច្រើនដូចជា Nokia 2.1, Nokia 3.1 Plus, Nokia 5.1 Plus, Nokia 6, Nokia 6 (2018), Nokia 6.1 Plus, Nokia 7 Plus  និងទូរស័ព្ទតម្លៃធូរថ្លៃដូចជា Nokia 230, Nokia 106, Nokia 8110 4G ដែលកំពុងតែមានសន្ទុះនៃការគាំទ្រ និងប្រជាប្រិយភាពខ្លាំងមែនទែនដោយសារតែកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញនៃក្រុមហ៊ុននេះ។ 

ដើម្បីចូលរួមអបអរសាទរនៅឱកាសពិធីបុណ្យចូលឆ្នាំចិនដែលឈានជិតចូលមកដល់នាពេលខាងមុខនេះ ក្រុមហ៊ុនទូរស័ព្ទ Nokia ប្រចាំនៅប្រទេសកម្ពុជា បានប្រកាសចេញនូវប្រូម៉ូសិនពិសេសបំផុតមួយ ជូនដល់អតិថិជន ទាំងអស់នៅទូទាំងប្រទេស ដែលការផ្តល់ជូននេះ នឹងធ្វើឡើងទៅលើស្មាតហ្វូនថ្មីៗចំនួន 4 ម៉ូដែល រួមមានដូចជា Nokia 2.1, Nokia 3.1 Plus, Nokia 5.1 Plus និង Nokia 6.1 Plus ជាដើម។ 

Nokia 6.1 Plus ដែលត្រូវបានគេស្គាល់ថា គឺជាស្មាតហ្វូនជំនាន់ថ្មីរបស់ Nokia ដែលមានការពេញនិយមគាំទ្រថាជាស្មាតហ្វូដែលមានសមត្ថភាពខ្ពស់ តម្លៃសមរម្យ ហើយនិងលក់ដាច់ជាងគេនៅក្នុងប្រទេសកម្ពុជានោះ ត្រូវបានក្រុមហ៊ុន Nokia ចេញលក់នៅក្នុងតម្លៃ 269 ដុល្លាប៉ុណ្ណោះ ដោយមានការថែមជូននូវកាបូបស្ពាយ Nokia ដ៏ស្រស់ស្មាតរួមជាមួយនឹងកញ្ចប់សេវាកម្មទូរស័ព្ទ និងអ៊ីនធើណែតពីក្រុមហ៊ុន Cellcard រយៈពេញមួយឆ្នាំដោយឥតគិតថ្លៃថែមទៀតផង។

សម្រាប់ Nokia 5.1 Plus វិញ គឺមានតម្លៃ 219 ដុល្លា រួមនឹងការថែមជូនកាបូបវ៉ាត់ជាប់ចង្កេះដ៏ស្រស់មួយ។

រីឯ Nokia 3.1 Plus ក្រុមហ៊ុនចេញលក់តម្លៃ 179 ដុល្លា និងមានថែមជូននូវដបទឹកក្តៅមួយផងដែរ។

ចំពោះម៉ូដែល Nokia 2.1 ថ្មី ក្រុមហ៊ុនចេញលក់នៅក្នុងតម្លៃ 115 ដុល្លាជាមួយនឹងការថែមជូននូវ កាបូបវ៉ាត់ជាប់ចង្កេះមួយរួមនឹងកញ្ចប់សេវាកម្មទូរស័ព្ទ និងអ៊ីនធើណែតពីក្រុមហ៊ុន Cellcard រយៈពេញមួយឆ្នាំដោយឥតគិតថ្លៃ។ សូមអញ្ជើញរួសរាន់មកទទួលយកនូវប្រូម៉ូសិននេះ អោយបានគ្រប់ៗគ្នា! អតិថិជនទាំងអស់ អាចរកជាវប្រូម៉ូសិនថ្មីនេះ បាននៅគ្រប់ហាងលក់ទូរស័ព្ទដៃនៅទូទាំងប្រទេសកម្ពុជា ដែលនៅជិតលោកអ្នក។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន